ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19​ នៅ​អី​ុ​រ៉​ង់ អ្នក​បាត់​បង់​ជីវិត​​ឡើង​ដល់​ជាង​១.០០០​នាក់

4 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉​ង់ ៖ នៅ​អ៊ីរ៉ង់​ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ដោយសារ​វីរុស ​COVID-19​ តួលេខ​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​១៨ ខែ​​មីនា ឆ្នាំ​២០២០ បាន​ឡើង​ដល់​លើស​ពី​១.០០០​នាក់ ដោយ​រដ្ឋាភិបាល​ប្រទេស​នេះ​រហូត​មក​ទល់​បច្ចុប្បន្ន នៅ​ពុំ​ទាន់​បញ្ជា​ឲ្យ​មាន​វិធានការ​បង្ខាំង​…

ប្រទេស​អ៊ីរ៉​ង់ ៖ នៅ​អ៊ីរ៉ង់​ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ដោយសារ​វីរុស ​COVID-19​ តួលេខ​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​១៨ ខែ​​មីនា ឆ្នាំ​២០២០ បាន​ឡើង​ដល់​លើស​ពី​១.០០០​នាក់ ដោយ​រដ្ឋាភិបាល​ប្រទេស​នេះ​រហូត​មក​ទល់​បច្ចុប្បន្ន នៅ​ពុំ​ទាន់​បញ្ជា​ឲ្យ​មាន​វិធានការ​បង្ខាំង​ ឬ​រិ​ត​ត្បិត​ជិត​ណាមួយ​នៅឡើយ ប្រឈម​មុខ​នឹង​ការ​ឆ្លង​។

អនុរដ្ឋមន្ត្រី​សុខាភិបាល​អ៊ី​រ៉​ង់​លោក ​ALIREZA RAISSI ​ថ្លែង​ថា ក្នុង​ប្រទេស​លោក​មាន​អ្នក​​បាត់​បង់​ជីវិតថ្មី​ដោយសារ​វីរុស​នេះ ១៤៧​នាក់​ទៀត​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ តំណាង​ឲ្យ​ការ​​កើនឡើង​ខ្ពស់​តែ​ក្នុង​១​ថ្ងៃ​។ តុល្យការ​ផ្លូវការ​នៃ​ការ​ឆ្លង​វីរុស​នៅ​អ៊ី​រ៉​ង់ ពេល​នេះ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ឡើង​ដល់​១.១៣៥​នាក់ ក្នុង​ចំនួន​អ្នក​ឆ្លង​សរុប​១៧.៣៦១​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ