ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gates ថា​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​ពេល​នៅ​ក្មេង​ជា​អាជីព​ល្អ​បំផុត​សម្រាប់​អ្នក !

4 ឆ្នាំ មុន

តើ​អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​ជាងគេ​ពេល​ដែល​អ្នក​នៅ​វ័យក្មេង ? យោង​ទៅ​តាម​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ឲ្យ​ដឹង​ថា ចម្លើយ​សំណួរ​ខាងលើ​នេះ​នឹង​ប្រាប់​អ្នក​ពី​អាជីព​ដែល​អ្នក​គួរតែ​មាន ។…

តើ​អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​ជាងគេ​ពេល​ដែល​អ្នក​នៅ​វ័យក្មេង ? យោង​ទៅ​តាម​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​ឲ្យ​ដឹង​ថា ចម្លើយ​សំណួរ​ខាងលើ​នេះ​នឹង​ប្រាប់​អ្នក​ពី​អាជីព​ដែល​អ្នក​គួរតែ​មាន ។ លោក​ធ្លាប់​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៦ ថា «​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​ដោយ​ងប់​ង​ល់​ក្នុង​កំឡុង​អាយុ ១៣​ទៅ ១៨​ឆ្នាំ គឺជា​អ្វី​ដែល​អ្នក​មានឱកាស​ច្រើន​ក្នុង​ការ​ធ្វើ​វា​បាន​ល្អ​ជាងគេ​» ។ ខាងក្រោម​នេះ គឺជា​អ្វី​ដែល​មហាសេដ្ឋី​ធំ​ៗ​ចូល​ចិត្ត​ធ្វើ​ក្នុង​វ័យ​ខាងលើ​៖

១. លោក ប៊ី​ល ហ្គេ​ត​ស៍
លោក ហ្គេ​ត​ស៍ បាន​ចែករំលែក​ទៀត​ថា អ្វីមួយ​ដែល​លោក​បាន​ងប់​ង​ល់​ធ្វើ​ជាងគេ​ក្នុង​កំឡុង​វ័យ​នោះ គឺ​ការ​សរសេរ​កូដ​សម្រាប់​កម្មវិធី Software ហើយ​លោក​ថែម​ទាំង Hack ចូល​ទៅ​ក្នុង​កុំព្យូទ័រ​សាលា​ថែម​ទៀត ។

២. លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffet)
មហាសេដ្ឋី​វ៉ា​រេ​ន បា​ហ្វេ​ត ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក ហ្គេ​ត​ស៍ ដែរ​ធ្លាប់​បាន​ចែក​រំ​លែ​ក្នុង​បទ​សម្ភាសន៍​មួយ​ដែរ​ថា «​ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ណាស់​» ។ លោក​បាន​ទិញ​ភាគហ៊ុន​ដំបូង​នៅ​អាយុ ១១​ឆ្នាំ ពី​ក្រុមហ៊ុន​មួយ​ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា Citgo​។ លោក​ក៏​បាន​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​តាំងពី​នៅ​ក្មេង​ដែរ ហើយ​នៅ​អាយុ ១៤​ឆ្នាំ លោក​បាន​ទិញ​កសិដ្ឋាន​មួយ​ប្រមាណ ១៦ ហិច​តា ដែល​លោក​បាន​ជួល​ឲ្យ​ទៅ​កសិករ​ដទៃ ។

៣. លោក រី​ឆាត ប្រេ​ន​សាន់ (Richard Branson)
ទោះជា​លោ​មាន​បញ្ហា​ច្រើន​ក្នុង​ការ​រៀនសូត្រ​ពិតមែន​ក្តី លោក​មហាសេដ្ឋី​ប្រេ​ន​សាន់​មាន​ទេព​កោសល្យ​ផ្នែក​អាជីវកម្ម​តាំងពី​ក្មេង​។ លោក​បាន​ចាប់ផ្តើម​លក់​កូន​សេក និង​ដើមឈើ​ណូអែល តែ​មិន​បាន​ជោគជ័យ​ទេ ។ នៅ​អាយុ ១៦​ឆ្នំ​ឫ លោក​បាន​បង្កើត​ទស្សនាវដ្តី​មួយ​ឈ្មោះ​ថា Student ដែល​ធ្វើ​ឲ្យ​លោក​រក​ចំណូល​បាន​ប្រមាណ ៦​ម៉ឺន​ដុល្លារ ។ លោក​បាន​យក​លុយ​នោះ​ទៅ​ចាប់ផ្តើម​អាជីវកម្ម​លក់​កាសែត​ចម្រៀង ។

៤. លោក ស្ទី​វ ចបស៍ (Steve Jobs)
អតីត​នាយក​ប្រតិបត្តិ​របស់ Apple រូប​នេះ​ស្រលាញ់​គ្រឿង​អេ​ឡិច​ត្រូ​និក​ណាស់ ។ លោក​បាន​រៀន​មុខ​វិជ្ជា​មួយ​ទាក់ទិន​នឹង​គ្រឿង​អេ​ឡិច​ត្រូ​និក​ពេល​នៅ​វិទ្យាល័យ ប៉ុន្តែ​បាន​ឈប់​វិញ ព្រោះ​លោក​ឈ្លោះ​គ្នា​ជាមួយនឹង​គ្រូបង្រៀន ។ នៅ​អាយុ ១៧​ឆ្នាំ លោក​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ Reed តែ​ឈប់​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​អស់​មួយ​ត្រីមាស ។ បន្ទាប់​មក លោក​បាន​ចាប់ផ្តើម​ចូល​រៀន​ថ្នាក់​ដែល​លោក​ចូល​ចិត្ត​ដូច​ជា​ថ្នាក់​អក្សរ​ផ្ចង់​ជាដើម ។

ជា​ច្រើន​ឆ្នាំ​ក្រោយមក លោក​បាន​និយាយ​ថា​ការ​ចូល​រៀន​ថ្នាក់​អក្សរ​ផ្ចង់​បាន​បង្រៀន​ឲ្យ​លោក​ជឿជាក់​លើ​ខ្លួនឯង​ច្រើន​ជាង​មុន និង​ស្រលាញ់​ការ​ច្នៃ​ម៉ូ​ដ​ស្អាត​ៗ​ជាង​មុន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ