ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្លិប Crystal Palace សន្យា​នឹង​ផ្តល់​ប្រាក់ខែ​​ដល់​បុគ្គលិក​ពេល​ផ្អាក​ការងារ

4 ឆ្នាំ មុន

ប្រធាន​ក្លិប Crystal Palace លោក Steve Parish មាន​ប្រសាសន៍​ថា បុគ្គលិក​ទាំងអស់​ក្នុង​ក្លិប​នេះ នឹង​ទទួល​បាន​ប្រាក់ខែ​ពេញលេញ​កំឡុង​ពេល​ក្របខ័ណ្ឌ Premier…

ប្រធាន​ក្លិប Crystal Palace លោក Steve Parish មាន​ប្រសាសន៍​ថា បុគ្គលិក​ទាំងអស់​ក្នុង​ក្លិប​នេះ នឹង​ទទួល​បាន​ប្រាក់ខែ​ពេញលេញ​កំឡុង​ពេល​ក្របខ័ណ្ឌ Premier League ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​ផ្ទុះ​នៃ​វីរុស Covid-19 ។

លី​គ​កំពូល​អង់គ្លេស​ត្រូវ​បាន​ពន្យារពេល រហូត​ដល់​ថ្ងៃ​ទី​៤ ខែមេសា​។ ក្នុង​នោះ​លោក Parish បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្លិប​ថា បុគ្គលិក​ដែល​សម្រាក​មិន​ធ្វើ​ការងារ ដោយសារ​តែ​ការ​ព្យួរ​លី​គ នឹង​មិន​មាន​បញ្ហា​លើ​ផ្នែក​ហិរញ្ញវត្ថុ​ឡើយ​។

សូម​បញ្ជាក់​ថា​ក្របខ័ណ្ឌ Premier League គ្រោង​នឹង​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រវាង​ក្លិប​ទាំង​២០ រួម​និង​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​អំពី​ជំហាន​បន្ទាប់ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 នៅ​ក្នុង​ប្រទេស​អង់គ្លេស ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ