ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ដូ​ណា​ល់ ​ត្រាំ ​ចាប់​ផ្តើម​​ធ្វើ​សង្គ្រាម​​ជាមួយ ​COVID-19 ហើយ​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ពេល​នេះ​ចាប់ផ្ដើម​ធ្វើសង្គ្រាម​ប្រឆាំង​វីរុស​COVID-19​ហើយ ដោយ​បញ្ជូន​នាវា​មន្ទីរពេទ្យ​ទៅ​កាន់​ក្រុង​ញូ​វ​យ៉​ក កេណ្ឌ​ប្រមូល​បណ្ដា​វិស្វករ​យោធា ព្រមទាំង​ប្រើ​ច្បាប់​សម័យ​សង្គ្រាម​កូរ៉េ​។ បែប​នេះ​បង្ហាញ​ថា​នា​ថ្ងៃ​ទី​១៩​មីនា សហរដ្ឋអាមេរិក ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​ការ​ប្រឈម​​មុខ​ចំពោះ​វីរុស​នោះ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ពេល​នេះ​ចាប់ផ្ដើម​ធ្វើសង្គ្រាម​ប្រឆាំង​វីរុស​COVID-19​ហើយ ដោយ​បញ្ជូន​នាវា​មន្ទីរពេទ្យ​ទៅ​កាន់​ក្រុង​ញូ​វ​យ៉​ក កេណ្ឌ​ប្រមូល​បណ្ដា​វិស្វករ​យោធា ព្រមទាំង​ប្រើ​ច្បាប់​សម័យ​សង្គ្រាម​កូរ៉េ​។

បែប​នេះ​បង្ហាញ​ថា​នា​ថ្ងៃ​ទី​១៩​មីនា សហរដ្ឋអាមេរិក ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​នៃ​ការ​ប្រឈម​​មុខ​ចំពោះ​វីរុស​នោះ រួច​លោក​ត្រាំ​បាន​ចាត់​ទុក​ខ្លួន​លោក​ថា​ជា​ប្រធានាធិបតី​មួយ​រូប ក្នុង​ពេល​មាន​សង្គ្រាម​។

មហាអំណាច​ពិភពលោក​នោះ ដែល​មានការ​យឺតយ៉ាវ​ក្នុង​ការ​ទប់ទល់​ចំពោះ​វីរុស​COVID-19 ពេល​នេះ​មាន​អ្នក​ឆ្លង​កើន​ដល់​៧.៧០០​នាក់ និង​មាន​អ្នក​​បាត់​បង់​ជីវិត​​​ឡើង​ដល់​១១៨​នាក់​ហើយ​។ សមាជិក​សភា​អា​មេ​រិ​ក​២​នាក់​ក៏​ឆ្លង​វីរុស​នេះ​ដែរ​។ ប្រធានាធិបតី​អា​មេ​រិ​ក​ប្រកាស​បិទ​ព្រំដែន​ជា​មួយ​កា​ណា​ដា ជា​ដៃគូ​សេដ្ឋកិច្ច​ទី​២​របស់​ខ្លួន លើកលែងតែ​ការ​ធ្វើ​ដំណើរ​ដែល​យល់​ថា​ចាំបាច់​និង​បណ្ដា​ទំនិញ​។ លោក​សង្ឃឹមថា​អាច​បើក​ឡើង​វិញ​៣០​ថ្ងៃ​ទៀត​។

លោក​ត្រាំ​ដែល​ពី​ដំបូង​ហាក់​មើល​ស្រាល​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ បាន​ប្តូ​វោហា​សាសន៍ ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេត​វិមាន​។ លោក​ថ្លៃ​ង​ថា​ពលរដ្ឋ​អា​មេ​រិ​ក​គ្រប់​ជំនាន់​អំពាវនាវ​ឲ្យ​ធ្វើ​ពលី​កម្ម ដើម្បី​សុខមាលភាព​របស់​ប្រជាជាតិ​។ លោក​រំឭក​ពី​ការ​កេណ្ឌ​ប្រមូល​កម្លាំង​ពលរដ្ឋ​អា​មេ​រិ​ក កាលសម័យ​សង្គ្រាមលោក​លើក​ទី​២​។ លោក​ថា ពេល​នេះ​ដល់​វេន​យើង​ត្រូវ​រួម​គ្នា​ធ្វើ​ពលី​កម្ម ហើយ​យើង​នឹង​ទទួល​បាន​ជ័យជម្នះ​រួម​គ្នា​។

នាវា​មន្ទីរពេទ្យ​អា​មេ​រិ​ក​USNS COMFORT​នោះ មាន​គ្រែ​ប្រមាណ​ជា​១.០០០​ត្រូវ​បញ្ជូន​មក​កាន់​កំពុង​ផែ​ក្រុង​ញូ​វ​យ៉​ក​។ រ​ដ្ខ​ញូ​វ​យ៉​ក​ជា​រដ្ឋ​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស​នេះ ជាមួយ​អ្នក​ឆ្លង​ជាង​២.៣០០​នាក់ និង​អ្នក​​បាត់​បង់​ជីវិត​២០​នាក់ ដោយ​អភិបាល​រដ្ឋ​នោះ​លោក​ANDREW CUOMO បាន​សម្ដែង​ការ​អបអរសាទរ ចំពោះ​វិធានការ​វិសាមញ្ញ​នោះ​ដែល​នឹង​រួមចំណែក ពង្រឹងសមត្ថភាព​ទទួល​អ្នកជំងឺ​បាន​ច្រើន​។ រដ្ឋ​នោះ​អាច​ត្រូវការ​គ្រែពេទ្យ​ដល់​ទៅ​១១០.០០០​រយៈពេល​៤៥​ថ្ងៃ​ទៀត​។ លោក​ថា​យើង​កំពុង​ស្ថិត​ក្នុង​សង្គ្រាម ហើយ​យើង​កំពុង​ស្ថិត​ក្នុង​លេណដ្ឋាន​ជាមួយ​គ្នា​។

កងឯកភាព​វិស្វកម្ម​នៃ​កងទ័ព​អា​មេ​រិ​ក​ដែល​ចំណុះ​ឲ្យ​ក្រ​សូ​ង​ការពារ​ប្រទេស​ផង​ដែរ ក៏​ត្រូវ​បញ្ចេញ​​សកម្មភាព​។ លោក​ត្រាំ​គូសបញ្ជាក់​ម្យ៉ាងទៀត​ថា លោក​នឹង​លើក​ពី​ច្បាប់​មួយ​សម័យ​សង្គ្រាម​កូរ៉េ ដែល​អាច​កេណ្ឌ​ប្រមូល​ផ្នែក​ឧស្សាហកម្ម​ឯកជន សម្រាប់​បម្រើ​ដល់​សន្តិសុខ​របស់​ប្រទេស​។ លោក​ថា​ខ្ញុំ​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​ក្រោយ​ចប់​សន្និសីទ​។

អា​មេ​រិ​ក​ដែល​ពេល​នេះ​ប្រកាស​ផង​ដែរ​ពី​ការ​ផ្អាក​ផ្ដល់​ទិដ្ឋាការ​គ្រប់​ទីកន្លែង​លើ​ពិភពលោក រដ្ឋា​ភិបាល​របស់​មហាអំណាច​នោះ បាន​ស្នើ​នា​ថៃ្ង​ទី​១៨​មីនា​ដល់​សភា ឲ្យ​អនុម័ត​ផ្ដល់​ទឹកប្រាក់​៥០០​ពាន់​លាន​ដុល្លារ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ