ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA និង DFB ​បរិច្ចាគ​ប្រាក់​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19

4 ឆ្នាំ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sports បានឱ្យ​ដឹង​ថា សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ១០​លាន​ដុល្លារ ស្រប​ពេល​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ក៏​មាន​ឧ​បត្ត​ម្ភ​ទឹកប្រាក់​ចំនួន ២,៥​លាន​អឺ​រ៉ូ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sports បានឱ្យ​ដឹង​ថា សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ១០​លាន​ដុល្លារ ស្រប​ពេល​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​ក៏​មាន​ឧ​បត្ត​ម្ភ​ទឹកប្រាក់​ចំនួន ២,៥​លាន​អឺ​រ៉ូ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង នឹង​ការ​រីក​រាលដាល​នៃ​វីរុស Covid-19​។

នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​ដឹកនាំ​ដោយ​ប្រធាន FIFA លោក Gianni Infantino ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​ទាក់ទង នឹង​ផល​ប៉ះពាល់​នៃ​វីរុស​ឆ្លង Covid-19 នេះ​។ ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​បញ្ចេញ​មូលនិធិ​យ៉ាង​សំខាន់ ដើម្បី​ផ្តល់​ជូន​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) កំឡុង​ពេល​យុទ្ធ​ការ​ប្រយុទ្ធ​ប្រឆាំង​នេះ​។

ដោយឡែក​ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ (DFB) ក៏​បាន​ប្រកាស​ថា ពួក​គេ​ក៏​បាន​សំរេចចិត្ត​ចូលរួម​ក្នុង​ការ​ជួយ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​រួមចំណែក​ជួយ​ដល់​រាល់​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស Covid-19​។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ថ្ងៃ​ទី​១៩​នេះ ករណី​ឆ្លង​វីរុស Covid-19 បាន​កើនឡើង​ដល់​ជិត ២២០,០០០​ករណី និង​បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​ជិត ៩,០០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក ខណៈ​អុី​តា​លី​បាន​ក្លាយជា​ប្រទេស​ទី​២​បន្ទាប់​ពី​ចិន និង​ទី​១​នៅ​ប៉ែក​ខាង​អឺរ៉ុប ដែល​មានការ​រីក​រាលដាល​ខ្លាំង​បំផុត​នៃ​វីរុស​នេះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ