ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សរសើរ​មិន​បាន​! ទឹកចិត្ត​មហាសេដ្ឋី​ទាំងនេះ​ទាក់ទង​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​ដែល​វីរុស​កូ​វី​ដ​-១៩ បាន​រាតត្បាត​ស្ទើរតែ​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក អ្នកមាន​ស្តុកស្តម្ភ​មួយ​ចំនួន​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ចូលរួម​ដល់​ការ​បង្ក្រាប​ការ​រាតត្បាត​នេះ និង​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច ។ មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​មួយ​ចំនួន​ដូច​ជា​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates)…

ក្នុង​កំឡុង​ពេល​ដែល​វីរុស​កូ​វី​ដ​-១៩ បាន​រាតត្បាត​ស្ទើរតែ​គ្រប់​ប្រទេស​ជុំវិញ​ពិភពលោក អ្នកមាន​ស្តុកស្តម្ភ​មួយ​ចំនួន​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ចូលរួម​ដល់​ការ​បង្ក្រាប​ការ​រាតត្បាត​នេះ និង​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច ។ មហាសេដ្ឋី​ក្នុង​វិស័យ​បច្ចេកវិទ្យា​មួយ​ចំនួន​ដូច​ជា​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) កំពុង​តែ​បរិច្ចាគ​រាប់​លាន​ដុល្លារ​ដើ​ម្ប​ជំរុញ​ដល់​ការ​បង្កើត និង​ផលិត​វ៉ាក់សាំង និង​ការ​ស្រាវជ្រាវ​លើ​វីរុស​ខាងលើ ។

មហាសេដ្ឋី​ផ្សេង​ៗ​ទៀត​ដូច​ជា​លោក ម៉ាក ឃ្យូ​បេន (Mark Cuban) វិញ កំពុង​តែ​ប្រើ​លុយ​ចេញពី​ហោប៉ៅ​ផ្ទាល់ខ្លួន​ដើម្បី​ផ្តល់​ជា​ប្រាក់បៀវត្សរ៍​ដល់​បុគ្គលិក​ដែល​ធ្វើការ​ក្នុង​វិស័យ​កីឡា ខណៈ​ដែល​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) របស់ Telsa ប្រៀប​ដូច​ជា​មិន​ព្រួយបារម្ភ​ច្រើន​ពី​ការ​រាតត្បាត​នេះ​ឡើយ ហើយ​លោក រី​ឆាត ប្រេ​ន​សាន់ (Richard Brandson) វិញ​កំពុង​តែ​ស្នើ​ដល់​បុគ្គលិក​របស់​លោក​ឲ្យ​រ៉ាប់រង​សម្ពាធ​ហិរញ្ញវត្ថុ​មួយ​រយៈ​សិន ។
ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​ផ្សេង​ៗ​ទៀត និង​ការ​ឆ្លើយ​តប​របស់​ពួក​គេ​ទៅ​នឹង​ស្ថាន​ការ​បច្ចុប្បន្ន​៖

លោក រ៉ូ​មេន អា​ប្រា​ម៉ូ​វិច (Roman ABramovich) ដែល​ជា​ម្ចាស់​ក្រុមកីឡា​បាល់ទាត់ Chelsea នឹង​ផ្គត់ផ្គង់​ថ្លៃ​ស្នាក់​នៅ​របស់​បុគ្គលិក​មក​ពី​សេវាកម្ម​សុខភាព​ជាតិ (NHS) របស់​សហរដ្ឋអាមេរិក​ឲ្យ​ស្នាក់​នៅ​សណ្ឋាគារ Stamford Bridge Millennium Hotel ។
លោក សេល​ដុន អា​ដេ​ល​សាន់ (Sheldon Adelson) ដែល​ជា​ម្ចាស់​កាស៊ីណូ​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា​នឹង​ផ្អាក​ដំណើរការ​រាល់​អាជីវកម្ម​ទាំងអស់​របស់ Las Vegas Sands Corp នៅ​តំបន់ The Strip រហូត​ដល់​ថ្ងៃ​ទី ១​ខែមេសា ។ ប៉ុន្តែ​ក្រុមហ៊ុន​លោក​នឹង​មិន​បញ្ឈប់​ការងារ​បុគ្គលិក​ណា​ទេ ហើយ​បុគ្គលិក​ទាំងអស់​នឹង​ទទួល​បាន​ប្រាក់បៀវត្ស​ន៍​ធម្មតា​ក្នុង​កំឡុង​ពេល​ផ្អាក​ដំណើរការ​នេះ ។

លោក បឺ​ណា​ដ អា​ណូ​ល (Bernard Arnault) ដែល​ជា​ម្ចាស់​ប្រេ​ន​ដ៍​ល្បី​គឺ LVMH កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​រោងចក្រ​ផលិត​ទឹកអប់​របស់​លោក​មក​ផលិត​ទឹក​អាល់កុល​លាង​សម្អាត​ដៃ​វិញ ហើយ​ក្រុមហ៊ុន​នឹង​ដឹក​ជញ្ជូន​វា​ដោយ​មិន​គិតថ្លៃ​ឲ្យ​ទៅ​អាជ្ញាធរ​បារាំង និង​មន្ទីរពេទ្យ​ធំ​ៗ​នៅ​អ៊ឺ​រ៉ុ​ប ។
អ្នកស្រី សេរី​ល សាន​បឺ​ក (Sheryle Sandbarg) ដែល​ជានា​យក​ផ្នែក​ប្រតិបត្តិការ​នៅ Facebook បាន​សហការ​ជាមួយនឹង​មហាសេដ្ឋី​ដទៃ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដើម្បី​រក​មូលនិធិ​បាន ៧​លាន​ដុល្លារ​សម្រាប់​ផ្តល់​ជា​អាហារ​ដល់​មនុស្ស​នៅ​តំបន់ San Francisco Bay Area​។ អ្នកស្រី និង​គូ​ដណ្ដឹង​បាន​បរិច្ចាគ ១​លាន​ដុល្លារ​ដំបូង ។

មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) ប្រចាំ​អាស៊ី​វិញ​បាន​សន្យា​ថា​នឹង​បរិច្ចាគ ១៤​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ការ​ផលិត​វ៉ាក់សាំង ។ នៅ​ថ្ងៃ​ទី ១៣​ខែមីនា លោក​បាន​ប្រកាស​ថា​លោក​នឹង​បរិច្ចាគ​ឧបករណ៍​ធ្វើតេស្ត​ចំនួន ៥០០,០០០​សម្រាប់ និង​ម៉ាស់ ១​លាន​ម៉ាស់​ឲ្យ​ទៅ​សហរដ្ឋអាមេរិក​ផង​ដែរ ៕ កែសម្រួល​ស​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ