ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ កុំ​ភ័យ​ស្លន់ស្លោ​រឿង​កូ​វី​ដ​១៩ ពេក​ព្រោះ​ជំងឺ​នេះ​វា​មិនកើតភ្លាម​ដួល​ភ្លាម​ៗទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ព្រួយបារម្ភ​អំពី​សុខភាព គឺ​ពិតជា​រឿង​សំខាន់​ក៏​ប៉ុន្តែ​បងប្អូន​មិន​ត្រូវ​មានការ​ភ័យ​ស្លន់ស្លោ​ខ្លាំង​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ព្រួយបារម្ភ​អំពី​សុខភាព គឺ​ពិតជា​រឿង​សំខាន់​ក៏​ប៉ុន្តែ​បងប្អូន​មិន​ត្រូវ​មានការ​ភ័យ​ស្លន់ស្លោ​ខ្លាំង​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ជំទាវ​បាន​បញ្ជាក់​ថា ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​មួយ​ថា បុរស​ម្នាក់​មាន​មិត្តភក្តិ​ម្នាក់​របស់​គាត់​សង្ស័យ​មាន​កូ​វី​ដ ១៩ ព្រោះ​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ គាត់​ក្តៅខ្លួន​លើស​ពី​៣៨ អង្សា ហើយ​ក្តៅខ្លួន​រហូត និង​ឈឺ​ក ។

បុរស​ដែល​មាន​អាកា​រៈ​មិន​ស្រួល​បាន​ទៅ​ពេទ្យ​រុ​ស្សី តែ​ពេទ្យ​បាន​រុញ​ឲ្យ​ទៅ​ខាង​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​វិញ ។ ក៏​ប៉ុន្តែ​ពេល​ទៅ​ដល់​ស្រាប់តែ​ខាង​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​ក៏​រុញ​ឲ្យ​មក​ពេទ្យ​រុ​ស្សី​វិញ ។ ដូច្នេះ​បុរស​ខាងលើ​បាន​ចោទសួរ​ទៅ​លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថា គាត់​ចង់​ដឹង​ច្បាស់​ថា តើ​កន្លែង​ដែល​ទទួល​ធ្វើតេស្ត​រក​រោគ​សញ្ញា​នេះ​ឲ្យ​ពិតប្រាកដ​នៅ​ទីណា ដើម្បី​កុំ​ឲ្យ​រុញ​ទៅ​រុញ​មក​ដូច្នេះ បើ​មាន​មែន​វា​មិន​វីវរ​ទៅ​ហើយ ? នោះ គឺ​មិន​ពិត​នោះ​ទេ ។ លោក​ជំទាវ​បាន​ស្នើ «​សុំ​ឲ្យ​មានការ​យោគយល់ និង​អាណិតអាសូរ​ដល់​ក្រុម​គ្រូពេទ្យ​យើង​ផង​ចាស ។ ក្រុម​គ្រូពេទ្យ​យើង​គាត់​ខិតខំ​ទាំងថ្ងៃទាំងយប់ អត់​បាន​សម្រាក​អត់​បាន​អី​ទេ ដើម្បី​បម្រើសេវា​ជូន​បងប្អូន​យើង ។ ហើយ​ករណី​នេះ​ខ្ញុំ​បាន​ឆែកឆេរ​ទៅ​ហើយ ពុំ​មាន​ពិត​ដូច​ការ​លើក​ឡើង​ថា «​គ្រូពេទ្យ សូ​វៀត​រុញ​ទៅ​ប៉ាស្ទ័រ ប៉ាស្ទ័រ​រុញ​មក​ពេទ្យ​សូ​វៀត ។ យើង​បាន​ពន្យល់ និង​បាន​ណែនាំ​ច្បាស់​ណាស់​លើ​ករណី​នេះ​»​។

លោក​ជំទាវ​បាន​បន្ត​ថា ប្រសិនបើ​គាត់​ចូល​ទៅ​ក្នុង​និយម​ន័យ​ដែល​មានការ​សង្ស័យ​ចាស​ទើប​ក្រុម​គ្រូពេទ្យ​គេ​ត្រូវ​សម្រេចចិត្ត​ថា​យក វត្ថុ​សំណាក ដើម្បី​ទៅ​ពិនិត្យ ។ មិនមែន​យើង​ចេះ​តែ​ទៅ​ទាមទារ ថា​ខ្ញុំ​ត្រូវ​តែ​ធ្វើតេស្ត​ចាំបាច់​នោះ​ទេ ។ ខ្ញុំ​បាន​ពន្យល់​រួច​ហើយ​ថា កាលដែល​យើង​ធ្វើតេស្ត ទាល់តែ​ទៅ​ជូ​ប​ជាមួយ​ក្រុម​គ្រូពេទ្យ ហើយ​ក្រុម​គ្រូពេទ្យ គាត់​ពិនិត្យ​ទៅ​ឃើញ​ថា ភាព​សង្ស័យ​គឺ​វា​ច្រើន​មែនទែន​ហើយ បាន​គេ​ធ្វើតេស្ត ។ ហើយ​ការ​ធ្វើតេស្ត​នេះ​ទៀត មិនមែន​ចេះ​តែ​ធ្វើ ដូច​យើង​ទៅ​ធ្វើតេស្ត​បូម​ឈាម បូម​អី​ធម្មតា​នោះ​ទេ វា​ត្រូវ​មានការ​ការពារ វា​ត្រូវការ​មានការ​ស្លៀកពាក់​អី​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ ពីព្រោះ​យើង​ត្រូវ​គិត​អំពី​ការ​ចម្លងរោគ​នៅ​ក្នុង​មន្ទីរពេទ្យ​ដែរ ។ អ​ញ្ចឹ​ង​កន្លែង​នេះ​វា​ទាមទារ ពេលវេលា​មួយ ហើយ​បើសិនជា​មាន​ករណី​ដូច​ជា​គាត់​គ្រុនផ្តាសាយ​ធម្មតា ជា​អ្នកជំងឺ​រលាក​បំពង់ក​ធម្មតា អីចឹង ក្រុម​គ្រូពេទ្យ​លោក​នឹង​ផ្តល់​នូវ​ការ​ព្យាបាល​សិន ហើយ​យើង​តាមដាន​។ លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «១​សំខាន់​បុគ្គល​នីមួយ​ៗ​កុំ​ឲ្យ​ភ័យ​ស្លន់ស្លោរ អីចឹង​អាហ្នឹង​គឺជា​ចំនុច​សំខាន់​ណាស់​។ ការ​គិតគូរ​អំពី​សុខភាព​ជា​ការ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​មិន​ត្រូវ​ភ័យ​ស្លន់ស្លោរ​ទេ ពីព្រោះ​ជំងឺ​នេះ​វា​មិនមែន​កើត​ពិ​ប​ទៅ​វា​ដួល​ទូង​ទេ ។

ប្រសិនបើ​យើង​មានការ​វិវត្តន៍​នៃ​វីរុស​ហ្នឹង បើសិនជា​យើង​មានការ​ឆ្លង​នៃ​វីរុស​ហ្នឹង វា​ទាល់តែ​យើង​បាន​ទៅ​ប៉ះពាល់​អ្នក​ដែល​សង្ស័យ ឬ​អ្នក​ដែល​កើត​នូវ​ជំងឺ​កូ​វី​ដ​១៩ ហ្នឹង ឬ​ក៏​យើង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ណា​ដែល​មាន​ផ្ទុះ​នូវ​វីរុស​កូ​វី​ដ​១៩ នេះ ហើយ​ត្រឡប់​មក​វិញ​យើង​មាន​អាកា​រៈ​អី​មិន​ស្រួល​អ​ញ្ចឹ​ង​ទៅ អាហ្នឹង​វា​ចូល​ទៅ​ក្នុង​លក្ខណៈ​សង្ស័យ ខ្ពស់ » ។ លោក​ជំទាវ​បាន​បន្ថែម​ថា ដោយឡែក​បើ​នៅផ្ទះ​ម្នាក់ឯង ជាមួយ​ក្រុម​គ្រួសារ​យើង ហើយ​មាន​អនាម័យ​ល្អ ហើយ​មាន​អាកា​រៈ​ឈឺបំពង់ក អី យើង​ទៅ​ជួប​គ្រូពេទ្យ លោក​ពន្យល់​ហើយ លោក​ពិនិត្យ​ហើយ យើង​គួរតែ​ស្តាប់​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ ហើយ​ព្យាយាម​ព្យាបាល​តាម​ការ​ផ្តល់​ដំបូន្មាន​គ្រូពេទ្យ​សិន ហើយ​យើង​តាមដាន​សុខភាព​យើង ។

ប្រសិនជា​ព្យាបាល​ហើយ មិន​មានការ​ធូរស្រាល​ទៀត យើង​អាច​នឹង​មក​ជួប​គ្រូពេទ្យ​ឡើង​វិញ ដើម្បី​ឲ្យ​លោកគ្រូ​ពេទ្យ​ធ្វើការ​វាយតម្លៃ​នូវ​អាកា​រៈ​របស់​យើង​បន្ត​ទៅ​ទៀត ។ តាម​ករណី​ខ្ញុំ​ទទួល​បាន​គឺ​លោកគ្រូ​ពេទ្យ​បាន​ពន្យល់​ហើយ តែ​សាមីខ្លួន​ហាក់​មិន​ព្រម​ស្តាប់​ទៅ​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ ។ អីចឹង​ករណី​ដែល​គាត់​ចង់ទៅ​រក​ការ​ពិនិត្យ ធ្វើតេស្ត​ដោយ​ខ្លួន​គាត់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ អាហ្នឹង​គឺ​វា​ខុស​ពី​នីតិវិធី​ហើយ ។ ចាស ធម្មតា​នៅ​ពេល​យើង​ទៅ​ដោយ​ខ្លួន​យើង វិទ្យាស្ថាន​ប៉ាស្ទ័រ​មិន​ធ្វើ​ឲ្យ​យើង​ទេ ព្រោះ​គេ​មាន​របៀបរបប សូ​ម្បី​តែ​នៅ​ប៉ាស្ទ័រ ក៏​ដូច​គ្នា​ដែរ គេ​មិនមែន​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ទេ ដោយ​ត្រូវការ​មានការ​ការពារ ការ​ចម្លងរោគ ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ អ​ញ្ចឹ​ង​ត្រូវ​មានការ​កំណត់​ស្តង់ដា​និយាម​មួយ​មានការ​ណែនាំ​ច្បាស់លាស់ ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា «​អីចឹង កន្លែង​នេះ​សូម​បងប្អូន​យើង​ខន្តី​អភ័យទោស ហើយ​ត្រូវ​យល់​ថា ប្រសិនបើ​យើង​មិន​ទាន់​មាន​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើតេស្ត​ទេ យើង​គួរតែ​ពិចារណា ហើយ​យើង​ខិតខំ​ការពារ​ខ្លួន​យើង​កុំ​ឲ្យ​មានការ​ចម្លង​ទៅ អាហ្នឹង​គឺជា​ការ​ល្អ​មែនទែន ។ តែបើ​យើង​មាន​អាកា​រៈ​បែប​ណា គឺ​អាស្រ័យ​តាម​ការ​ពិនិត្យ​និង​ការ​ផ្តល់​ដំបូន្មាន​របស់​គ្រូ ពេទ្យ​» ។ ដូច​ករណី​នៅ​មានបទពិសោធន៍ ករណី​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ម្តង​ហើយ មិនដឹង​បុគ្គល​តែ​មួយ ឬ​ករណី ក្តៅខ្លួន ឈឺបំពង់ក ក្តៅ​ខ្លាំង ក៏​ផ្តល់​ដំបូន្មាន​ទៅ​ជួប​គ្រូពេទ្យ ហើយ​បាន​ព្យាបាល​ធូរស្បើយ ក្រោយ​ការ​ព្យាបាល ២ ឬ ៣ ថ្ងៃ​ទៅ ។ ដូច្នេះ​ត្រូវ​មានការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ទន្ទឹម​នឹង​នោះ​គឺ​ត្រៀមខ្លួន​រួច​ស្រេច​ក្នុង​ការ​សម្របសម្រួល​រឿង​នេះ ។ លោក​ជំទាវ​បាន​បន្ត​ថា បើសិនជា​ករណី​បែប​ហ្នឹង​មែន ខ្ញុំ​សុំ​ឲ្យ ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ថា​ទៅ​ពេទ្យ​ណា ជួប​គ្រូពេទ្យ​ណា ស្ថានភាព​បែប​ម៉េច ហើយ​ខ្ញុំ​យល់​ថា​ក្នុង​លក្ខណៈ​គិតគូរ​សម្របសម្រួល​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ