ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់​ការ​ហៅ​ចូលមក​លេខ​១១៥ ​ពេល​ខ្លះ​រង់ចាំ​យូរ រឺ​មិន​អាច​ភ្ជាប់​បាន ​ព្រោះ​ប្រព័ន្ធ​ត្រូវ​បញ្ជូន​ហៅ​ទៅ​កាន់​ទូរស័ព្ទ​ដៃ​មន្ត្​២៥​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ចេញ​ប្រកាស​ជូន​ដល់​សាធារណ​:​ជន មេត្តា​ជ្រាប​ថា រាល់​ការ​ហៅ​ចូល​មក​កាន់​លេខ​ទាន់​ហេតុការណ៍ ១១៥ មាន​ពេល​ខ្លះ​រង់ចាំ​យូរ រឺ​មិន​អាច​ភ្ជាប់​បាន​ដោយសារ​ប្រ​ព​ន្ធ័​ត្រូវ​ធ្វើការ​បញ្ជូន ការ​ហៅ​ទៅ​កាន់​ទូរស័ព្ទ​ដៃ​មន្ត្រី​ចំនួន ២៥​នាក់…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ចេញ​ប្រកាស​ជូន​ដល់​សាធារណ​:​ជន មេត្តា​ជ្រាប​ថា រាល់​ការ​ហៅ​ចូល​មក​កាន់​លេខ​ទាន់​ហេតុការណ៍ ១១៥ មាន​ពេល​ខ្លះ​រង់ចាំ​យូរ រឺ​មិន​អាច​ភ្ជាប់​បាន​ដោយសារ​ប្រ​ព​ន្ធ័​ត្រូវ​ធ្វើការ​បញ្ជូន ការ​ហៅ​ទៅ​កាន់​ទូរស័ព្ទ​ដៃ​មន្ត្រី​ចំនួន ២៥​នាក់ ដែល​រង់ចាំ​ទទួល​ការ​ហៅ​ចូល ដោយពេល​ខ្លះ​ពួក​គាត់​កំពុង​ជាប់រវល់​ភ្ជាប់​ជាមួយ​សាធារណៈជន​ដទៃ​ទៀត​រួច​ហេី​យ ហេតុ​ដូច្នេះ​ប្រ​ព​ន្ធ័​នឹង​ធ្វើការ​បញ្ជូន ការ​ហៅ​របស់​លោក​អ្នក​បន្ត​ពី​លេខ​មួយ​ទៅ​លេខ​មួយទៀត ដោយ​មិន​កាត់​ផ្តាច់​ការ​ហៅ​ចូល​ទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​មានការ​រង់ចាំ​យូរ​បន្តិច (​អាច​លើស​ពី​៣-៤​នាទី​) ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ចេញផ្សាយ​មុន​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កំឡុង​ពេល​នេះ​មានការ​ហៅ​ចូល​លេខ ១១៥ យ៉ាងច្រើន​លើសលុប​មិន​ថា​យប់ រឺ​ថ្ងៃ ។ យេី​ង​ខ្ញុំ​សូម​ឲ្យ​មាន​យោគយល់ និង​អត់ធ្មត់​ពី​សាធារណៈជន​ទាំងអស់ និង​សំណូមពរ​អោយធ្វើ​ការ​ហៅ​មក​ជា​ថ្មី​ម្តងទៀត ប្រសិនបើ​មិន​អាច​ទំនាក់ទំនង​បាន ។ ក្រុមការងារ​ទូរ​សព្ទ័​ទាន់​ហេតុការណ៍​លេខ ១១៥ រង់ចាំ​ទទួល​នូវ​ការ​រាយការណ៍ និង​សាកសួរ​ព​ត៌​មាន​អំពី​ជំងឺ COVID-19 ដោយ​ក្តី​សោមនស្ស​រីករាយ ។

សូម​ជូន​ទិន្នន័យ ១១៥ : ក្នុង​មួយ​ថ្ងៃ​ហៅ​ចូល និង​ភ្ជាប់​ទំនាក់ទំនង​ជាង ៩​ពាន់​នាក់ ដែល​សរុប​ចាប់ពី​រក​ឃើ​ញ​កូ​វី​ដ​១៩ ករណី​ទី​១​មក មាន​ជាង​៩៣​មុឺ​ន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ