ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ថា៖ ដើម្បីកុំឱ្យ​កើត​​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ទើបរំសាយមង្គលការ​កូន​វិញ​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជួប​ជាមួយ​លោក​ចាន់ ធី ជា​ឪពុក​ខាង​កូនក្រមុំ​បានឱ្យ​កោះសន្តិភាព​ដឹង កាលពី​ទី​១៩ មីនា ថា លោក​ពិតជា​មានការ​សោកស្តាយ​ណាស់ ដែល​កម្មវិធី​កូនប្រុស​-​ស្រី​របស់​លោក​ត្រូវបាន​រំសាយ…

ខេត្តមណ្ឌលគិរី ៖ ជួប​ជាមួយ​លោក​ចាន់ ធី ជា​ឪពុក​ខាង​កូនក្រមុំ​បានឱ្យ​កោះសន្តិភាព​ដឹង កាលពី​ទី​១៩ មីនា ថា លោក​ពិតជា​មានការ​សោកស្តាយ​ណាស់ ដែល​កម្មវិធី​កូនប្រុស​-​ស្រី​របស់​លោក​ត្រូវបាន​រំសាយ ស្រប​ពេល​ដែល​ជំងឺឆ្លង​នោះ​ កំពុង​សាយភាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​បន្ត​ថា ទោះជា​ខេត្ត​មណ្ឌល​គិរីគ្មាន​អត្រា​ឆ្លង​យ៉ាងណា​ក្តី តែ​ដើម្បី​សុខ​សុវត្ថិភាព​មនុស្ស​រាប់រយ​នាក់​ដែល​ចូលរួម​កម្មវិធី លោក​ពេញ​ចិត្ត​និង​រំសាយ​ចោល រង់ចាំ​ស្ងប់ស្ងាត់​និង​ធ្វើ​ពិធីសារ​ជា​ថ្មី​ ។ ថ្ងៃ​មង្គល​របស់​កូនស្រី ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ មីនា ដោយ​មាន​ភ្ញៀវ​កិត្តិយស​ប្រមាណ​៤៥០​នាក់​មក​ពី​ខេត្តកំពង់ចាម​,​ត្បូងឃ្មុំ​,​រាជធានី​ភ្នំពេញ​និង​មណ្ឌល​គិរី ហើយ​ធៀប​ការ​គឺ​បាន​ចែក​រួច​ហើយ​ដែរ​។ លោក​ចាន់​ទី បញ្ជាក់​ថា លោក​និង​ផ្ញើ​សារ​សុំ​ទោស​ចំពោះ​ភ្ញៀវ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ទាំងអស់​គ្នា ។

ពិធី​មង្គលការ​ដែល​ត្រូវ​បាន​ផ្អាក​នោះ គឺ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ មីនា ខាង​មុខ​នេះ ដែល​គេ​ដឹង​ថា កូនកំលោះ​គឺជា​អ្នកក្រុង​កំពង់សោម ឯ​កូនក្រមុំ​ជា​អ្នកស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដោយ​ត្រូវ​បាន​សម្រេចចិត្ត​យ៉ាង​ល្អិតល្អន់​ក្នុង​ការ​លុប​ចោល​ថ្ងៃ​ពិសេស​របស់​ខ្លួន​វិញ ក៏​ព្រោះតែ​មិន​ចង់ឱ្យ​មាន​ករណី​ចម្លង​នូវ​ជំងឺ​កូ​វី​ដ​-១៩ ពី​ម្នាក់​ទៅ​ម្នាក់​នោះ ក្នុង​ពេល​មាន​ភ្ញៀវ​ជា​ច្រើន​បាន​ជួបជុំ​គ្នា ។

សូមបញ្ជាក់ថា​ ដោយសារ​តែ​បញ្ហា​វីរុស​កូ​វី​ដ​-១៩ បាន​និង​កំពុង​អុកឡុក​ឆ្លង​រាតត្បាត​ទូ​ទាំង​ពិភពលោក ក្នុង​នោះ​បូក​រួម​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង ដោយ​ត្រូវ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជា​បន្តបន្ទាប់ បង្ក​ឱ្យ​មានការ​រំខាន​ជាទី​បំផុត ។ ជាក់ស្តែង មាន​ពិធី​មង្គលការ​មួយ ត្រូវ​បាន​រំសាយ​ចោល ដើម្បី​បង្ការ​និង​ការពារ​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ ។ គួររំលឹកទៀតថា កម្ពុជា​គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៩ មីនា គឺ​បាន​រក​ឃើញ​អ្នក​ឆ្លង​មាន​ចំនួន​៣៧​ករណី​ហើយ ។

អត្ថបទសរសេរ ដោយ