ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Zlatan ថា «បើ​វីរុស​កូវីដ-​19មិន​មក​រកគាត់ នោះគាត់​នឹង​ទៅ​រក​វីរុស​»

4 ឆ្នាំ មុន

Zlatan Ibrahimovic បាន​ចាប់ផ្តើម​កម្មវិធី​រៃ​អង្គាស​ថវិកា ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង នឹង​វីរុស​ឆ្លង Covid-19 និង​បាន​អំពាវនាវ​ដល់​កីឡាករ​បាល់ទាត់​ទាំងអស់ ឱ្យ​ជួយ​ផ្សព្វផ្សាយ​ដើម្បី​ជា​ការ​រួមចំណែក ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​មួយ​នេះ​។ ខ្សែប្រយុទ្ធ​របស់​ក្រុម…

Zlatan Ibrahimovic បាន​ចាប់ផ្តើម​កម្មវិធី​រៃ​អង្គាស​ថវិកា ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង នឹង​វីរុស​ឆ្លង Covid-19 និង​បាន​អំពាវនាវ​ដល់​កីឡាករ​បាល់ទាត់​ទាំងអស់ ឱ្យ​ជួយ​ផ្សព្វផ្សាយ​ដើម្បី​ជា​ការ​រួមចំណែក ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​មួយ​នេះ​។

ខ្សែប្រយុទ្ធ​របស់​ក្រុម AC Milan ដែល​ស្ថិត​នៅ​ប្រទេស​អ៊ី​តា​លី ដែល​ជា​ប្រទេស​រង​ឥទ្ធិពល​អាក្រក់​បំផុត​ពី​វីរុស​រាតត្បាត​ក្នុង​ទ្វីបអឺរ៉ុប ។

Zlatan បាន​ធ្វើការ​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​ចំនួន ២​ម៉ឺន ៥​ពាន់​អឺ​រ៉ូ (៤៦.០៥៤ ផោន​) ក្នុង​កម្មវិធី​នេះ ។

ខ្សែប្រយុទ្ធ​ស៊ុ​យ​អែ​ត​វ័យ​៣៨​ឆ្នាំ​រូប​នេះ បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Instagram ខ្លួន​ថា «​ប្រទេស​អុី​តា​លី​តែងតែ​ផ្តល់​ឱ្យ​ខ្ញុំ​យ៉ាងច្រើន ហើយ​នៅ​ក្នុង​ពេល​នេះ ខ្ញុំ​ចង់​ផ្តល់​ឱ្យ​កាន់តែ​ច្រើន​ដល់​ប្រទេស​ដែល​ខ្ញុំ​ស្រឡាញ់»​ ។

«​រួបរួម​គ្នា​យើង​ពិតជា​អាច​ជួយ​មន្ទីរពេទ្យ និង​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា ដែល​ធ្វើការ​ដោយ​មិន​គិត​ប្រាក់​រាល់ថ្ងៃ ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​យើង ព្រោះ​ថ្ងៃនេះ​យើង​ជា​អ្នក​ដែល​គាំទ្រ​ពួក​គេ​!»​។

ក្នុង​ការ​បញ្ចប់​ការ​ប្រកាស​របស់​ខ្លួន Zlatan បាន​និយាយ​ថា «​ហើយ​ចាំ​ថា ប្រសិនបើ​វីរុស​មិន​មក​រក Zlatan នោះ Zlatan នឹង​ទៅ​រក​វីរុស​!»​។

មួយ​ម៉ោង​បន្ទាប់​ពី​ការ​ប្រកាស​របស់ Ibrahimovic មូលនិធិ​នេះ​បាន​កើនឡើង​ចំនួន ១០៩.៦៥២ អឺ​រ៉ូ (១០០,៩៩៩ ផោន​) ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ