ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Juventus ចាត់វិធានការ​ពិសេស ដើម្បី​ការពារ​សុខភាព​លោក Maurizio Sarri

4 ឆ្នាំ មុន

ក្លិប​សេះបង្កង់ Juventus បាន​ចាត់វិធានការ​ពិសេស ដើម្បី​ការពារ​សុខភាព​អ្នកចាត់ការ​ទូទៅ​លោក Maurizio Sarri ពី​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយសារ​វីរុស Covid-19 ដែល​រីក​រាលដាល​ខ្លាំង​ជាងគេ​ក្នុង​ប្រទេស​អុីតា​លី នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី…

ក្លិប​សេះបង្កង់ Juventus បាន​ចាត់វិធានការ​ពិសេស ដើម្បី​ការពារ​សុខភាព​អ្នកចាត់ការ​ទូទៅ​លោក Maurizio Sarri ពី​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយសារ​វីរុស Covid-19 ដែល​រីក​រាលដាល​ខ្លាំង​ជាងគេ​ក្នុង​ប្រទេស​អុីតា​លី នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី Mirror ។

អតីត​គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea បច្ចុប្បន្ន​មាន​វ័យ​៦១​ឆ្នាំ កំពុង​ស្ថិត​ក្នុង​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​ដោយ​ខ្លួនឯង បន្ទាប់​ពី​កីឡាករ ២​រូប​របស់​លោក​គឺ​កីឡាករ Daniele Rugani និង Blaise Matuidi បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​នៃ​រី​រុស Covid-19 ។

បុរស​ជនជាតិ​អុី​តា​លី​ខាងលើ បាន​ទទួល​ការ​ធ្វើតេស្ត​មាន​សញ្ញា​អវិជ្ជមាន​ចំពោះ​វីរុស Covid-19 នេះ ប៉ុន្តែ​ដោយសារ​តែ​រូប​លោក​ជា​អ្នក​ដែល​ជក់បារី​ដ៏​ខ្លាំងក្លា​ម្នាក់ រហូត​ដល់ ៦០​ដើម​ក្នុង​មួយ​ថ្ងៃ ដែល​កត្តា​នេះ​ធ្វើ​ឱ្យ​រូប​លោក ងាយ​នឹង​មាន​បញ្ហា​ផ្លូវដង្ហើម និង​សួត​អំឡុង​ពេល​ផ្ទុះ​វីរុស​នេះ​។

សូម​រំលឹក​ជូន​ថា លោក Maurizio Sarri ធ្លាប់​ទទួល​រង​បញ្ហា​ជំងឺ​រលាក​សួត​នៅ​ដើមរដូវ​កាល​នេះ ដែល​បង្ខំ​ឱ្យ​លោក​អវត្តមាន​ដឹកនាំ​ក្រុម​សម្រាប់​ការ​ប្រកួត កាលពី​ខែសីហា និង​ខែកញ្ញា​កន្លង​ទៅ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ