ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​២​ម៉ឺន​នាក់ ប្រមូលផ្តុំ​គ្នា​ដ៏​ធំ បន់ស្រន់​បណ្តេញ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

បង់​ក្លា​ដេ​ស ៖ ការ​ប្រជុំ​បន់ស្រន់​បណ្តេញ​ជំងឺ​កូ​វី​ដ​១៩ ដ៏​ធំ​សម្បើម ដែល​មាន​អ្នក​កាន់សាសនា​រាប់​ពាន់​រាប់​ម៉ឺន​នាក់ បាន​ធ្វើ​ឡើង​នៅ​ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ថ្ងៃ​ពុធ ទី​១៨ ខែមីនា ឆ្នាំ​២០២០…

បង់​ក្លា​ដេ​ស ៖ ការ​ប្រជុំ​បន់ស្រន់​បណ្តេញ​ជំងឺ​កូ​វី​ដ​១៩ ដ៏​ធំ​សម្បើម ដែល​មាន​អ្នក​កាន់សាសនា​រាប់​ពាន់​រាប់​ម៉ឺន​នាក់ បាន​ធ្វើ​ឡើង​នៅ​ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ថ្ងៃ​ពុធ ទី​១៨ ខែមីនា ឆ្នាំ​២០២០ នៅ​ពេល​ដែល​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​រាយការណ៍​ពី​ការ​បាត់​បង់ជីវិត​លើក​ដំបូង​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។

ប៉ូ​លី​ស​ក្នុង​តំបន់ លោក Tota Miah បាន​និយាយ​ថា ប្រជាជន​សាសនា​មូ​ស្លី​ម​ប្រមាណ ១០០០០​​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីវាល​បើកចំហ​ក្នុង​ទីប្រជុំជន Raipur ភាគ​ខាងត្បូង​ប្រទេស​បង់​ក្លា​ដែ​ស ដើម្បី​បន់ស្រន់ «​ខ​គម្ពីរ​ព្យាបាល​» ពី​កូ​រ៉ា​ន ដើម្បី​កំចាត់​វីរុស​ដ៏​កាច​សាហាវ​នេះ​ពី​ប្រទេស​។

លោក Miah បាន​ប្រាប់​សារព័ត៌មាន AFP ថា​៖ «​ពួក​គេ​បាន​ធ្វើការ​អធិដ្ឋាន​ខាត់​មី​ស៊ី​ហ្វ​ឡា បន្ទាប់​ពី​ព្រលឹម​ស្រាង​ៗ ដើម្បី​រំដោះប្រទេស​ពី​ការ​ឆ្លង​មេរោគ​នេះ​»​។

អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា ចំនួន​អ្នក​ថ្វាយបង្គំ​មាន​ចំនួន ២៥០០០​នាក់​។ លោក​ថា អ្នក​រៀប​ចំ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ ដើម្បី​បើក​វគ្គ​នេះ​ទេ​។ រូបថត​នៃ​ការ​ប្រមូលផ្ដុំ​ត្រូវ​បាន​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្តាញ​សង្គម ដោយ​អ្នក​អត្ថាធិប្បាយ​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រមូលផ្តុំ​ដ៏​ធំ​នេះ​។

អាជ្ញាធរ​បាន​បិទ​សាលារៀន​រួច​ហើយ និង​ស្នើ​ឱ្យ​ប្រជាជន​ចៀសវាង​ការ​ប្រមូលផ្តុំ​ធំ​ៗ តែ​ការ​ប្រជុំ​នេះ នៅ​តែ​ធ្វើ​ឡើង​ដោយ​មិន​មានការ​អនុញ្ញាត​។

លោក Abdur Rahman បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា​៖ «​មិន​គួរ​ឱ្យ​ជឿ​ទេ​ថា តើ​ពួក​គេ​បាន​ធ្វើ​វា​ដោយ​មិន​ជូនដំណឹង​ដល់​ប៉ូ​លី​ស​យ៉ាងដូចម្តេច? ពួក​គេ​នឹង​ទទួលខុសត្រូវ ប្រសិន​បើ​​មាន​អ្វី​កើតឡើង​ចំពោះ​ប្រជាជន​ក្នុង​តំបន់​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ