កូន​ប្រុសបំផ្លាញខ្ទេចផ្ទះមួយខ្នង ខណៈ​គេដេកស្ងាត់ភូមិអស់​


ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្ទះ​ឈើ​លើ ថ្ម​ក្រោម​ចំនួន​១​ខ្នង​ត្រូវ​បានកូន​ប្រុស​ម្នាក់​សង្ស័យ​ញៀន​ថ្នាំ​ដុត បណ្តាល​ឱ្យ​ឆេះ​អស់​ស្ទើរតែ​ទាំងស្រុង ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​ដេក​លង់លក់​ស្ទើ​តែ​ស្ងាត់​ភូមិ​ទៅ​ហើយ រួច​បង្ក​អោយ​មានការ​ផ្អើល​ឆោឡោ​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​មក​ជួយ​ពន្លត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ចុង​ថ្នល់ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ​។

កូនប្រុស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា រហូត​ដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល​ទើប​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់ភ្លើង​បាន​ទាំងស្រុង ដោយ​ផ្ទះ​ខាងលើ​​រងការ​ខូចខាតស្ទើរតែទាំងស្រុង​ ។

​ក្រោយពេលកើតហេតុ កូនប្រុស​ដែល​ជា​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ