ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​តា​លីមាន​ប្រព័ន្ធ​សុខាភិបាល​លំដាប់​ពិភព​លោក​​ហើយ នៅ​មិន​អាច​ស៊ូ​​​​Covid​-19​បាន

4 ឆ្នាំ មុន

យោង​តាម​បទ​យកការណ៍​ពី nbcnews បាន​លើក​ឡើង​ថា ប្រទេស​អុី​តា​លី​ភាគ​ខាងជើង ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ល្អ​បំផុត​មួយ​នៅ​បស្ចិមប្រទេស ដែលមានវេជ្ជបណ្ឌិត និង​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​របស់​ខ្លួន​ ត្រូវ​បាន​បណ្តុះបណ្តាល​បាន​យ៉ាង​ល្អ​។ ពួក​គេ​​បាន​ត្រៀមខ្លួន​រួច​សម្រេច​ នៅ​ពេល​ដែល​វីរុស…

យោង​តាម​បទ​យកការណ៍​ពី nbcnews បាន​លើក​ឡើង​ថា ប្រទេស​អុី​តា​លី​ភាគ​ខាងជើង ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ល្អ​បំផុត​មួយ​នៅ​បស្ចិមប្រទេស ដែលមានវេជ្ជបណ្ឌិត និង​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​របស់​ខ្លួន​ ត្រូវ​បាន​បណ្តុះបណ្តាល​បាន​យ៉ាង​ល្អ​។ ពួក​គេ​​បាន​ត្រៀមខ្លួន​រួច​សម្រេច​ នៅ​ពេល​ដែល​វីរុស Covid-19 ចាប់ផ្តើម​ឆ្លង​រាលដាល​ពាសពេញ​តំបន់ ដែល​មានការ​អប់រំ​ល្អ​នេះ​។ ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គេ​បែរជា​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ ដើម្បី​ការពារ​រឿង​ដែល​បាន​កើតឡើង​នេះ ។

គិលានុបដ្ឋាយិកា​ម្នាក់​ មក​ពី​មន្ទីរពេទ្យ​ធំ​មួយ​ក្នុង​ទីក្រុង Bergamo ជាទី​ក្រុង​មួយ​ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អុីតា​លី ដែល​ជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​រី​រុស Covid-19 ដ៏​អាក្រក់​បំផុត​នៅ​អឺរ៉ុប បាន​និយាយ​ថា «​ខ្ញុំ​មិន​ដែល​ឃើញ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាមួយ​គ្នា នៅ​ចំពោះ​ភ្នែក​ខ្ញុំ​បែប​នេះ​ទេ វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា យើង​កំពុង​ឆ្លងកាត់​កណ្តាល​សមរភូមិ​ប្រយុទ្ធ​»​។

មនុស្ស​ជាង២៥០០​នាក់​ បាន​ស្លាប់​ក្នុង​រយៈពេល​ប្រហែល៤​ស​ប្តា​ហ៍​នៅ​ប្រទេសអុីតា​លី​។ ដោយ​មាន​ករណី​ឆ្លង​ចំនួន​ជាង៣១.៥០០​ត្រូវ​បាន​បញ្ជាក់​ពី​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​របស់​ប្រទេស ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ នៅ​ភាគ​ខាងជើង​កំពុង​ទទួល​ការ​មើលថែ​ ។ ពួក​គេ​កំពុង​ខ្វះខាត​គ្រែ ឧបករណ៍ និង​សូ​ម្បី​តែ​មនុស្ស​ ជា​ពិសេស​គឺ​បុគ្គលិក​ថែទាំ​សុខភាព កាន់តែ​ច្រើន​បាន​ឆ្លង​វីរុស​នេះ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចាប់តាំងពី​វីរុស​ថ្មី​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ភាគ​ខាងជើង​ប្រទេស​អុីតា​លី បាន​លេច​ចេញ​ជា​ការ​ព្រមាន​ជា​ច្រើន​អំពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ សូ​ម្បី​តែ​នៅ​ក្នុង​តំបន់​មួយ​ក្នុង​ប្រទេស​អុី​តា​លី ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​ប្រព័ន្ធ​ថែទាំ​សុខភាព​សាធារណៈ ដ៏​មាន​ភាព​ស្ទាត់ជំនាញ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ចំពោះ​វិធានការ​ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ​។

សូម​បញ្ជាក់​ថា ទីក្រុង Milan និង Bergamo បាន​ក្លាយជា​ទីក្រុង​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ជា​ពិសេស ក្នុង​ប្រទេស​អុីតា​លី​។ ខណៈ​ដែល​ទីក្រុង Bergamo តែ​ម្នាក់ឯង​មាន​ជិត ៣៨០០​ករណី​ឆ្លង ដែល​ត្រូវ​បាន​បញ្ជាក់​។

អត្ថបទសរសេរ ដោយ