ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​នៃ​យើង​ទ្រង់​បរិនិព្វាន​នៅ​ជន្មាយុ​ប៉ុន្មាន ?

4 ឆ្នាំ មុន

ព្រះពុទ្ធ​គោតម​បរមគ្រូ​នៃ​យើង​កាល​នៅ​ជា​គ្រហស្ថ​មាន​អគ្គមហេសី​នាម​ព្រះ​នាង​ពិម្ពា មាន​ព្រះរាជបុត្រ​មួយ​អង្គ​នាម​រាហុល ក្នុង​នគរ​កបិលវត្ថុ ព្រះ​ជន្មាយុ​២៩ ទើប​ចេញ​បួស​ដោយ​យាន​សេះ ។ ព្រះ​អង្គ​ធ្វើ​ទុក្ករកិរិយា​៦​ឆ្នាំ ត្រាស់​ដឹង​ក្រោម​ដើម​ពោធិ៍​ជា​ពោធិព្រឹក្ស អគ្គ​សាវក​២​រូប​គឺ ព្រះ​សារីបុត្រ…

ព្រះពុទ្ធ​គោតម​បរមគ្រូ​នៃ​យើង​កាល​នៅ​ជា​គ្រហស្ថ​មាន​អគ្គមហេសី​នាម​ព្រះ​នាង​ពិម្ពា មាន​ព្រះរាជបុត្រ​មួយ​អង្គ​នាម​រាហុល ក្នុង​នគរ​កបិលវត្ថុ ព្រះ​ជន្មាយុ​២៩ ទើប​ចេញ​បួស​ដោយ​យាន​សេះ ។

ព្រះ​អង្គ​ធ្វើ​ទុក្ករកិរិយា​៦​ឆ្នាំ ត្រាស់​ដឹង​ក្រោម​ដើម​ពោធិ៍​ជា​ពោធិព្រឹក្ស អគ្គ​សាវក​២​រូប​គឺ ព្រះ​សារីបុត្រ ១ មោគ្គល្លាន ១ ឧបដ្ឋាក​១​រូប ឈ្មោះ​អានន្ទ អគ្គសាវិកា​២​រូប គឺ​នាង​ខេ​មា​១ ឧ​ប្បុល​វ​ណ្ណា​១ មាន​សាវក​សន្និបាត​តែ​១​លើក ព្រះ​អង្គ​មាន​ជន្មាយុ​ប្រមាណ​១០០​ឆ្នាំ​ទើប​បរិនិព្វាន ។

នៅ​ក្នុង​សៀវភៅ​ពុទ្ធប្បវត្តិ​សម្រាយ​ថា ព្រះ​សាស្ដា​របស់​យើង​ទ្រង់​បរិនិព្វាន​ក្នុង​ព្រះ​ជន្មាយុ​៨០ ទើប​បរិនិព្វាន តែ​ក្នុង​ព្រះ​ត្រៃ​បិដក​ផ្នែក​ប្រ​សូត្រ​បរិយាយ​អំពី​ដំណើរ​ជីវិត​ព្រះពុទ្ធ​ទាំង​២៤​ព្រះ​អង្គ​ទ្រង់​ព្យាករណ៍​ថា ព្រះ​លោកនាថ​របស់​យើង​មាន​ព្រះ​ជន្ម​១០០​ឆ្នាំ​ទើប​បរិនិព្វាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ