ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Chelsea និង​លោក Gary Neville ផ្តល់​សណ្ឋាគារឱ្យ​​បុគ្គលិក​ពេទ្យ​ស្នាក់​នៅ​​ឥត​គិតថ្លៃ

4 ឆ្នាំ មុន

ក្លិប​តោ​ខៀវ Chelsea បាន​សម្រេច​ផ្តល់​ជូន​សណ្ឋាគារ Millennium Hotel របស់​ខ្លួន សម្រាប់​ឱ្យ​បុគ្គលិក​សុខាភិបាល​សេវា​សុខភាព​ជាតិ (NHS) ស្នាក់​នៅ​ក្នុង​ពេល​បំពេញភារកិច្ច​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស Covid-19​។…

ក្លិប​តោ​ខៀវ Chelsea បាន​សម្រេច​ផ្តល់​ជូន​សណ្ឋាគារ Millennium Hotel របស់​ខ្លួន សម្រាប់​ឱ្យ​បុគ្គលិក​សុខាភិបាល​សេវា​សុខភាព​ជាតិ (NHS) ស្នាក់​នៅ​ក្នុង​ពេល​បំពេញភារកិច្ច​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស Covid-19​។

យោង​តាម​ការ​ចេញ​សេចក្តី​ប្រកាស​មួយ​របស់​ក្លិប Chelsea បានឱ្យ​ដឹង​ថា គំនិតផ្តួចផ្តើម​នេះ​បាន​មក​​ពី​ម្ចាស់​ក្លិប​ឈ្មោះ Roman Abramovich ដោយ​បាន​សម្រេចចិត្ត​ថា​វិធី​ល្អ​បំផុត​ដែល Chelsea អាច​ជួយ NHS បាន​គឺ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​បុគ្គលិក NHS ។ ក្នុង​នោះ​លោក Abramovich ជា​អ្នក​ទទួល​រ៉ាប់រង​ការ​ចំណាយ​លើ​ការ​ផ្តល់​កន្លែង​ស្នាក់​នៅ​នេះ​ទាំងអស់​។

ការ​ផ្តល់​នេះ គឺ​ដើម្បី​ជួយ​សម្រាល​ដល់​បុគ្គលិក​សុខាភិបាល​ជា​ច្រើន​នាក់​ដែល​មានផ្ទះ​នៅ​ឆ្ងាយ ដែល​ត្រូវ​ធ្វើការ​ប្តូរ​វេន​គ្នា និង​ជួយ​ថែរក្សា​សុខភាព​របស់​បុគ្គលិក​សំខាន់​ៗ​ទាំងនោះ​នៅ​គ្រា​លំបាក​។

ដោយឡែក​អតីត​ខ្សែការពារ​ក្រុម Manchester United និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Gary Neville ក៏​សម្រេច​បើក​សណ្ឋាគារ​របស់​លោក ដោយ​មិន​គិតថ្លៃ​ដល់​បុគ្គលិក​សុខាភិបាល​ស្នាក់​នៅ​ផង​ដែរ​។

សណ្ឋាគារ​ទាំង​២​នៅ​ក្នុង​ទីក្រុង Manchester របស់​លោក Gary Neville នឹង​ត្រូវ​បិទទ្វារ​ជា​សាធារណៈ​សម្រាប់​ភ្ញៀវ​ទូទៅ ដើម្បី​ផ្តល់​ជូន​ដោយ​មិន​គិតថ្លៃ​ចំនួន ១៧៦​គ្រែ​សម្រាប់​បុគ្គលិក NHS និង​បុគ្គលិក​ពេទ្យ​ដទៃ​ទៀត​ផង​ដែរ​ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ