ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញ ៤​ករណី​បន្ថែម​ថ្មី នាំ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ៣៧​ករណី​ហើយ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​១៨ មីនា ២០២០នេះ ដោយយោងតាមលទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញ​ វិជ្ជមាន​វីរុស COVID-19…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​១៨ មីនា ២០២០នេះ ដោយយោងតាមលទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញ​ វិជ្ជមាន​វីរុស COVID-19 ចំនួន ០៤ជា​ករណី​ថ្មី​បន្ថែម​ទៀត នាំ​ឲ្យ​ចំនួន​សរុប ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​កើន​ដល់ ៣៧ ​ករណី​ហើយ ។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​យប់​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស COVID-19 លើ​ជនជាតិ​ម៉ា​ឡេ​ស៊ី​២​នាក់ អាយុ​៦០ និង​៦៤​ឆ្នាំ នៅ​ខេត្តកំពត និង​ជនជាតិ​ខ្មែរ​២​នាក់ អាយុ​៧១ និង​៥២​ឆ្នាំ នៅ​ខេត្ត​ត្បូងឃ្មុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ