ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​រង​សម្រេច​ដោះ​លែង​អ្នក​លេង​ល្បែង​ស៊ី​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អ្នកលេង​ល្បែងស៊ីសង​បញ្ជល់មាន់​២​នាក់ ដែល​សមត្ថកិច្ច​ស្រុក​កៀនស្វាយ ធ្វើការ​ឃាត់ខ្លួន​បាន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​បញ្ជល់មាន់ បន្ទាប់​ពី​បញ្ជូន​ដល់​តុលាការ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​សម្រេច​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​២​នាក់​ខាងលើ…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អ្នកលេង​ល្បែងស៊ីសង​បញ្ជល់មាន់​២​នាក់ ដែល​សមត្ថកិច្ច​ស្រុក​កៀនស្វាយ ធ្វើការ​ឃាត់ខ្លួន​បាន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​បញ្ជល់មាន់ បន្ទាប់​ពី​បញ្ជូន​ដល់​តុលាការ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​សម្រេច​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​២​នាក់​ខាងលើ ១-​ឈ្មោះ អិន សុ​វ​ណ្ណា​ឡៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ និង​២-​ឈ្មោះ សុខ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​។

លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារ​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល បាន​ប្រាប់​ថា សំណុំរឿង​នេះ​នៅ​លោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កណ្តាល សម្រេច​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ហើយ ព្រោះ​ជា​ករណី​លែង​ល្បែងស៊ីសង​។

លោក​វរសេនីយ៍ ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀនស្វាយ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១៥ ខែមីនា នេះ​ថា អ្នក​ញៀន​ល្បែងស៊ីសង​បញ្ជល់មាន់​២​នាក់ និង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​នេះ ទោះបី​មាន​អ្នក​អន្តរាគមន៍​សុំ​អោយ​ដោះ​លែង​ក៏​ដោយ​។ លោក​បញ្ជាក់​ថា ឱ្យ​តែ​ចាប់​បាន​មក​ដល់​អធិ​ការដ្ឋាន គឺ​មិន​ដោះ​លែង​ឡើយ​។ ហើយ​ករណី​បង្ក្រាប​ល្បែងស៊ីសង​ខាងលើ​នេះ ធ្វើ​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ កាល​ម៉ោង​១១​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ចំការ​ស្វាយ​មិន​ស្គាល់​ម្ចាស់​ស្ថិត​នៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

លោក​អធិការ​នគរបាល​ស្រុក បាន​បន្ត​ទៀត​ថា មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​មក​សមត្ថ​កិច្ច​ថា មាន​ករណី​ជល់​មាន់នៅ​ចំណុច​ចំការ​ស្វាយ មិន​ស្គាល់​ម្ចាស់ ស្ថិត​នៅ​ភូមិ​សំរោង​ក្អែរ ។ ពេល​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​យុត្តិធម៌​ស្រុក​កៀនស្វាយ ចុះ​ដល់​កន្លែង​កើតហេតុ​ខាងលើ ឃើញ​មាន​មនុស្ស​ប្រហែល​ជាង​១០​នាក់​កំពុង​លេង​ជល់​មាន់ ។

ខណៈ​ពេល​ឃើញ​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​ទៅ​ដល់ អ្នកលេង​ជល់​មាន់បាន​រត់គេច​ខ្លួន ហើយ​សមត្ថកិច្ច​អស់​ឃាត់ខ្លួន​២​នាក់ ក្នុង​មាន​ម្នាក់​រត់​ពួន​នៅ​ក្នុង​បន្ទប់ទឹក និង​ម្នាក់​ទៀត​នៅ​ខាងក្រោម​ផ្ទះ​ប្រជាពលរដ្ឋ ។ ចំណែក​វត្ថុ​តាង​ដែល​បន្សល់​ទុក​នៅ​មាន់​ជល់​ឈ្មោល​១​ក្បាល និង​ម៉ូតូ​៥​គ្រឿង ក្រោយមក​ត្រូវ​កម្លាំង​ប្រមូល​វត្ថុ​តាង​ខាងលើ រួម​ទាំង​ជនសង្ស័យ​ទាំង​២​នាក់​យក​មក​ប៉ុស្តិ៍​នគរបាល​សំរោង​ធំ រួច​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ