ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​នឹង​ចាត់ការ​ផ្លូវ​ច្បាប់​ លើឱសថស្ថាន​ណា ​ដែល​លក់​អាល់កុល​ក្លែងក្លាយ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​មាន​ឱសថស្ថាន ឱសថស្ថាន​រង​មួយ​ចំនួន លក់​អាល់កុល​(​ក្លែងក្លាយ​) មិន​មានគុណ​ភាព​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា ខណៈ​ប្រជាពលរដ្ឋ​កំពុង​ត្រូវការ​អាល់កុល​ចាំបាច់ ក្នុង​ការ​បង្ការ ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នៅ​រសៀល​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​មាន​ឱសថស្ថាន ឱសថស្ថាន​រង​មួយ​ចំនួន លក់​អាល់កុល​(​ក្លែងក្លាយ​) មិន​មានគុណ​ភាព​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា ខណៈ​ប្រជាពលរដ្ឋ​កំពុង​ត្រូវការ​អាល់កុល​ចាំបាច់ ក្នុង​ការ​បង្ការ ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ នៅ​រសៀល​ថ្ងៃ​ទី​១៨ មីនា​នេះ ក្រសួងសុខាភិបាល ស្នើ​ឲ្យ គ្រប់​ឱសថស្ថាន ត្រូវ​ទិញ​អាល់កុល ដែល​មាន​ប្រភព​ច្បាស់លាស់ ។ ទប់ស្កាត់​ការ​ចែកចាយ និង​ផលិតផល​អាល់កុល​ក្លែងក្លាយ ឬមេតាណុល

ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា អាល់កុល​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ ជា​ល្បាយ ដែល​មាន​សារធាតុ​អេតាណុល ជាមួយ​ទឹក ដោយ​មិន​ត្រូវ​មាន​សារធាតុ​ផ្សេង​ទៀត​ទេ ពិសេស​សារធាតុ​មេតា​ណុ​ល ចំពោះ​សារធាតុ​មេតា​ណុ​ល មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ​ទេ ដែល​សារ​សារធាតុ​នេះ មាន​មុខងារ​សម្លាប់​មេរោគ​ខ្សោយ​បំផុត ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​ពុល និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង ក្នុង​ករណី​ប្រើប្រាស់​សារធាតុ​មិន​បាន​ត្រឹមត្រូវ ។

ក្រសួងសុខាភិបាល សូម​ណែនាំ​ដល់ ម្ចាស់​ឱសថស្ថាន និង​ឱសថការី​ទទួល​បន្ទុក​បច្ចេកទេស នៅ​តាម​ឱសថស្ថាន ឱសថស្ថាន​រង ត្រូវ​អនុវត្ត​ដូច​ខាងក្រោម ៖
ទី-​១ ឱសថការី ទទួល​បន្ទុក​បច្ចេកទេស​ត្រូវ​គ្រប់គ្រង​ឱសថស្ថាន​របស់​ខ្លួន ដោយ​អនុវត្ត​ឲ្យ​បាន​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន ។
ទី-​២ គ្រប់​ឱសថស្ថាន ឱសថស្ថាន​រង ត្រូវ​ទិញ​អាល់កុល​ដែល​មាន​ប្រភព​ច្បាស់លាស់ ដោយ​មាន​វិ​ក័យ​ប​ត្រ​រក្សា​ទុក​ត្រឹមត្រូវ ដើម្បី​ឲ្យ​ក្រសួងសុខាភិបាល​អាច​តាមដាន ក៏​ដូច​ជា​ស្វែងរក​ប្រភព​ជាក់លាក់ នៅ​ពេល​ដែល​រក​ឃើញ​ថា​អាល់កុល​នោះ​ពុំ​មានគុណ​ភាព​ត្រឹមត្រូវ ។

ប្រសិនបើ​ក្រសួងសុខាភិបាល​ស្រាវជ្រាវ​រក​ឃើញ​ថា ជា​ម្ចាស់​ឱសថ ឱសថស្ថាន​រង ឬ​ឱសថការី ទទួល​បន្ទុក​បច្ចេកទេស នៅ​តាម​ឱសថស្ថាន ឱសថស្ថាន​រង មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ទេ ក្រសួងសុខាភិបាល​នឹង​មាន​វិធានការ​តឹង​រឹង​តាម​ផ្លូវច្បាប់ជា​ធរមាន ។

ក្រសួងសុខាភិបាល សង្ឃឹមថា ម្ចាស់​ឱសថស្ថាន​ទាំងអស់ និង​អនុវត្ត​តាម​ការ​ណែនាំ​នេះ ដើម្បី​ចូលរួម​លើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱសថការី និង​សេចក្តី​ថ្លៃថ្នូរ របស់​ឱសថការី ក្នុង​ការ​ជួយ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ ខាងក្រោម​នេះ ជា​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ