ខេត្តបន្ទាយមានជ័យ ៖ សម្រែកស្រែកហ៊ោទាំងកណ្តាលអធ្រាត្រម៉ោងជិត ១២ ទៅហើយនោះ ប្រាកដជាធ្វើឱ្យមនុស្សម្នាអ្នកភូមិមានការភ្ញាក់ផ្អើលជាក់ជាមិនខានឡើយ តែណ្ហើយចុះនរណាអាចទៅទប់អារម្មណ៍នេះបាន បើជីវភាពកំពុងតែខ្វះខាតខ្លាំងផង ស្រាប់តែមកឈ្នះរង្វាន់ទឹកប្រាក់រហូតទៅដល់ ៥០លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ យ៉ាងដូច្នេះ ប្រាកដជារំភើបខ្លាំងហើយ ។
លោកស្រី សូត្រ ណាគ្រី ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ប្រកបរបរជាអ្នកស្រែចម្ការ និង ដាក់អន្ទាក់សត្វនាពេលរាត្រី ដើម្បីរំលស់ជីវភាពកូនប្រុសស្រី ៣នាក់ឱ្យរស់នៅបានសមរម្យ ដូចគេឯងបានរៀបរាប់ពីហេតុការណ៍ឈ្នះរង្វាន់នេះថា៖ «កាលពីក្បាលព្រលប់ខ្ញុំទិញ វើក WURKZ ១ កំប៉ុងមកផឹក ហើយក៏ស្រាប់តែត្រូវរង្វាន់ ១ កំប៉ុង ខ្ញុំក៏យកទៅដូរទុកហូបពេល យប់ទៀត ព្រោះត្រូវទៅដាក់អន្ទាក់សត្វរហូតដល់យប់ជ្រៅ ស្រាប់តែតាមផ្លូវប្រហែលម៉ោងជិត ១២យប់ ក៏គាស់វើក WURKZ ១ កំប៉ុងដែលបានដូរនោះហើយបញ្ចាំងពិលមើលក្រវិលកំប៉ុង ស្រាប់តែឃើញទឹកប្រាក់រង្វាន់ ៥០លានរៀលនោះ ខ្ញុំអរស្រែកហ៊ោឡើងផ្អើលមនុស្ស ផ្អើលសត្វអស់ហើយ ខ្ញុំរំភើបអើយរំភើបស្មានថាយល់សប្តិ» ។
គាត់បន្តទៀតថា៖ «ទឹកប្រាក់ ៥០លានរៀលនេះនឹងយកទៅផ្គត់ផ្គង់ទាំងស្រុងលើការសិក្សា របស់កូនប្រុស ២នាក់ និងប្អូនស្រីម្នាក់ឱ្យបានរៀនចប់ចុងចប់ដើម យ៉ាងហោចណាស់ ក៏ បញ្ចប់ថ្នាក់ទី១២ ដែរ ព្រោះមានតែចំណេះប៉ុណ្ណោះដែលអាចឱ្យពួកគេមានអនាគតភ្លឺស្វាង មិនធ្វើការហត់នឿយដាច់យប់ដូចជាខ្ញុំ» ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ