ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ទីតាំង KTV រោង​ភាពយន្ត ក្លិប​កម្សាន្ត និង​សារមន្ទីរ​៨១​កន្លែង​ក្នុង​ក្រុង​សៀម​រាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចាប់ពីរ​រសៀល​ថ្ងៃ​ទី​១៧ រហូត​មក​ទល់​ម៉ោង​១​និង​១៥​នាទី​រសៀល នា​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំងអស់​ទូ​ទាំង​ខេត្តសៀមរាប បាន​ចុះ​បិទ​ទីតាំង…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចាប់ពីរ​រសៀល​ថ្ងៃ​ទី​១៧ រហូត​មក​ទល់​ម៉ោង​១​និង​១៥​នាទី​រសៀល នា​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំងអស់​ទូ​ទាំង​ខេត្តសៀមរាប បាន​ចុះ​បិទ​ទីតាំង KTV រោង​ភាពយន្ត ក្លឹ​ប​កម្សាន្ត និង​សារមន្ទីរ​ចំនួន​៨១​កន្លែង ។

បើ​តាម​លោក​វរសេនីយ៍ឯក​ឯក សឿ​ន សេន ស្នងការ​រង​ទទួល​ផែន​សេនាធិការ​បានឱ្យ​ដឹង​ថា គោរព​តាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្ត​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជា​ទៅ​កងកម្លាំង​គ្រប់​ក្រុង​/​ស្រុក​ក្នុង​ខេត្តសៀមរាប ចុះ​បិទ​កន្លែង​កំសាន្ត KTV រោង​ភាពយន្ត ក្លឹ​ប​កម្សាន្ត សារមន្ទីរ​ជា​បណ្តោះ​អាសន្ន តាម​លិខិត​ប្រកាស​របស់​ក្រសួងសុខាភិបាល លេខ ០៤១-០៤៣ ស​ខ​ល ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ សុខាភិបាល លេខ ០៤១-០៤៣ ស​ខ​ល ចុះ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ។

ក្នុង​ប្រតិបត្តិការ​រយៈពេល​ពីរ​ថ្ងៃនេះ កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប សម្រេច​បាន​លទ្ធផល ជា​រួម​ចំនួន​៨១​កន្លែង គឺ KTV ចំនួន​៦៥​កន្លែង​, ក្លឹ​ប​កំសាន្ត​ចំនួន​០៧​កន្លែង​, សារមន្ទីរ​ចំនួន​០៦​កន្លែង និង​រោង​ភាពយន្ត​ចំនួន​០៣​កន្លែង ។

លោក​វរសេនីយ៍ឯក​ឯក​ក៏​បាន​បន្ត​ទៀត​ថា កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប ក៏​កំពុង​តែ​បន្ត​ចុះ​ប្រតិ​បត្តិការ​បិទ​កន្លែង​កម្សាន្ត​ទាំងនេះ ឱ្យ​សម្រេច​បាន​មួយ​រយ​ភាគរយ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ