ចាប់ពី​យប់​ម៉ោង​១២ ថ្ងៃ​ទី​១៩ ខែមីនា​នេះ​កូរ៉េ​ដាក់​វិធានការ​រឹត​បន្តឹង​គ្រប់​ជនជាតិ


រាជធានី​ភ្នំពេញ ៖ សាធារណរដ្ឋ​កូរ៉េ​បាន​បញ្ជាក់​ថា ចាប់ពី​ម៉ោង ១២​យប់​ថ្ងៃនេះ​នឹង​រឹត​បន្តឹង​ចំពោះ​ជនជាតិ​គ្រប់​សាសន៍ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​តាម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ​បាន​ជូនដំណឹង​ជា​បន្ទាន់​យ៉ាង​ដូច្នេះ​ថា​៖«​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជ្រាប​ថា ចាប់ពី​ម៉ោង​០០​និង​០០​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២០​នេះ​តទៅ រដ្ឋាភិបាល​កូរ៉េ​ដាក់​ចេញ​នូវ​វិធានការ​រឹត​បន្តឹង​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ (​គ្រប់​ជនជាតិ​) ដែល​គ្រោង​នឹង​ចូល​មក​ប្រទេស​កូរ៉េ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា Covid-19»​។

ស្ថានទូត​បាន​លើក​ឡើង​ទៀត​ថា ការ​ពិត​មិនដឹង​នេះ ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ១៩ ម៉ោង​០០ តទៅ​ដូច​ជា ៖
១.​ឈុត​ពិនិត្យ​កំ​ដៅ​ក្នុង​ខ្លួន និង​បំពេញបែបបទ​ប្រកាស​សុខភាព​ព្រមទាំង​ប្រកាស​កំណត់​ត្រា​ធ្វើ​ដំណើរ​នៅ​ពេល​ចូល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ ។
២.​ប្រដាល់​លេខ​ទំនាក់ទំនង និង​អា​ស័​យ​ដ្ឋា​ន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ឲ្យ​បាន​ច្បាស់លាស់​នៅ​ក្នុង​លិខិត​ធ្វើ​ដំណើរ ។
៣.​ដំឡើង​កម្មវិធី​ក្នុង​ទូរស័ព្ទ​ហើយ​រាយការណ៍​អំពី​ស្ថានការណ៍​សុខភាព​រៀងរាល់ថ្ងៃ​តាម​រយៈ​កម្មវិធី​នេះ​រយៈពេល​១៤​ថ្ងៃ ។ ក្នុង​ករណី​ដែល​បង្ហាញ​ថា មាន​មេរោគ​សញ្ញា​អាច​ជា ករណី​ឆ្លង​វីរុស​កូ​វី​ដ​19 ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា មណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​កូរ៉េ​និង​អាជ្ញាធរ​ក្នុង​តំបន់ និង​ធ្វើការ​តាមដាន​ចាត់វិធានការ​ចាំបាច់​ជា​បន្ទាន់ ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ