ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​​រុះរើ​កន្លែងតាំងពិព័រណ៍ចេញ​វិញ​ហើយ បន្ទាប់​ពី​​​ធ្វើ​ឱ្យប្រជា​ពល​រដ្ឋ​ព្រួយបារម្ភ​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​គេហទំព័រ​កាសែត​កោះសន្តិភាព​បាន​ចេញផ្សាយ​កាលពី​វេលា​ម៉ោង​២​និង​១៧​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការ​ដាក់​តាំងពិព័រណ៍​ព្រោង​ព្រា​ត​នៅ​មុខ​សាលាខេត្ត ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ព្រួយបារម្ភ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណ​ៈ​ឃើញ​ដាក់​តាំងពិព័រណ៍​ព្រោងព្រាត នៅ​មុខ​សាលាខេត្ត…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​គេហទំព័រ​កាសែត​កោះសន្តិភាព​បាន​ចេញផ្សាយ​កាលពី​វេលា​ម៉ោង​២​និង​១៧​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការ​ដាក់​តាំងពិព័រណ៍​ព្រោង​ព្រា​ត​នៅ​មុខ​សាលាខេត្ត ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ព្រួយបារម្ភ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណ​ៈ​ឃើញ​ដាក់​តាំងពិព័រណ៍​ព្រោងព្រាត នៅ​មុខ​សាលាខេត្ត ស្រប​ពេល​ដែល​វីរុស​កូវីដ-19​ កំពុង​វាយលុក​ពិភពលោក ​ប៉ុន្តែ​រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​៥៧​នាទី​រសៀលថ្ងៃ​ទី​១៨ ខែមីនា ត្រូវ​បាន​គេ​រុះរើ​ចេញ​ជា​បណ្តើរ​ៗ​ហើយ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា គេ​បិទ​អ្វី​ៗ​គ្រប់កន្លែង​អស់ហើយ បែរជា​មក​ដាក់​តាំងពិព័រណ៍​បែប​នេះទៅវិញ ។​ គួររំលឹក​ថា អាជីវករ​លក់ដូរ​កន្លែង​តាំងពិព័រណ៍​ត្អូញត្អែរ​រថា ពិតជា​ស្ងាត់​មនុស្ស (​វី​ដេ​អូ​)

ចំណែក​អាជីវករ​មួយ​ចំនួន​បែរជា​មានការ​ខឹងសម្បារ​នឹង​កោះសន្តិភាព​ដោយ​និយាយ​ថា គេ​លក់ដូរ​តែ​គេ​សុខ​ៗ បែរជា​ចុះ​ផ្សាយ​ឱ្យ​ផ្អើល​គេ​ផ្អើល​ឯង ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​ក្នុង​ការ​លក់ដូរ ។ អាជីវករ​ខ្លះ​ទៀត​លើក​ឡើង​ថា វីរុស​កូ​រ៉ូ​ណា ឬ​Covid-19 គេ​ដឹង​ថា វា​កាច​សាហាវ​ហើយ តែ​អ្នក​លក់ដូរ​ក៏​ចេះ​ដឹង​ពី​របៀបការ​ពារ​ដែរ ។

ចំណែក​អ្នកខ្លះ​ទៀត គេ​ត្រេកអរ កុំ​តែ​បាន​​កោះសន្តិភាព​ចុះ​ផ្សាយ មើលទៅ​ប្រហែល​ជា​មិន​មានការ​បិទ​ឬ​រុះរើ​​ចេញ​នោះ​ទេ ចុះ​បើសិនជា​មាន​ករណី​ឆ្លង​នៅ​កន្លែង​តាំងពិព័រណ៍​មែន តើ​មាន​នរណា​ទទួលខុសត្រូវ? ព្រោះ​​ជំងឺ​​ប្រភេទ​​នេះ មិន​ស្គាល់​​នរណា​​ទេ ឱ្យ​តែ​នៅ​ក្បែរ ឬ​ប៉ះពាល់​ប្រាកដជា​ឆ្លង​ត​ៗ​គ្នា​ជាក់​ជា​មិន​ខាន ។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ជា​ច្រើន​នាក់​បាន​និយាយ​ខ្សឹបខ្សៀវ​គ្នា​នៅ​តាម​តុ​ក្នុង​ហាង​បាយ កាហ្វេ គុយទាវ ក្នុង​ក្រុងប៉ៃលិន រហូត​ដល់​អ្នកខ្លះ​ទៀត មានការ​បង្ហោះ​បញ្ចេញមតិ​ក្នុង​បណ្តាញ​សង្គម ដោយ​ហួសចិត្ត ខណ​:​គេ​ភ័យ​បារម្ភ​គ្រប់​ៗ​គ្នា បែរជា​មានការ​ដាក់​តាំងពិព័រណ៍​នៅ​មុខ​សាលាខេត្ត យ៉ាង​រំភើយ ហាក់ដូចជា​មិន​ខ្វល់​ពី​បញ្ហា​វីរុស​កូ​វី​ដ-​១៩ ដែល​កំពុង​តែ​វាយលុក​អ្វី​បន្តិច​ទាល់តែ​សោះ ។

ហេតុការណ៍ ដែល​គេ​ចាប់ផ្តើម​សង់រោង​រួចរាល់ ដើម្បី​នឹង​ដាក់​តាំងពិព័រណ៍ ស្ថិត​នៅ​សួន​កុមារ មុខ​សាលាខេត្ត​ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ប្រទេស​កម្ពុជា​មាន​ករណី​ឆ្លង​​វីរុស​​កូវីដ-១៩ រហូត​ដល់​១២​ករណី ហើយ​ប្រទេស​នានា​​កំពុង​តែ​កើត​​ជំងឺប្រភេទនេះ​ បណ្តាល​ឱ្យ​មាន​អ្នក​​​បាត់បត់ជីវិត​ជា​ច្រើន​នាក់ និង​អ្នកខ្លះ​ទៀត​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​កន្លែង​ដាច់​ដោយឡែក ក្នុង​មន្ទីរពេទ្យ ។ ចំណែកឯ​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន និង​កីឡា ចេញ​លិខិត​បិទទ្វារ ឱ្យ​សិស្ស​ឈប់​ស​ម្រា​ក​វិស្សមកាល​រយ​:​ពេល​ខ្លី មុន​ពេល​កំណត់ ដោយ​ក្រសួង បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០​កន្លង​ទៅ ។

តាមប្រភពដដែល​បានបន្ត​ថា ស្រាប់តែ​រហូត​មក​ដល់​ពេល​នេះ បែរជា​គេ​ឃើញ​មានការ​អនុញ្ញាតឱ្យ​ដាក់​តាំងពិព័រណ៍ នៅ​មុខ​បរិវេណ​សាលាខេត្ត​ទៅ​វិញ មិនដឹង​ជា​គេ​យល់​ឃើញ​យ៉ាងម៉េច ព្រោះ​​ជំងឺ​ប្រភេទ​នេះ​អាច​នឹង​ឆ្លង ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ដើរ​ទិញ​អី​វ៉ា​ន់ ឬ​​ប៉ះអ្នក​​ដែល​​កើតជំងឺ​ប្រភេទ​នេះ អាច​នឹង​ឆ្លង​បន្ត​គ្នា​ជាក់​ជា​មិន​ខានឡើយ​។

ចំណែក​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ «Chom Pengly» បាន​សរសេរ​បង្ហោះ​កាលពី​វេ​លា​ម៉ោង​៨​និង​៥​នាទី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ថា «​ប៉ៃលិន​អើយ ប៉ៃលិន គេ​ព្រួ​យ​បារម្ភ​ទូ​ទាំង​ពិភព​លោក ខុស​អី​តែឯង ។ គេ​បិទ​សាលារៀន​គ្រប់​ខេត្ត បិទ​មិន​ឱ្យ​មាន​ទីប្រជុំជន ចុះ​ខេត្ត​នេះ​មិន​មើល​អ្នក​នៅ​ជុំវិញ​ផង មាន​លក់​តាំងពិព័រណ៍​នៅ​កណ្តាល​ខេត្ត គួរ​ពិចារណា​ទាំងអស់​គ្នា ។ មិនមែន​រិះគន់​ទេ តែ​ចង់ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា សូម​អរគុណ ។

ចំណែក​អ្នកចូលរួម​ខម​មិន ឬ​ផ្តល់​យោបល់​ជា​ច្រើន​នាក់ ដោយ​អ្នកខ្លះ​បាន​លើក​ឡើង​ថា ហួសចិត្ត​, អ្នក​ខ្លះ​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ខេត្ត​ផ្សេង​, អ្នកខ្លះ​ទៀត​ថា ខ្ញុំ​មិន​ហ៊ាន​និយាយ​ច្រើន​ទេ, ​ចំណែក​អ្នកខ្លះ​ទៀត​ក៏​លើក​ឡើង​ថា «​ខ្ញុំ​ផ្ទាល់​ក៏​ឆ្ងល់​ដែរ មិន​យល់​ទេ សុំ​ទោស​ព្រោះ​មិនមែន​ជា​សមត្ថកិច្ច​ខ្ញុំ តែ​ខ្ញុំ​ផ្ទាល់​បារម្ភ​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ សុំ​ទោស​ផង ដែល​ខ្ញុំ​ជួយ​មិន​បាន» ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក អ៊ុ​ន ប៊ុ​ន​លី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​៩​និង​៣៤​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ​ថា ការងារ​នេះ​ខាង​ខេត្ត​អត់​ទាន់​ដឹង​ទេ ដោយ​លោក​ក្តាប់​អត់​ទាន់​បាន​នៅឡើយ​ទេ បើ​ចង់​ដឹង​ច្បាស់​សូម​ទាក់ទង​ទៅ​ខាង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ព្រោះ​គាត់​ជា​អ្នក​នាំ​ចូល​មក ។

ចំណែក​លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានឱ្យ​ដឹង​ដែរ​ថា ខាង​វិស័យ​ឯកជន​គឺជា​អ្នក​រៀបចំ​ធ្វើ​ពិធី​នេះ​ឡើង ដោយ​មាន​រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧-២១ ហើយ​ភាគច្រើន​គេ​បើក​លក់ដូរ​នៅ​ពេល​យប់ ព្រោះ​ពេល​ថ្ងៃ​អ្នក​លក់ដូរ​គេ​សម្រាក​បិទ​តូប ក៏​មានការ​លក់ដូរ​ពេល​ថ្ងៃ​ខ្លះ​ៗ​ដែរ ។ លោក​បន្ត​ទៀត​ថា ចំពោះ​ការ​ដាក់​តាំងពិព័រណ៍​នេះ គឺអ្នក​មក​ពី​ខេត្តបាត់ដំបង ដោយ​មើលទៅ​ដូច​ជា​មិន​មាន​អ្វី​កើតឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ ណាមួយ​គេ​ធ្វើ​មិន​គ្រប់​ផែនការ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ