ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីតា​លី​មាន​អ្នក​ឆ្លង​ថ្មី​ជាង​៣.៥០០​នាក់​ កើន​សរុប​ដល់​ជាង​៣​មឺ​ុ​ង​នាក់

4 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ យោង​តាម​ទិន្នន័យ​ថ្មី​ចេញផ្សាយ​ដោយ​ផ្នែក​ការពារ​ស៊ី​វិល​អ៊ីតា​លី​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​ថ្មី​ៗ នៅ​អ៊ី​តា​លី​មានការ​កើនឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​ថ្ងៃ​ទី​១៧​មីនា ជាមួយ​អ្នក​ឆ្លង​ថ្មី​ជាង​៣.៥០០​នាក់​នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​ជាង​៣០.០០០​នាក់​។ ចំណែក​ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយសារ​វីរុស​នោះ បាន​ឡើង​ដល់​២.៥០៣​នាក់ រួច​អ្នកជំងឺ​ដែល​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ​បាន​កើន​ដល់​២.៩៤១​នាក់​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នេះ​នៅ​អ៊ីតា​លី​ឡើង​ដល់​៣១.៥០៦​នាក់…

ប្រទេស​អ៊ីតា​លី ៖ យោង​តាម​ទិន្នន័យ​ថ្មី​ចេញផ្សាយ​ដោយ​ផ្នែក​ការពារ​ស៊ី​វិល​អ៊ីតា​លី​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19​ថ្មី​ៗ នៅ​អ៊ី​តា​លី​មានការ​កើនឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​ថ្ងៃ​ទី​១៧​មីនា ជាមួយ​អ្នក​ឆ្លង​ថ្មី​ជាង​៣.៥០០​នាក់​នាំ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​ជាង​៣០.០០០​នាក់​។

ចំណែក​ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយសារ​វីរុស​នោះ បាន​ឡើង​ដល់​២.៥០៣​នាក់ រួច​អ្នកជំងឺ​ដែល​ទទួល​ការ​ព្យាបាល​ជា​សះស្បើយ​បាន​កើន​ដល់​២.៩៤១​នាក់​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នេះ​នៅ​អ៊ីតា​លី​ឡើង​ដល់​៣១.៥០៦​នាក់ ទល់​នឹង​២៧.៩៨០​នាក់​នា​ថ្ងៃ​ទី​១៦​មីនា​។

អេ​ស្ប៉ា​ញ​ចំនួន​អ្នក​ឆ្លង​កើន​លើស​១​ម៉ឺ​ន​នាក់
អ្នក​ទទួលខុសត្រូវ​នៃ​មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​សុខាភិបាល​អេ​ស្ប៉ា​ញ លោក​ហ្វ័​រណា​ន់​ដូ​សី​ម៉ុ​ន​ប្រកាស​នា​ថ្ងៃ​ទី​១៧​មីនា​ថា ចំនួន​មនុស្ស​ដែល​ឆ្លង​វីរុស ​COVID-19​នៅ​អេ​ស្ប៉ាញ​​ពេល​នេះ​បាន​ឡើង​ដល់​លើស​ពី​១០.០០០​នាក់​ហើយ ចំណែក​អ្នក​ឆ្លង​៤៩១​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​។ លោក​បញ្ជាក់​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​ដែល​លេច​ដំបូង​នៅ​ចិន​ពី​ខែធ្នូ​មក បាន​ឆ្លង​រាល​ដាល​លើ​ពិភពលោក​ទាំងមូល ហើយ​អេ​ស្ប៉ា​ញ​មក​ទល់​ពេល​នេះ​មាន​អ្នក​ឆ្លង​កើន​ពី​៩.១៦១​នាក់​ដល់​១១.១៧៨​នាក់​ហើយ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។

អា​មេ​រិ​ក​មាន​អ្នក​​បាត់​បង់​ជីវិត៧៥​នាក់
មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​១៧​មីនា​ថា ជាមួយ​អ្នក​ឆ្លង​ថ្មី​៧៣៩​នាក់​និង​អ្នក​បាត់​បង់​ជីវិតថែម​៧​នាក់ តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក ពេល​នេះ​បាន​ឡើង​ដល់​៤.២៧៥​នាក់​ក្នុង​នោះ​៧៥​នាក់​បាន​បាត់​បង់​ជីវិត​។ តែ​តាម​សាកល​វិទ្យាល័យ​ច​ន​ហុប​គី​ន​ថា អ្នក​ឆ្លង​មាន​ដល់​ក្បែរ​៦.០០០​នាក់​ក្នុង​នោះ​បាត់​បង់​ជីវិត​១០៥​នាក់​។ អ្នក​ឆ្លង​ថ្មី​ៗ​ពេល​នេះ​ជំរឿន​ឃើញ​ក្នុង​រដ្ឋ​និង​ដែនដី​អា​មេ​រិ​ក​ចំនួន​៥៣ ក្នុង​នោះ​មានស្រុក​កូ​ឡុំ​ប៊ី​យ៉ា ដែនដី​ព័រ​តូ​រី​កូ កោះ​ហ្គា​ម និង​ប្រជុំ​កោះ​ព្រហ្មចារី​អា​មេ​រិ​ក​។

តាម​តុល្យការ​របស់​មជ្ឈមណ្ឌល​នោះ​ថា ចំនួន​អ្នក​ឆ្លង​រួម​បញ្ចូល​មនុស្ស​៤៩​នាក់ ដែល​ឆ្លង​ហើយ​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ជប៉ុន​និង​ក្រុង​វូ​ហាន​។ មជ្ឈមណ្ឌល​នោះ​មិន​បាន​ផ្ដល់​តួលេខ​តាម​រដ្ឋ​និ​មួយ​ៗ​ឡើយ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​នា​ថ្ងៃ​ទី​១៧​មីនា បាន​អំពាវនាវ​ឲ្យ​ប្រទេស​លោក​ជា​មហាអំណាច​ធំ​ជាងគេ ឲ្យ​រួបរួម​គ្នា​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ដោយ​សន្យា​ផាត់​ទុក​មួយ​ឡែក​ជម្លោះ​ទាស់ទែង​គ្នា​ខាង​នយោបាយ​។

បែ​ល​ហ្ស៊ិ​ក​បិទ​ប្រទេស​រហូត​ដល់​ថ្ងៃ​ទី​៥​មេ​សា
នាយក​រដ្ឋមន្ត្រី​បែ​ល​ហ្ស៊ិ​ក​លោកស្រី​SOPHIE WILMES​ប្រកាស​នា​ថ្ងៃ​ទី​១៧​មីនា​ថា ប្រជាជន​បែ​ល​ហ្ស៊ិ​ក​ស្នើ​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ​កុំ​ចេញ​ទៅ​ណា​ក្រៅ ចាប់ពី​ថ្ងៃ​ទី​១៨​មីនា​ទៅ រហូត​ដល់​ថ្ងៃ​ទី​៥​ មេ​សា ដើម្បី​ចៀសវាង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។ អ្នក​ដែល​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​មាន​តែ​អ្នក​ទៅ​រក​ពេទ្យ ហាត់ប្រាណ​នៅ​កណ្ដាលវាល និង​ទៅ​កាន់​ទីតាំង​ពាណិជ្ជកម្ម​មួយ​ចំនួន​ដែល​យល់​ថា​ចាំបាច់ ដូច​ជា​ទៅ​កាន់​ឱសថស្ថាន​និង​ហាង​លក់​ស្បៀងអាហារ​ជាដើម​។ ម្យ៉ាង​វិញទៀត​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស ដែល​មិន​ចាំបាច់​នឹង​ត្រូវ​ហាមឃាត់ រហូត​ដល់​ថ្ងៃ​ទី​៥​មេ​សា​។

អ្នក​ឆ្លង​វីរុស​នៅ​បារាំង​កាន់់តែ​ធ្ងន់ធ្ងរ
ការ​ឆ្លង​រាលដាល​នៃ​វីរុស​នៅ​បារាំង បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត១៧៥​នាក់​ហើយ គិត​មក​ដល់​ថ្ងៃ​ទី​១៧​មីនា ហើយ​ចំនួន​អ្នក​ឆ្លង​មាន​ដល់​សរុប​៧.៧៣០​នាក់ ចាប់តាំងពី​ដំណាច់​ខែមករា​មក​។ ក្នុង​ចំណោម​អ្នក​ឆ្លង​៧%​ជា​មនុស្ស​ចាស់ មាន​អាយុ​ចាប់ពី​៦៥​ឆ្នាំទៅ​។ នេះ​ជា​ការ​អះអាង​របស់​លោក​JEROME SALOMON​អគ្គនាយក​នៃ​សុខាភិបាល​បារាំង​។ លោក​ថា​មាន​អ្នក​ឆ្លង​ថ្មី​ជាង​១.០៦៧​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៧.៧៣០​នាក់​។ អ្នកជំងឺ​៦០២​នាក់​បានជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ​។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ថា​ប្រទេស​កំពុង​ស្ថិត​ក្នុង​សង្គ្រាម
នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន​ថ្លែង​នា​ថ្ងៃ​ទី​១៧​មីនា ក្នុង​ពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថា ប្រទេស​កំពុង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​ដែល​តាម​ទី​ប្រឹក្សា​វិទ្យាសាស្ត្រ​របស់​លោក​ថា វីរុស​នោះ​អាច​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​​ក្នុង​ប្រទេស​លោក​។ លោក​PATRICK VALLANCE​ទីប្រឹក្សា​សំខាន់​ខាង​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​ថ្លែង​ថា អាជ្ញាធរ​អង់គ្លេស​សង្ឃឹមថា អាច​ទប់​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ឲ្យ​បាន​ក្រោម​២០.០០០​នាក់​ដោយសារ​វីរុស​នោះ​នៅ​អង់គ្លេស​។

អង់គ្លេស​នា​ថ្ងៃ​ទី​១៧​មីនា រៀបរាប់​ពី​មនុស្ស​១.៩៥០​នាក់​ឆ្លង​វីរុស ដែល​មានការ​កើនឡើង​២៦៥​នាក់​ក្នុង​រយៈពេល​២៤​ម៉ោង ហើយ​ចំនួន​អ្នក​បាត់​បង់​ជីវិត​ឡើង​ដល់​៥៦​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ