ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ Espanyol រក​ឃើញ​កីឡាករ និង​បុគ្គលិក​៦​នាក់​ឆ្លង​វីរុស Covid-19

4 ឆ្នាំ មុន

ក្លិប​បាល់ទាត់ Espanyol ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​បញ្ជាក់​នៅ​យប់​ថ្ងៃ​អង្គា​រថា កីឡាករ និង​បុគ្គលិក​ក្លិប​ចំនួន​៦​នាក់​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19​។ ក្លិប​ខាងលើ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​នៅ​រសៀល​នេះ ក្លិប​ត្រូវ​បាន​បញ្ជាក់​ថា​សមាជិក​៦​នាក់ ដែល​មាន​កីឡាករ​ក្នុង​ឈុត​ធំ…

ក្លិប​បាល់ទាត់ Espanyol ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​បញ្ជាក់​នៅ​យប់​ថ្ងៃ​អង្គា​រថា កីឡាករ និង​បុគ្គលិក​ក្លិប​ចំនួន​៦​នាក់​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Covid-19​។

ក្លិប​ខាងលើ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​នៅ​រសៀល​នេះ ក្លិប​ត្រូវ​បាន​បញ្ជាក់​ថា​សមាជិក​៦​នាក់ ដែល​មាន​កីឡាករ​ក្នុង​ឈុត​ធំ និង​បុគ្គលិក​គ្រូបង្វឹក​របស់​ក្លិប RCD Espanyol de Barcelona បាន​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​នៃ​រី​រុស Covid-19 ដែល​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​»​។

សូម​បញ្ជាក់​ថា​ក្លិប Espanyol មិន​បាន​បញ្ចេញ​ឈ្មោះ​កីឡាករ និង​បុគ្គលិក​ដែល​ឆ្លង​វីរុស Covid-19 នោះ​ទេ​។ បច្ចុប្បន្ន​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​រី​រុស​នេះ​ទាំងអស់ កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយឡែក និង​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ប្រចាំ​ក្លិប​ ៕ (ដកស្រង់​ចេញពី AS)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ