COVID- 19 ប្រហារ​​ចិត្ត​តារា​កម្ពុជា ឱ្យ​​ចម្បែង​ហួស​ថ្លែង


រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​នៅ​លើ​ពិភពលោក​ទាំងមូល​ផ្ទុះ​បញ្ហា មេរោគ កូ​វី​ដ​១៩ យ៉ាង​ផុសផុល បង្ក​ឱ្យ​មាន​ភាព​ច្រ​បូល​ច្របល់​គ្រប់​ផ្នែក ស្ថិត​ក្នុង​សភាព​តក់ស្លុត ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា​។ ប្រជាជន​គ្រប់​ស្រទាប់​បាន​បួងសួង​បែរបន់​រឿង​ដ៏​អាក្រក់​នេះ រលាយ​បាត់​ឱ្យ​លឿន​ៗ និង​រំពឹង​ថា វេជ្ជបណ្ឌិត​ល្បី​ៗ​លើ​ពិភពលោក រួសរាន់​រកបាន​វិធី​ការពារ​ឱ្យ​កាន់តែ​ខ្លាំង​ជា​បន្ត​ទៀត សំដៅ​ឱ្យ​អ្វី​ៗ​ដំណើរការ​វិញ​ធម្មតា​។

តួយ៉ាង​សម្រាប់​ប្រទេស​កម្ពុជា ក៏​ជួប​ប្រទះ​បញ្ហា កូ​វី​ដ​១៩ វាយប្រហារ​រីក​រាលដាល​បន្តបន្ទាប់​ប៉ុន្មាន​ករណី​ហើយ​។ រហូត​បាន​ធ្វើ​ឱ្យ​ក្រសួងសុខាភិបាល និង​រដ្ឋាភិបាល បាន​សម្រេច​ផ្អាក​ការ​ជួបជុំ​លក្ខណៈ​ធំ​ៗ ដូច​ជា​បិទ​សាលារៀន កន្លែង​ប្រគំ​តន្ត្រី​ធំ​ៗ ខារ៉ាអូខេ ជាដើម​។ មូលហេតុ​ដើម្បី​ចូលរួម​ទប់ស្កាត់​បាតុភាព មេរោគ​កូ​វី​ដ​19 ដ៏​កំណាច​នេះ​ដែល​ផ្ទុះ​ឡើង​ធ្វើ​ឱ្យ​ម្នាក់​ៗ​គាំង​និយាយ​មិន​ចេញ​លើ​ប្រព័ន្ធ​ការងារ​ហួស​ស្មាន​។

ដោយឡែក​ក្រឡេក​មើលទៅ​លើ​តារា​កម្ពុជា​យើង​វិញ ព្រមទាំង​ផលិតករ ខាង​ដឹកនាំ​កម្មវិធី​នីមួយ​ៗ ក៏​មានការ​ត្អូញត្អែរ​គ្រប់​គ្នា​និយាយ​លែង​ចេញ​។ ជា​ពិសេស​ទៅ​ទៀត ឱកាស​ខែប្រាំង​ជិត​ដល់​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ទៅ​ហើយ តារា​មិន​ថា​ល្បី មិន​ល្បី​នោះ​ទេ ឆក់​បាន​ឱកាស​ការងារ​សម្តែង​បន្តកន្ទុយ​គ្នា កើន​ប្រាក់​ចំណូល រហូត​អ្នកខ្លះ​ចេញពី​មួយ​រោង​មួយ​ទៅ​មួយ​រោង​ទៀត តាម​ថ្ងៃ​ដាក់​ផែនការ​។ ប៉ុន្តែ​នៅ​ទីបំផុត​ពួក​គេ​បរាជ័យ ព្រោះតែ​មេរោគ​សង្គម​មួយ​នេះ វាយលុក​បំបាក់​ស្មារតី រាំងស្ទះ​រំខាន ខកខាន ហើយ​លុប​គម្រោង​ភ្លាម ខាត​អស់ប្រាក់​កក់​គ្រប់​ៗ​គ្នា​។

អ្នក​នាង មឿ​ន និមល ហៅ​ប៉េង ប៉ោង បាន​ត្អូញត្អែរ​ដែរ​ថា មិន​ខុស​ពី​សិល្បករ​មួយ​ចំនួន​នោះ​ទេ ការ​កក់​ទទួល​កម្មវិធី​ច្រៀង​តាម​មង្គលការ មិន​ទាន់​មក​ដល់ ក៏​ត្រូវ​បាន​រំសាយ​ទៅ​វិញ​។ លើស​ពី​នេះ​ទៀត ការ​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​នា​ពេល​ឱកាស​បុណ្យចូលឆ្នាំ នៅ​ខេត្ត​ក៏​ត្រូវ​ផ្អាក​ខាត​ប្រាក់​ចំណូល​ដែរ​។ ដ្បិតតែ​យើង​បានការ​ងារ​មាន​ប្រាក់​មែន តែ​ធ្វើ​មិច បើ​ជួប​បែប​នេះ​ទៅ​ហើយ មាន​តែ​ធ្វើ​ចិត្ត ហើយ​យើង​រួមសុខទុក្ខ​ជាមួយ​គ្នា ចំពោះ កូ​វី​ដ​១៩​នេះ​។ មាន​តែ​ម្នាក់​ៗ​ខំ​សម្អាត​អនា​ម័យ​​ឱ្យ​បាន​ខ្ពស់ និង​ធ្វើ​តាម​ក្បួន​ពេល​ដែល​ចេញ​នូវ​វិធី​ការពារ​ឱ្យ​បាន​ត្រឹមត្រូវ​។

អ្នកដឹកនាំ​កម្មវិធី​ប្រគំ​តន្ត្រី​តាម​ទីតាំង​ផ្សេង​ៗ សុំ​មិន​បង្ហាញ​ឈ្មោះ​បានឱ្យ​ដឹង​ដែរ​ថា បើ​ស្រលាញ់​ខ្លួនឯង ស្រលាញ់​គ្រួសារ ស្រលាញ់​ប្រទេស​ជាតិ ចូរ​ថែរក្សា​សុខភាព និង​លាងដៃ​ការពារ​ការ​ឆ្លង​មេរោគ Covid-19 ឱ្យ​បាន​ល្អ​បំផុត តែ​កុំ​នាំ​គ្នា​ភ័យ​ខ្លាច ស្លន់ស្លោ ចលាចល រហូត​ដល់​ឈប់​រកស៊ី ឈប់​ធ្វើការ​ដោយសា​ជំងឺ​នេះ​។ ការ​ភ័យ​ខ្លាច​នេះ វា​នឹង​បង្ករ​គ្រោះ​ធំ វិបត្តិ​ធំ បំផ្លាញ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ​យើង​ទាំងមូល ខ្លាំង​ជាង សាហាវ​ជាង​គ្រោះថ្នាក់​ដែល​កើត​ចេញពី​មេរោគ Covid-19 ជាក់ស្តែង​ទៅ​ទៀត​។

លោក​អេ​ឡិច ចាន់​ត្រា ដែល​ជា​មេ​អា​ហ្វែ​ម្នាក់​តាម​ពិធី​មង្គលការ និង​ជប់លៀង​ផ្សេង​ៗ​បាន ថ្លែង​នៅ​លើ​សង្គម​ហ្វេ​ស​បុក​ផ្ទាល់​របស់​លោក​ថា «Covid-19 អ្នក​ប្រល័យ​ការងារ​ពួក​ខ្ញុំ​អស់ហើយ​។ ថ្ងៃនេះ​គ្រាន់តែ​ទទួល​ទូរស័ព្ទ​របស់​ម្ចាស់​ដើមការ​ជាង​១០​រោង ពន្យារពេល​រៀប​ការ កូនចៅ​ខ្ញុំ​ម្នាក់​ៗ​និយាយ​ថា ធ្វើ​ម៉ិច​ទៅ​មេ ការងារ Cancel ច្រើន​ចឹ​ង មាន​លុយ​ឯណា​បង់​ធនាគារ ធ្វើ​ម៉ិច​បើ​ចឹ​ង​សឹង​ទាំងអស់​គ្នា និង​គិត​ទ្បើ​ង​ដុះ​សក់​ខ្លួនឯង​តែ​សំខាន់​ចូល​ថែរក្សា​សុខភាព និង​អនាម័យ​ផង​ណា មិត្ត​ភ័​ក្ត បងប្អូន និង​ហ្វេ​ន​ទាំងអស់​គ្នា​»​។

អ្នក​នាង ឆ័​យ​លី ដា​ឡែ​ន ក៏​មិន​ខុស​ពី​សិល្បៈ​ផ្សេង​ដែរ អ្នក​នាង​ថា ខាត​ច្រើន​ណាស់​ចូល​៥​ទៅ​៦​ពាន់​ដុល្លារ រឿង​ខកខាន​រំសាយ​អា​ហ្វែ​ការ ឬ​ប្រគំ​តន្ត្រី​តាម​ខេត្ត និង​គម្រោង​ច្រៀង​រាំ​ពេល​បុណ្យ​ចូលឆ្នាំ​។ មាន​តែ​ធ្វើ​ចិត្ត​ទៅ​តាម​ហ្នឹង​ចុះ ស្រប​ពេល​ដែល​ឃើញ​រដ្ឋាភិបាល​យើង​ខ្នះខ្នែង​រក​នីតិវិធី​ផ្សេង​ៗ​ទប់ទល់ យើង​ជា​រាស្ត្រ​ពិតជា​កក់ក្តៅ​។ អ្វី​ដែល​សំខាន់ គឺ​រក្សា​អនាម័យ​ញឹកញាប់ លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ជែ​ល និង​កុំ​ផ្តុំ​គ្នា​ញឹកញាប់​ពេក​។

ចំណែក​លោក​អ៊ឹម ជីវ៉ា ដែល​ឆ្នាំ​នេះ​ទទួល​កម្មវិធី​សង្ក្រាន្ត​មួយ​ចំនួន តាម​ផែនការ​ដែរ​នោះ ក៏​ត្រូវ​រំសាយ​ធ្វើ​ឱ្យ​លោក​សោកស្តាយ​។ យ៉ាងណា អ៊ឹម ជីវ៉ា បាន​ចូលរួម​បំផុស​ចលនា​ចែក​ក្រ​ម៉ា​នា​ខេត្តសៀមរាប​កន្លង​មក ដើម្បី​ទប់ទល់​ជំងឺ កូ​វី​ដ​19​។ លោក​ថា មិនមែន​តែ​យើង ហើយ​លោក​ពិតជា​យល់​ពី​បញ្ហា​នេះ មិនមែន​គិត​ពី​ប្រយោជន៍​ខ្លួន​ឡើយ​។ ការ​រំសាយ​មាន​តែ​សម្រួល​ចិត្ត និង​ចូលរួម​បែរបន់​ឱ្យ​ជំងឺ​នេះ​ឆាប់​រលត់​វិញ ដើម្បី​បងប្អូន​បំពេញការងារ​ធម្មតា​វិញ​។

រីឯ​តារា​សម្តែង ស៊ី​ន យូ​ប៊ី​ន បាន​រៀបរាប់​ថា នាង​ក៏​រំសាយ​កម្មវិធី​អស់​មួយ​ចំនួន​ដែរ​។ ជាក់ស្តែង​ឆាប់​ៗ​នេះ​ត្រូវ​ចេញ​ទៅ​ប្រទេស​ចិន ក៏​ខកដំណើរ​។ ធ្វើ​មិច​បើ​យើង​ជួប គេ​ក៏​ជួប មាន​តែ​រួមសុខ​ទុក្ខ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​។ នាង​សូម​ឱ្យ​វត្ថុ​សាក​សិទ្ធិ​នានា​ជួយ​ការពារ​ប្រជាជន​ទាំងអស់​ឱ្យ​ចាក​ផុត​ពី​ការ​ឆ្លង​មេរោគ​នេះ​។

ដោយឡែក​តារា​កំប្លែង ម៉ា​ដូ​ណា ហើយ​ដែល​តារា​របស់​យើង ជួប​បញ្ហា ព្រោះតែ​កូ​វី​ដ​១៩ មេរោគ​ដ៏​សាហាវ​បែប​នេះ​។ លោក​ក៏​បាត់បង់​ប្រាក់​ច្រើន​ពាន់​ដុល្លារ​ដែរ តែ​លោក​ក៏​អាណិត​ម្ចាស់​កម្មវិធី ម្ចាស់​ដើមការ និង​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​មាន​គម្រោង​ពេល​ចូល​ឆ្នាំ​។ មាន​តែ​រំពឹង​លើ​ចំណាត់​ការ​ខាង​ពេទ្យ ហើយ​ចូលរួម​អនាម័យ​ឱ្យ​បាន​ខ្ពស់​ទាំងអស់​គ្នា លាងដៃ​ឱ្យ​ញឹកញាប់ រស់នៅ​ស្អាត ហូប​ទឹក​ក្តៅ​ជា​ប្រចាំ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ