រាជធានីភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីសមត្ថកិច្ចឆែកឆេររកឃើញសារធាតុញៀនចំនួន១២កញ្ចប់ កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ ក្នុងវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់ទន្លេ អូរ ឡាំពិក ខណ្ឌបឹងកេងកង ។
ស្ត្រីជាជនសង្ស័យម្នាក់ខាងលើឈ្មោះ ស្រី ម៉ៅ អាយុ៣០ឆ្នាំ ជាអ្នករើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ ។
សមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា ចំនួន១២កញ្ចក់តូច និងម៉ូតូមួយគ្រឿង ប្រភេទកូនទា ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១J-០៩៧៧ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុននឹងកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យខាងលើនេះ គឺស្ត្រីខាងលើជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចបានតាមដាន ជាយូរមកហើយ លុះមកដល់វេលាយប់កើតហេតុ កម្លាំងបានតាមមកឃើញស្ត្រីខាងលើ កំពុងតែឈរនៅក្នងវត្តជាមួយនឹងកូនតូចៗចំនួន៣នាក់ទៀត ទើបសមត្ថកិច្ចសុំធ្វើការឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន១២កញ្ចប់តូច បន្ទាប់មកក៏ឃាត់ខ្លួន រួមទាំងវត្ថុតាងនាំទៅកាន់អធិការនគរបាលខណ្ឌបឹងកេងកងតែម្ដង ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចហើយ ស្ត្រីជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាការ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ