ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ គ្មាន​ការ​បង់ប្រាក់​ទេ​ទោះ​មាន ឬ​គ្មាន​ក៏​ដោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បញ្ជាក់​ថា ការ​ធ្វើតេស្ត​រោគ​កូ​វី​ដ ១៩ ទោះបី​មាន ឬ​គ្មាន​ក្តី​គ្មាន​ការ​បង់ថ្លៃ ឬ​យក​លុយ​នោះ​ទេ ។ ការ​បញ្ជាក់​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បញ្ជាក់​ថា ការ​ធ្វើតេស្ត​រោគ​កូ​វី​ដ ១៩ ទោះបី​មាន ឬ​គ្មាន​ក្តី​គ្មាន​ការ​បង់ថ្លៃ ឬ​យក​លុយ​នោះ​ទេ ។ ការ​បញ្ជាក់​នេះ បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ការ​ធ្វើតេស្ត​មានការ​បង់ថ្លៃ ទោះបីជា​មាន ឬ​គ្មាន​មេរោគ​កូ​វី​ដ​១៩​ក៏​ដោយ ។

ចំពោះ​រឿង​នេះ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណ​ឌី​ន បាន​ទទួល ស្គាល់​ថា អ្នកស្រី​បានឮ​ពាក្យ​ចរ​ចាម​អារាម​នេះ​ដែរ ប៉ុន្តែ​អ្នកស្រី​អះអាង​ថា ការ​ធ្វើតេស្ត​មេរោគ​កូ​វី​ដ​១៩​នេះ គ្មាន​ការ​យក​លុយ​នោះ​ទេ ។ លោកស្រី​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក ថ្ងៃ​ទី​១៨ ខែមីនា​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​ថា ៖«​បញ្ហា​នេះ ខ្ញុំ​ក៏​បាន​ទទួល​ដែរ​ពេល​ល្ងាច​មិ​ញ​ថា មាន​ពាក្យ​ចរ​ចាម​អារាម​ប្រឌិត​ឡើង​ដើម្បី​វាយប្រហារ​លើ​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​ពី​ការ​យក​លុយ​ចំពោះ​ការ​ធ្វើតេស្ត​មេរោគ​កូ​វី​ដ​១៩​នេះ ។ ប៉ុន្តែ​ខ្ញុំ​សុំ​បញ្ជាក់​ថា មិន​មានការ​យក​ថវិកា​នោះ​ទេ មក​ដល់​ពេល​នេះ​» ។

លោកស្រី​បន្ត​ថា ការ​ធ្វើតេស្ត​នេះ​គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៧ ខែមីនា មាន​ចំនួន​១១១២​ករណី ដោយ​ក្នុង​នោះ​រក​ឃើញ​អ្នក​ផ្ទុក​កូ​វី​ដ​១៩ ចំនួន​៣៥​ករណី ។ ជាង​មួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក៏​សុំ​ឲ្យ​មានការ​បង្ហាញ​ឲ្យ​ច្បាស់​អំពី​អ្នក​យក​លុយ និង​ទីតាំង​ធ្វើតេស្ត​នោះ​ឲ្យ​បាន​ច្បាស់លាស់​ព្រោះថា ករណី​នេះ​ក្រសួង​ធ្លាប់​បាន​ប្រកាស​ជា​ច្រើន​ដង​មក​ហើយ​ថា គ្មាន​ការ​យក​លុយ​នោះ​ទេ ។ លោកស្រី​បញ្ជាក់​ថា ៖«​ពេល​នេះ​បើ​ខ្ញុំ​ចាំ នេះ​ជា​លើក​ទី​៣ ហើយ​ខ្ញុំ​និយាយ​មិន​យក​លុយ ។ អី​ញ្ចឹ​ង​ខ្ញុំ​ប្រកាស​ដល់​បងប្អូន​សារ​ធារ​ណ​ជន​ជម្រាប​ជា​ថ្មី​ថា មិន​មានការ​ទាមទារ​យក​លុយ នៅ​ពេល​សង្ស័យ​ថា មាន​ជំងឺ​កូ​វី​ដ​១៩​នេះ​នៅ​ពេល​ការ​ធ្វើតេស្ត​ជំងឺ​ដោយ​ក្រុម​គ្រូពេទ្យ ក្រុមការងារ​ឆ្លើយ​បន្ទាន់​របស់​ក្រសួងសុខាភិបាល ឬ​មន្ទី​សុខាភិបាល​ខេត្ត ។ ប្រសិនបើ​បងប្អូន​សង្ស័យ​សុំ​ធ្វើការ​ទាក់ទង​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ