ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះត្រួតពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​ទំនើប​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ចម្រុះ​១​ក្រុម​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង ប៉ុន្តែ​ពុំ​ដឹង​ថា​ទំនិញ​នោះ​គឺជា​ទំនិញគេចពន្ធ​ឬ​ក៏​ជា​ទំនិញ​មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស ឬ​ការ​ហាមឃាត់​អ្វីខ្លះ​នោះ​ទេ ព្រោះតែ​សកម្មភាព​នៃ​ការ​ត្រួតពិនិត្យ​នោះ​គឺ​ធ្វើ​ឡើង​ដោយ​បិទទ្វារ​ជិត​តែ​ម្ដង ហើយ​ចំណែក​ក្រុម​អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន ឬ​ទទួល​បានការ​បញ្ជាក់​ណាមួយ​ពី​ក្រុម​សមត្ថកិច្ច​ទាំងនោះ​ឡើយ​។ ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែ​មិ​នា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ចម្រុះ​១​ក្រុម​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង ប៉ុន្តែ​ពុំ​ដឹង​ថា​ទំនិញ​នោះ​គឺជា​ទំនិញគេចពន្ធ​ឬ​ក៏​ជា​ទំនិញ​មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស ឬ​ការ​ហាមឃាត់​អ្វីខ្លះ​នោះ​ទេ ព្រោះតែ​សកម្មភាព​នៃ​ការ​ត្រួតពិនិត្យ​នោះ​គឺ​ធ្វើ​ឡើង​ដោយ​បិទទ្វារ​ជិត​តែ​ម្ដង ហើយ​ចំណែក​ក្រុម​អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន ឬ​ទទួល​បានការ​បញ្ជាក់​ណាមួយ​ពី​ក្រុម​សមត្ថកិច្ច​ទាំងនោះ​ឡើយ​។

ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​ក្នុង​ផ្សារ​ទំនើប​«​ឈិ​ន យ៉ាង​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មួយ​ក្រុម​នោះ​ពុំ​ដឹង​ថា​នៅ​អង្គភាព​ណា​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា​មានការ​ចូលរួម​ដោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ អាជ្ញាធរ​សង្កាត់ ព្រមទាំង​មេ​ភូមិ​ផង​ដែរ ហើយ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​២​ទីតាំង ដោយ​ទីតាំង​ទី​១​នៅ​ម្ដុំ​ជិត​សួន​ការ​ណា​ឌី​យ៉ា នៅ​វេលា​ម៉ោង​ជា​៨​ព្រឹក​ថ្ងៃ​ដដែល​ប៉ុន្តែ​ពុំ​ដឹង​ថា​រក​ឃើញ​ទំនិញ​ល្មើសច្បាប់​អ្វីខ្លះ​ហើយ​បាន​រឹបអូស​ឬ​ត្រឹម​ផាកពិន័យ​បែប​ណា​នោះ​ឡើយ​។

លុះ​ក្រោយមក​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​១​ក្រុម​ដដែល​នេះ​បាន​ចុះ​ទៅ​កាន់​ផ្សារ​ទំនើប ឈិ​ន យ៉ាង ខាងលើ​នោះ​ទៀត ហើយ​បាន​ចូល​ទៅ​ក្នុង​ផ្សារ​រួច​បិទទ្វារ​ជិត​ទើប​ពិនិត្យ​ដែល​មើល​ពី​ខាងក្រៅ​ពុំ​ដឹង​ថា​សកម្មភាព​ពិនិត្យ​នោះ​រក​ឃើញ​អ្វីខ្លះ​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ផ្សារ​ទំនើប​ខាងលើ​មាន​ដាក់​លក់ទំនិញ​ជា​ច្រើន​មុខ ហើយ​ពុំ​ដឹង​ថា​កម្លាំង​នគរបាល​១​ក្រុម​នេះ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​រក​ឃើញ​ឬ​សង្ស័យ​ទៅ​លើ​មុខទំនិញ​ណាមួយ​មិន​ប្រក្រតី​ទេ​ទើប​ឈាន​ដល់​ការ​ចុះ​ទៅ​ពិនិត្យ​បែប​នេះ ។ ចំណែក​ក្រុម​អ្នកកាសែត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ថតរូប​យក​ព័ត៌មាន​នោះ​ឡើយ ហើយ​ក៏​មាន​ទទួល​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រុម​នគរបាល​ទាំងនោះ​ដែរ ចំណែក​ការ​បិទទ្វារ​ត្រួតពិនិត្យ​យ៉ាង​ស្ងៀមស្ងាត់​នោះ​ក៏​មិន​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ពី​មូលហេតុ​ដែរ​។

លោក​មេ​ភូមិ​ត្រពាំង​ថ្លឹង​១​បាន​និយាយ​ថា លោក​មិន​បានដឹង​ថា សមត្ថកិច្ច​ខាងលើ​នៅ​អង្គភាព​ណា​ទេ ប៉ុន្តែ​នៅ​វេលា​ព្រឹក​នោះ​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១​បាន​ទូរស័ព្ទ​ប្រាប់​ឲ្យ​លោក​ទៅ​ចូលរួម ហើយ​លោក​ទើប​មក​ដល់​ក្រោយ​គេ​ទេ ប៉ុន្តែ​ពេល​ចុះ​ទៅ​ពិនិត្យ​ផ្សារ​មួយ​នៅ​ម្ដុំ​ជិត​សួន​កា​ណា​ឌី​យ៉ា រក​ឃើញ​ទំនិញ​បារី​អត់​បិទ​ឡូ​ហ្គោ​ផ្សព្វផ្សាយ​ឬ​ស្ទីក​ឃ័​រ​ក្រុមហ៊ុន និង​ស្រា​ហួស​សុពលភាព​ជាដើម​។

ដោយ​ឡែ​ស្ត្រី​ម្នាក់​ដែល​ជា​តំណាង​ផ្សារ​ឈិ​ន យ៉ាង បាន​និយាយ​ថា គាត់​មិន​បានដឹង​ថា​ផ្សារ​របស់​គាត់​ខុស​អ្វី​ទេ ហើយ​អី​វាន់​ដែល​មាននៅ​ក្នុង​ផ្សារ​មាន​ដូច​ជា​ស្រា​និង​បារី​ជាដើម កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ