ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិ​ប​អ្នកកាសែត​អំពាវនាវ​៤​ចំណុច​ដល់​អ្នក​សារព័ត៌មាន​ពាក់ព័ន្ធ​ជំងឺ​កូ​វី​ដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិ​ប​អ្នកកាសែត​កម្ពុជា​បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​អាជីព​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​ចំពោះ​ការ​រាយការណ៍​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​រីក​រាលដាល​ស្ទើរ​ទូ​ទាំង​ប្រទេស ហើយ​កម្ពុជា​កំពុង​រីក​រាលដាល​ផង​ដែរ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្លឹ​ប​អ្នក​សារព័ត៌មាន ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្លិ​ប​អ្នកកាសែត​កម្ពុជា​បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​អាជីព​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​ចំពោះ​ការ​រាយការណ៍​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​រីក​រាលដាល​ស្ទើរ​ទូ​ទាំង​ប្រទេស ហើយ​កម្ពុជា​កំពុង​រីក​រាលដាល​ផង​ដែរ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្លឹ​ប​អ្នក​សារព័ត៌មាន ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា​នេះ ។

ដោយ​បាន​លើក​ឡើង​ថា ដោយ​ឃើញ​សារព័ត៌មាន និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ និង​ដោយ​យល់​ឃើញ​ថា បញ្ហា​កូ​វី​ដ​១៩ ជា​រឿង​សំខាន់​មួយ ដែល​ទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ម្នាក់​ៗ​ចូលរួម​បង្ក​ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​កុំ​ឲ្យ​មានការ​រីក​រាលដាល​ទៅ​ក្នុង​សហគមន៍​ក៏​ដូច​ជា ដើម្បី​បញ្ជៀ​សការ​រើស​អើ​ស​នោះ​ក្លឹ​ប​អ្នកកាសែត សូម​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​កំពុង​ប្រកប​អាជីព​វិជ្ជាជីវៈ​ក្នុង​ប្រទេស​ដូច​ជា​យកចិត្តទុកដាក់​ចំពោះ​ចំណុច​សំខាន់​ៗ ដូច​ជា ទី​១. សូម​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វី​ដ​១៩ ប្រកបដោយ​ភាព​ច្បាស់លាស់​ស្រប​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ​សំអាង​ទៅ​លើ​ការ​ពន្យល់​របស់​អ្នកជំនាញ ឬ​លើ​ការ​ស្រាវជ្រាវ​ឯកសារ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការ​ផ្តល់​ព័ត៌មាន​មិន​ច្បាស់លាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភាន់ច្រឡំ​អំពី​ជំងឺ​កូ​វី​ដ​១៩ ។

ទី​២. សូម​ប្រកាន់​ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ពស់​បំផុត​ក្នុង​ការ​គោរព​សិទ្ធិ​ឯកជន​របស់​អ្នក​ដែល​ឆ្លង​វីរុស​កូ​វី​ដ​១៩ ដោយ​មិន​ត្រូវ​បញ្ចេញ​អត្តសញ្ញាណ​របស់​ពួក​គេ​ជា​ដាច់ខាត​មិន​ថា អ្នក​នោះ​ជនបរទេស ឬ​ខ្មែរ​នោះ​ឡើយ លើកលែងតែ​អ្នក​នោះ​ជា​បុគ្គល​សាធារណៈ​សំខាន់​ៗ​ដែល​ក្រសួងសុខាភិបាល​ប្រកាស​ជា​ផ្លូវការ ឬ​សា​ម៉ី​ខ្លួន​ផ្ទាល់​ដោយ​ប្រកាស​ជា​សាធារណៈ ។

ទី​៣. សូម​ធ្វើ​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​នឹង​ករណី​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ ដោយ​ចៀសវាង​ការ​ប្រើ​ពាក្យពេចន៍ ឬ​សំនួនវោហារ​ណា​ដែល​នាំ​ឲ្យ​មានការ​ចែង​ចែក ឬ​ការ​រើសអើង​ចំពោះ​បុគ្គល ឬ​សហគមន៍​ណាមួយ ។ ទី​៤. សូមអ្នក​សារព័ត៌មាន​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​វិធីសាស្ត្រ​និង​ក្បូន​អ នា​ម័​យ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​វី​ដ​១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំង​ក្នុង​ពេល​ចុះ​យក​ព័ត៌មាន​ទាំងអស់​នៅ​កន្លែងធ្វើការ និង​ទាំង​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​អ្នក​ដទៃ ជា​ពិសេស​ក្នុង​ពេល​ចុះ​ទៅ​កាន់​កន្លែង​មាន​ហានិភ័យ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ