ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកមា និង​ត្រូវជា​គ្រូបង្វឹក​ផ្ទាល់​របស់ Floyd ទទួលមរណភាព​នៅ​វ័យ​៥៨​ឆ្នាំ

4 ឆ្នាំ មុន

លោក Roger Mayweather ដែល​ត្រូវ​ឪពុកមា និង​ជា​គ្រូបង្វឹក​របស់​កីឡាករ​ប្រដាល់ Floyd Mayweather បាន​ទទួលមរណភាព​ក្នុង​វ័យ​៥៨​ឆ្នាំ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC​។…

លោក Roger Mayweather ដែល​ត្រូវ​ឪពុកមា និង​ជា​គ្រូបង្វឹក​របស់​កីឡាករ​ប្រដាល់ Floyd Mayweather បាន​ទទួលមរណភាព​ក្នុង​វ័យ​៥៨​ឆ្នាំ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC​។

មុន​ពេល​ក្លាយជា​គ្រូបង្វឹក​លោក Roger គឺជា​ម្ចាស់​ជើងឯក​ពិភពលោក ដោយ​កាន់​ខ្សែ​ក្រ​វ៉ា​ត់​ប្រភេទ​ទម្ងន់ Featherweight និង Welterweight ក្នុង​ឆ្នាំ​១៩៨០ ។

លោក​បាន​ចាប់ផ្តើម​ធ្វើការ​ជាមួយ Floyd នៅ​ចុង​ទស​វត្ស​ឆ្នាំ​១៩៩០ គ្រា​ដែល​ក្មួយ​ប្រុស​លោក​មិន​ដែល​ចាញ់​សោះ នៅ​ក្នុង​ការ​ប្រកួត​ចំនួន​៥០​លើក និង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ថា ជា​អ្នក​ប្រយុទ្ធ​ម្នាក់​ក្នុង​ចំនោម​អ្នក​ប្រយុទ្ធ​ដ៏​ល្អ​បំផុត​គ្រប់ពេល​។

ពុំ​មានការ​បញ្ជាក់​ណាមួយ ពី​មូលហេតុ​នៃ​ការ​​ទទួលមរណភាព​របស់​លោក Roger Mayweather នៅឡើយ​ទេ​។

Floyd Mayweather បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​ខ្លួន​ថា «​យើង​មានការ​សោកស្តាយ​ចំពោះ​ព័ត៌មាន​ថ្មី​ៗ​នៃ​ការ​ទទួលមរណភាព​របស់ Roger Mayweather ។ យើង​សូម​អរគុណ​អ្នក​ទាំងអស់​ដែល​បាន​ផ្តល់​កម្លាំងចិត្ត​ដល់​ការ​ស្រឡាញ់ និង​ការ​គាំទ្រ​ក្នុងអំឡុងពេល​នេះ​។ ស្មារតី​របស់ Roger នឹង​រស់នៅ​ជាមួយ​យើង​ជា​រៀង​រហូត​» ។

នេះ​ជា​​ទុក្ខលើក​ទី​២ហើយ​ដែល​បាន​កើតឡើង​លើ Floyd Mayweather ក្នុង​ខែ​នេះ ​បន្ទាប់​ពី​អតីត​មិត្ត​ស្រី​របស់គាត់​គឺ​នាង Josie Harris ដែលត្រូវ​​ជា​ម្តាយ​របស់​កូន​ៗ​ទាំង​៣​របស់​កំពូល​កីឡាករ​ប្រដាល់​រូប​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​បាត់បង់ជីវិត​នៅ​ក្នុង​​រថយន្ត​របស់​នាង នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​កាលពី​ថ្ងៃ​ទី​១១ ខែមីនា​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ