ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ពោធិសត្វ​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ​ក​ស្សបៈ

4 ឆ្នាំ មុន

កាល​នៅ​ជា​គ្រហស្ថ ព្រះពុទ្ធ​ក​ស្សបៈ​មាន​ភរិយា​ឈ្មោះ​សុនន្ទា និង​បុត្រ​ឈ្មោះ​វិ​ជិត​សេន រស់នៅ​ក្នុង​នគរ​ពារាណសី ជន្មាយុ​២​ពាន់​ឆ្នាំ ទើប​ចេញ​បួស ធ្វើ​ទុក្ករកិរិយា​៧​ថ្ងៃ ត្រាស់​ដឹង​ក្រោម​ដើម​ជ្រៃ​ជា​ពោធិព្រឹក្ស ។ សាសនា​ព្រះ​អង្គ​មាន​អគ្គ​សាវក​២​រូប…

កាល​នៅ​ជា​គ្រហស្ថ ព្រះពុទ្ធ​ក​ស្សបៈ​មាន​ភរិយា​ឈ្មោះ​សុនន្ទា និង​បុត្រ​ឈ្មោះ​វិ​ជិត​សេន រស់នៅ​ក្នុង​នគរ​ពារាណសី ជន្មាយុ​២​ពាន់​ឆ្នាំ ទើប​ចេញ​បួស ធ្វើ​ទុក្ករកិរិយា​៧​ថ្ងៃ ត្រាស់​ដឹង​ក្រោម​ដើម​ជ្រៃ​ជា​ពោធិព្រឹក្ស ។

សាសនា​ព្រះ​អង្គ​មាន​អគ្គ​សាវក​២​រូប ឧបដ្ឋាក​១​រូប និង​អគ្គសាវិកា​២​រូប មាន​សាវក​សន្និបាត​តែ ១ លើក ដែល​មាន​ព្រះ​ខីណាស្រព​២​ពាន់​អង្គ​និមន្ត​ចូលរួម ព្រះ​ជន្មាយុ​២​ហ្មឺន​ឆ្នាំ ទើប​បរិនិព្វាន ។

កាលនោះ ព្រះ​សក្យមុនី​របស់​យើង​ទ្រង់​កើតជា​មាណព ឈ្មោះ​ជោតិ​បាល ជា​អ្នករៀន​មន្ត​ចេះ​ចប់​ត្រៃវេទ ស្គាល់​ផែនដី​នឹង​អាកាស ចេះ​ការពារ​រោគ ។

គ្រានោះ​ជោតិ​បាល​មាណព​បាន​ចូល​ទៅ​គាល់​ព្រះ​ជិនស្រី ហើយ​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ​អង្គ​នោះ ជា​អ្នកមាន​ព្យាយាម​ឆ្លៀ​វ​ឈ្លាស​ក្នុង​វត្ត​តូច​ធំ បាន​បំពេញ​កិច្ចការ​ក្នុង​សាសនា​យ៉ាង​ខ្ជាប់ខ្ជួន ព្រះ​អង្គ​ទ្រង់​ព្យាករ​ថា ជោតិ​បាល​ភិក្ខុ​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​អនាគតកាល​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ