ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​បាល់ទាត់​ជប៉ុន​ឆ្លង​វីរុស Covid-19

4 ឆ្នាំ មុន

ប្រភព​ពី​សហព័ន្ធ​បាល់ទាត់​ប្រទេស​ជប៉ុន (JFA) បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ប្រធាន​សមាគម​បាល់ទាត់​ជប៉ុន​លោក Kozo Tashima បាន​ធ្វើតេស្ត​រក​ឃើញ​ថា​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស Covid-19 នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី Japantimes​។…

ប្រភព​ពី​សហព័ន្ធ​បាល់ទាត់​ប្រទេស​ជប៉ុន (JFA) បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ប្រធាន​សមាគម​បាល់ទាត់​ជប៉ុន​លោក Kozo Tashima បាន​ធ្វើតេស្ត​រក​ឃើញ​ថា​សញ្ញា​វិជ្ជមាន​ចំពោះ​វីរុស Covid-19 នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី Japantimes​។

មិន​ត្រឹមតែ​ជា​ប្រធាន​សមាគម​បាល់ទាត់​ជប៉ុន​ប៉ុណ្ណោះ​ទេ តែ​លោក Kozo Tashima ក៏​មាន​តំណែង​ជា​ក្រុមប្រឹក្សាភិបាល​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ជប៉ុន ក្នុង​ចំណោម​តួនាទី​ជាន់ខ្ពស់​ដទៃ​ទៀត​នៅ​ក្នុង​រដ្ឋបាល​កីឡា​ប្រទេស​នេះ​។

បុរស​វ័យ​៦២​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អង់គ្លេស ហូ​ឡង់​និង​សហរដ្ឋអាមេរិក​ចាប់ពី​ចុងខែ​កុម្ភៈ​ដល់​ដើមខែ​មីនា ដើម្បី​ចូលរួម​កម្ម​វី​ធី​ផ្សេង​របស់ FIFA ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ JFA លោក Tashima បាន​និយាយ​ថា​លោក​មាន​អារម្មណ៍​ថា​សុខភាព​ល្អជា​ធម្មតា ទោះបីជា​លោក​មាន​អាកា​រៈ​ក្តៅខ្លួន​បន្តិចបន្តួច​យ៉ាងណា​ក្តី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ