ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UEFA សម្រេច​បញ្ចប់​ការ​ប្រកួត​លី​គ និង​​ពានរង្វាន់​អឺ​រុ​ប​រដូវ​កាល​នេះ​ត្រឹម​ថ្ងៃ​៣០ មិថុនា

4 ឆ្នាំ មុន

បន្ទាប់​ពី​មានការ​សម្រេច​ផ្លាស់​ប្តូរ​ព្រឹត្តិការណ៍ Euro 2020 ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២១ គណៈ​អភិបាល​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​លើ​ការ​ប្រកួត​លី​គ​ក្នុងស្រុក​នៅ​អឺរ៉ុប និង​ពានរង្វាន់​អឺរ៉ុប​ទាំងអស់​ក្នុង​នោះ​រួម​មាន​ទាំង Champions League…

បន្ទាប់​ពី​មានការ​សម្រេច​ផ្លាស់​ប្តូរ​ព្រឹត្តិការណ៍ Euro 2020 ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២១ គណៈ​អភិបាល​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​លើ​ការ​ប្រកួត​លី​គ​ក្នុងស្រុក​នៅ​អឺរ៉ុប និង​ពានរង្វាន់​អឺរ៉ុប​ទាំងអស់​ក្នុង​នោះ​រួម​មាន​ទាំង Champions League និង Europa League សម្រាប់​រដូវ​កាល​នេះ (២០១៩-២០២០) ឱ្យ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា​។

កាល​ព្រឹក​ថ្ងៃ​អង្គារ បន្ទាប់​ពី​មានការ​ពិភាក្សា​គ្នា​នៅ​ក្នុង​សន្និសីទ​វី​ដេ​អូ (Video Conference) មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ UEFA វា​ត្រូវ​បាន​ប្រកាស​ថា Euro 2020 នឹង​ត្រូវ​បាន​ពន្យារពេល​១២​ខែ ដោយ​ទទួលស្គាល់​ពី​ផល​ប៉ះពាល់ នៃ​ការ​រីក​រាលដាល​វីរុស Covid-19 លើ​ប្រតិទិន​កីឡា​។

សូម​បញ្ជាក់​ជូន​ថា គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​១៨ មីនា​​នេះ ករណី​ឆ្លង​វីរុស Covid-19 ឡើង​ដល់​ជិត ២០០.០០០​ករណី​ ខណៈ​ដែល​អ្នក​​បាត់បង់ជីវិត​កើន​ដល់​ជិត​៨.០០០​នាក់​នៅ​ជុំវិញ​ពិភពលោក​ ៕ (ដកស្រង់​ចេញពី Goal.com)