ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​៦០​គ្រួសារ​ព្រួយបារម្ភ ខណៈ​​ឈ្មួញ​យក​ជ្រូក​ងាប់​ទម្លាក់​ចោល​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជាង​៦០​គ្រួសារ​នៅ​ភូមិ​ពោធិ​ក្រូច ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទ៌ បាន​ផ្តិត​មេដៃ​ប្តឹង​ទៅ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ សូម​ឲ្យ​ចុះ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ឈ្មួញ​នាំ​ជ្រូក​រស់ ដែល​សង្ស័យ​ថា…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជាង​៦០​គ្រួសារ​នៅ​ភូមិ​ពោធិ​ក្រូច ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទ៌ បាន​ផ្តិត​មេដៃ​ប្តឹង​ទៅ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ សូម​ឲ្យ​ចុះ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ឈ្មួញ​នាំ​ជ្រូក​រស់ ដែល​សង្ស័យ​ថា គ្មាន​ច្បាប់ ហើយ​យក​មក​ទម្លាក់​ក្នុងភូមិ​របស់​ពួក​គាត់ និង​សាង​ជ្រូក​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ។

សេចក្តីរាយការណ៍​បន្ត​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ពេល​មាន​ជ្រូក​ងាប់ វៀតណាម​មិន​ទទួល​ទិញ គឺ​ពួក​ឈ្មួញ​បាន​ដឹក​យក​ទៅ​ទម្លាក់​ចោល​រាប់​សិប​ក្បាល​ពាស​វាល​ពាស​កាល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។

ទាក់ទិន​នឹង​ករណី​ឈ្មួញ​ដឹក​ជ្រូក​ងាប់​ទៅ​ទម្លាក់​ចោល​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ដោយ​មានការ​ណែនាំ​ពី​លោក​សុច ពិសី អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់​រោ​ទ៌ បាន​ចាត់​កម្លាំង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ជា​បន្ទាន់ រួម​ដំណើរ​ដោយ​លោក​នាយករង​រដ្ឋបាល​សាលាស្រុក បាន​ចុះ​ទៅ​ពិនិត្យ​តាម​ទីតាំង​ដូច​ជា ៖ នៅ​ទីតាំង​ប្រឡាយ​បណ្ដែត ស្ថិត​នៅ​ភូមិ​ប្រច​ន្ទ្រា និង​នៅផ្ទះ​លោក​សៅ ប្រុស អ​យុ​៥១​ឆ្នាំ នៅ​ភូមិ​ពោធិ៍​ក្រូច ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់​រោ​ទ៌ ។

ប្រភព​ដដែល​បន្ត​ថា ក្រុមការងារ​បាន​សហការ​ជា​មូ​យ​លោក សុខ ពុទ្ធា​វុ​ធ អនុប្រធាន​មន្ទីរ​កសិ​កម្ម​ខេត្តស្វាយរៀង ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​ដែល​ទំលាក់​ចោល​ជ្រូក​ងាប់​ចំនួន​៤​បាវ (​ជិត​១០​ក្បាល​) យក​ទៅ​ធ្វើការ​ដុត និង​កប់​ចោល ហើយ​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់ផ្ទះ​ស្តុក​ជ្រូក​ឱ្យ​ធ្វើការ​សម្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​ប្រចាំ និង​បាន​ធ្វើ​កំណត់ហេតុ ព្រមទាំង​កិច្ចសន្យា ដើម្បី​ទុកជា​ឯកសារ​។

ចំណែក​ប្រជាពលរដ្ឋ​វិញ​បាន​លើក​ឡើង​ថា ពួក​គាត់​នៅ​តែ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​ស្តុក​ជ្រូក​មុន​ពេល​សាង​ដឹក​ចេញ និង​ប៉ះពាល់​ខូច​ផ្លូវលំ​តាម​ជនបទ​ដែល​ច្បាប់​កំណត់​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធ្វើ​ចរាចរណ៍​បាន​ត្រឹម​១៥​តោន ចំណែក​រថយន្ត​​ដឹក​ជ្រូក គឺ​រថយន្ត​ភ្លៅ​៥​ទៅ​ភ្លៅ​៦ ដឹក​ជ្រូក​ចាប់ពី​២៨០​ក្បាល​ទៅ​៣០០​ក្បាល​ក្នុង​១​គ្រឿង បើ​គិត​ជា​តោន​ចាប់​២៥​តោន​ទៅ​៣០​តោន​ឯណោះ ខូច​ផ្លូវ​អស់ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ