ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ក្រុមហ៊ុន​ឱ្យធ្វើ​ការងារ​នៅផ្ទះ​ ដោយ សារកូ​វី​ដ​-១៩ នេះ​ជា​គន្លឹះ​ពិសេស​

4 ឆ្នាំ មុន
  • ភ្នំពេញ

ព្រោះតែ​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ក្នុង​ពេល​ថ្មី​ៗ​នេះ សាលារៀន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​អនុ ញ្ញាត​ឲ្យ​សិស្សានុសិស្ស​ឈប់​សម្រាក​វិស្សមកាល​តូច​មុន​ពេល​កំណត់ ខណៈ​ដែល​ក្រុមហ៊ុន​ជា​ច្រើន​ក៏​បាន​ជំរុញ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើការ​ពី​ផ្ទះ​ផង​ដែរ ។ សម្រាប់​អាណាព្យាបាល​ដែល​ត្រូវ​ធ្វើការ​ផង និង​មើលថែ​កូន​ៗ​ផង អ្នក​ប្រហែលជា​ត្រូវ​ជួប​ប្រទះ​នូវ​ឧបសគ្គ​កាន់តែ​ច្រើន​ក្នុង​ការ​រក​លំនឹង​ភាព​រវាង​គ្រួសារ និង​ជីវិត​ហើយ ។…

ព្រោះតែ​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា​ក្នុង​ពេល​ថ្មី​ៗ​នេះ សាលារៀន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​អនុ ញ្ញាត​ឲ្យ​សិស្សានុសិស្ស​ឈប់​សម្រាក​វិស្សមកាល​តូច​មុន​ពេល​កំណត់ ខណៈ​ដែល​ក្រុមហ៊ុន​ជា​ច្រើន​ក៏​បាន​ជំរុញ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើការ​ពី​ផ្ទះ​ផង​ដែរ ។

សម្រាប់​អាណាព្យាបាល​ដែល​ត្រូវ​ធ្វើការ​ផង និង​មើលថែ​កូន​ៗ​ផង អ្នក​ប្រហែលជា​ត្រូវ​ជួប​ប្រទះ​នូវ​ឧបសគ្គ​កាន់តែ​ច្រើន​ក្នុង​ការ​រក​លំនឹង​ភាព​រវាង​គ្រួសារ និង​ជីវិត​ហើយ ។ យោង​ទៅ​តាម​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​អាជីព ប្រ៊ី រេ​យ​ន​លស៍ (Brie Reynolds) ខាងក្រោម​នេះ គឺជា​គន្លឹះ​ងាយ​ៗ​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ធ្វើ​ការងារ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ពេល​ដែល​កូន​ៗ​នៅផ្ទះ ។

១-បង្កើត​តារាង​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់
ប្រសិនបើ​សាលារៀន​កូន​ៗ​របស់​អ្នកមាន​រៀបចំ​ជា​ការ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​នោះ​អ្នក​ប្រហែលជា​មិន​ជួប​នូវ​បញ្ហា​ច្រើន​ទេ តែ​សម្រាប់​កូន​ៗ​ដែល​មិន​មានកម្ម​វិធី​រៀន​បែប​នេះ ឪពុក​ម្តាយ​គួរតែ​រៀបចំ​ពេល វេលា​ច្បាស់លាស់​ដូច​សាលារៀន​ដែរ ។ មាន​ន័យ​ថា​កូន​ៗ​ត្រូវ​តែ​មាន​ពេលវេលា​ក្រោកពីដំណេក​ឲ្យ​បាន​ច្បាស់លាស់ ពេលវេលា​ទទួលទាន​អាហារ ពេលវេលា​រៀន​មុខ​វិជ្ជា​អ្វីមួយ​ដោយ​ខ្លួនឯង ឬ​ពេលវេលា​សម្រាប់​ការ​សម្រាក​ជាដើម ។

២-រក្សា​ការ​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ការងារ​ឲ្យ​បាន​ច្បាស់លាស់
បើ​អ្នកជា​មនុស្ស​ដែល​មានគ្រួសារ​មានកូន​តូច​ៗ ឬ​សមាជិក​ច្រើន​រស់នៅ​ក្នុងផ្ទះ​តែ​មួយ​នោះ អ្នក​ប្រហែលជា​ចៀស​មិន​ផុត​ពី​ការ​រំខាន​ក្នុង​កំឡុង​ពេល​ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​ទេ ។ ដោយហេតុ​ដូចនេះ អ្នក​គួរតែ​ប្រាប់​ខាង​ស្ថាប័ន​ការងារ​ឲ្យ​បាន​ច្បាស់លាស់​ពី​ស្ថាន​ការ​របស់​អ្នក​ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ។

៣-កំណត់ព្រំដែន​ច្បាស់លាស់​ជាមួយ​កូន​ៗ
ក្មេង​ៗ​ចៀស​មិន​ផុត​ពី​រំភើប និង​សប្បាយចិត្ត​ទេ​ពេល​ដែល​ឃើញ​ឪពុក​ម្តាយ​ខ្លួន​នៅផ្ទះ​ជាមួយ​ខ្លួន​ព្រោះ​ពួក​គេ​អាច​គិត​ថា​វា​ជា​ពេល​សម្រាក​លំហែកាយ​ជាដើម ។ ដោយហេតុ​ដូចនេះ ឪពុក​ម្តាយ​គួរតែ​និយាយ​ជាមួយ​កូន​ៗ​ឲ្យ​បាន​ច្បាស់​ថា​អ្នក​ត្រូវការ​ពេលវេលា និង​ភាព​ស្ងៀមស្ងាត​ដើម្បី​បំពេញការងារ ហើយ​អ្នក​នឹង​ចំណាយពេល​ជាមួយ​ពួក​គេ​ពេល​ដែល​អ្នក​បញ្ចប់​កិច្ចការ​សំខាន់​ៗ​ដែល​មាន​ក្នុងថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ