ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​សិល្បៈ​៤០​ប្រភេទប្រគល់​ជូន​វត្ត​រាជ​បូព៌

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ វត្ត​រាជ​បូព៌ ស្ថិត​នៅ​ក្រុង​សៀមរាប បាន​ទទួល​វត្ថុ​សិល្បៈ​ចំនួន​៤០​ប្រភេទ មក​គ្រប់គ្រង ថែរក្សា​វិញ បន្ទាប់​ពី​បាន​ប្រគល់​ឲ្យ​អ្នកជំនាញ​យក​ទៅ​ជួសជុល ។ ក្រុម​អភិរក្ស…

ខេត្តសៀមរាប ៖ វត្ត​រាជ​បូព៌ ស្ថិត​នៅ​ក្រុង​សៀមរាប បាន​ទទួល​វត្ថុ​សិល្បៈ​ចំនួន​៤០​ប្រភេទ មក​គ្រប់គ្រង ថែរក្សា​វិញ បន្ទាប់​ពី​បាន​ប្រគល់​ឲ្យ​អ្នកជំនាញ​យក​ទៅ​ជួសជុល ។

ក្រុម​អភិរក្ស និង​ជួសជុល​វត្ថុ​សិល្បៈ (I.T.A.L.I.A) នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ជា​អ្នក​ទទួល​បន្ទុក​ជួសជុល​បាន​ប្រគល់​វត្ថុ​សិល្បៈ​ទាំង​៤០​ប្រភេទ​នោះ មាន​លោហៈ​ចំនួន​៣៦ និង​កុលាលភាជន៍​ចំនួន​៤ ពី​មន្ទីរពិសោធន៍​នៃ​ក្រុម​អភិរក្ស និង​ជួសជុល​វត្ថុ​សិល្បៈ (I.T.A.L.I.A) នៅ​ក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ ជូន​ទៅ​វត្ត​រាជ​បូព៌​វិញ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​ការ​ប្រគល់​ជូន​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចំណាយ​ពេលវេលា​យ៉ាង​យកចិត្តទុកដាក់ ក្នុង​ការ​សម្អាត និង​ជួសជុល​វត្ថុ​សិល្បៈ​ទាំងនោះ​ឡើង​វិញ​នា​ពេល​កន្លង​មក ។ ពិធី​ប្រគល់​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ ដោយ​មាន​តំណាង​ពី​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​មានការ​ទទួល​ដោយ​ផ្ទាល់​ពី​ព្រះ​មហាវិមលធម្ម​ពិន សែ​ម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ សមាជិក​ថេរ​សភា​សង្ឃ និង​ជា​ឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ជា​ព្រះ​ចៅអធិការ​វត្ត​រាជ​បូព៌ ។

វត្ត​រាជ​បូព៌​គឺជា​វត្ត​ប្រកបដោយ​សោភ័ណ​ភាព និង​ដ៏​ល្បី​មួយ​នៅ​ក្រុង​សៀមរាប ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ