ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​វីរុស ​COVID-19 ​ថ្មី​នៅ​កូរ៉េ​ខាងត្បូង​បន្ត​ចុះ​ថយ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​១៧​មីនា​កត់សម្គាល់​ឃើញ ចំនួន​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស​CIVID-19​ប្រចាំ​ថ្ងៃ​មក​នៅ​ត្រឹម​លេខ​២​ខ្ទង់ សម្រាប់​៣​ថ្ងៃ​ជាប់​គ្នា​តែ​នៅ​ក្រុង​សេ​អ៊ូ​ល​និង​បណ្ដា​តំបន់​ជុំវិញ​នោះ មាន​អ្នក​ឆ្លង​ថ្មី​ពេល​នះ​​លើស​ពី​នៅ​ក្រុង​DAEGU និង​ខេត្ត​GYEONGSANG​ខាងជើង ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​ខ្លាំង​ពី​ដំបូង​នៃ​វីរុស​នេះ​។ យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំ​ងឹ​កូរ៉េ​ខាងត្បូង​ថា មាន​អ្នក​ឆ្លង​ថ្មី​៨៤​នាក់​កត់​សម្គាល់​ឃើញ​នា​ថ្ងៃ​ទី​១៦​មីនា…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​១៧​មីនា​កត់សម្គាល់​ឃើញ ចំនួន​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស​CIVID-19​ប្រចាំ​ថ្ងៃ​មក​នៅ​ត្រឹម​លេខ​២​ខ្ទង់ សម្រាប់​៣​ថ្ងៃ​ជាប់​គ្នា​តែ​នៅ​ក្រុង​សេ​អ៊ូ​ល​និង​បណ្ដា​តំបន់​ជុំវិញ​នោះ មាន​អ្នក​ឆ្លង​ថ្មី​ពេល​នះ​​លើស​ពី​នៅ​ក្រុង​DAEGU និង​ខេត្ត​GYEONGSANG​ខាងជើង ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​ខ្លាំង​ពី​ដំបូង​នៃ​វីរុស​នេះ​។

យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំ​ងឹ​កូរ៉េ​ខាងត្បូង​ថា មាន​អ្នក​ឆ្លង​ថ្មី​៨៤​នាក់​កត់​សម្គាល់​ឃើញ​នា​ថ្ងៃ​ទី​១៦​មីនា នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៨.៣២០​នាក់​ក្នុង​ប្រទេស​នេះ​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​៨៤​នាក់ ៣២​នាក់​នៅ​ក្រុង​DAEGU​និង​៥​នាក់​នៅ​ខេត្ត​GYEONGSANG​ខាងជើង​។

ក្រុង​សេ​អ៊ូ​ល ក្រុង​INCHEON និង​ខេត្ត​GYEONGGI ចំនួន​អ្នក​ឆ្លង​ថ្មី ប្រចាំ​ថ្ងៃ​កើន​ដល់​៤៤​នាក់​នា​ថ្ងៃ​ទី​១៦​មីនា​ឡើង​ដល់​សរុប​៥៥៨​នាក់​។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តំបន់​ក្រុង​សេ​អ៊ូ​ល មាន​អ្នក​ឆ្លង​ថ្មី​លើស​ពី​នៅ​ក្រុង​DAEGU​និង​GYEONGSANG​ខាងជើង ខណៈ​អាជ្ញាធរ​សុខា​ភិបាល​ខិតខំ​លុប​បំបាត់​ប្រភព​នៃ​ការ​ចម្លង​នៅ​ទូ​ទាំង​ប្រទេស​។ ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​នោះ​នៅ​កូរ៉េ​ខាងត្បូង មនុស្ស​៨១​នាក់​ភាគច្រើន​ជា​មនុស្ស​ចាស់​និង​មាន​ជំំ​ងឹ​ប្រចាំ​កាយ​ស្រាប់​បាន​បាត់​បង់​ជីវិត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ