ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ជីវិត​របស់ YouTuber ម្នាក់​ដែល​មាន​តម្លៃ​ខ្លួន​ដល់​ទៅ​១០​លាន​ដុល្លារ !

4 ឆ្នាំ មុន

កញ្ញា លី​លី សី​ញ (Lilly Singh) ជា​កូន​ជនអន្តោប្រវេសន៍​ជនជាតិ​ឥណ្ឌា​ដែល​បាន​ប្តូរ​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា បាន​អះអាង​ថា​ខ្លួន​មាន​អត្ត​ច​រិ​ក​ដូច​មនុស្ស​ប្រុស​តាំងពី​ក្មេង​ដែល​ធ្វើ​ឲ្យ​កញ្ញា​ងប់​ង​ល់​នឹង​កីឡាកាស ។ ពេល​នៅ​វ័យក្មេង កញ្ញា​មាន​ចំណូលចិត្ត​ក្នុង​ផ្នែក​សម្តែង…

កញ្ញា លី​លី សី​ញ (Lilly Singh) ជា​កូន​ជនអន្តោប្រវេសន៍​ជនជាតិ​ឥណ្ឌា​ដែល​បាន​ប្តូរ​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា បាន​អះអាង​ថា​ខ្លួន​មាន​អត្ត​ច​រិ​ក​ដូច​មនុស្ស​ប្រុស​តាំងពី​ក្មេង​ដែល​ធ្វើ​ឲ្យ​កញ្ញា​ងប់​ង​ល់​នឹង​កីឡាកាស ។

ពេល​នៅ​វ័យក្មេង កញ្ញា​មាន​ចំណូលចិត្ត​ក្នុង​ផ្នែក​សម្តែង និង​ច្រៀង​បែប Hip Hop ឲ្យ​មិត្ត និង​បងស្រី​ទស្សនា ។ កញ្ញា​ធ្លាប់​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៧ ថា «​ក្មេង​គ្រប់​ៗ​គ្នា​ចង់​ក្លាយជា​វេជ្ជបណ្ឌិត វិស្វករ អ្នក​វិទ្យាសាស្ត្រ តែ​ឪពុក​ម្តាយ​របស់ខ្ញុំ​ប្រាប់​គេ​ថា កូនស្រី​ពួក​យើង​ចង់​ក្លាយជា Rapper» ។

កញ្ញា​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ New York University កាលពី​ឆ្នាំ ២០១០ និង​បាន​ត្រលប់​មក​ធ្វើការ​ក្នុង​ប្រទេស​កា​ណា​ដា វិញ​តែ​កញ្ញា​បាន​ប្រាប់​មក​ថា​ពេល​នោះ​កញ្ញា​មិន​មាន​គោលដៅ​ក្នុង​ជីវិត​ច្បាស់លាស់​ទេ ។មិនយូរ​ប៉ុន្មាន​កញ្ញា សី​ញ បាន​ងាក​មក​ចាប់អារម្មណ៍ YouTube និង​តាមដាន​មើល​វី​ដេ​អូ​របស់ ជេ​ណា ម៉ា​ប​ល (Jenna Marbles) ដែល​ជា YouTuber ម្នាក់​ទៀត​ដ៏​ល្បីឈ្មោះ ។ នៅ​អាយុ ២២​ឆ្នាំ កញ្ញា សី​ញ ក៏​បាន​សម្រេចចិត្ត​បង្ហោះ​វី​ដេ​អូ​ដំបូង​របស់​កញ្ញា​ក្រោម​ឈ្មោះ​ថា Superwoman ។

វី​ដេ​អូ​របស់​កញ្ញា​ដំបូង គឺជា​វី​ដេ​អូ​កំប្លែង​ដែល​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ឥណ្ឌា ។ ក្នុង​រយៈពេល​មួយ​ថ្ងៃ វី​ដេ​អូ​នោះ​ទទួល​បាន​អ្នក​ទស្សនា​ដល់​ទៅ ១០,០០០​ដង ហើយ​តាំងពី​ពេល​នោះ​មក កញ្ញា​បាន​វិនិយោគ​ពេលវេលា និង​ថវិកា​កាន់តែ​ច្រើន​លើ YouTube ។ នៅ​ខែធ្នូ ឆ្នាំ ២០១៥ កញ្ញា​បាន​ចាក​ចេញពី​ប្រទេស​កា​ណា​ដា និង​ប្តូរ​មក​រស់នៅ Los Angeles ក្នុង​សហរដ្ឋអាមេរិក និង​បាន​និយាយ​ថា «​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​តែ​ចាកចេញ​ដើម្បី​ដើរ​បាន​កាន់តែ​ឆ្ងាយ​ក្នុង​អាជីព​របស់ខ្ញុំ និង​ដើម្បី​សម្រេច​ក្តី​សុបិន​របស់ខ្ញុំ​» ។

តាំងពី​ពេល​នោះ​មក កញ្ញា​កាន់តែ​មាន​ប្រជាប្រិយភាព​ថែម​ទៀត រហូត​បាន​ក្លាយជា​តារា​សម្តែង​ក្នុង​ភាពយន្ត​មួយ​របស់ YouTube Red និង​រក​ចំណូល​បាន​រាប់​ពាន់​ដុល្លារ​ពី​ការ​សហការ​ជាមួយនឹង​ប្រេ​ន​ល្បី​ៗ​ជាដើម ។

នៅ​ឆ្នាំ ២០១៧ កញ្ញា​រក​ចំណូល​បាន ១០.៥​លាន​ដុល្លារ និង​ត្រូវ​បាន​ទស្សនាវដ្តី Forbs រាប់​ចូល​ក្នុង​ចំណោម​តារា YouTube ទាំង ១០ ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​លើ​លោក ។
នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៨ កញ្ញា​បាន​ប្រាប់​ដល់​អ្នកគាំទ្រ​លើ YouTube ថា​កញ្ញា​បាន​ធ្វើ​អ្វី​ដដែល​ៗ​អស់ ៨​ឆ្នាំ​មក​ហើយ​ដែល​ធ្វើ​ឲ្យ​កញ្ញា​ហត់នឿយ​ទាំង​ផ្លូវចិត្ត ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ ។

នៅ​ខែកុម្ភៈ ឆ្នាំ ២០១៩ កញ្ញា​បាន​ប្រកាស​លើ Twitter របស់​ខ្លួន​ថា​កញ្ញា​ជា​មនុស្ស​ដែល​ស្រលាញ់​មនុស្ស​ទាំង​ពីរ​ភេទ ហើយ​ខែមីនា ឆ្នាំ ២០១៩ មាន​សេចក្តី​ប្រកាស​ថា​កញ្ញា​នឹង​ក្លាយជា​ពិធីករ​នៃ​កម្មវិធី Late Night Show ដ៏​ល្បី​ក្នុង​សហរដ្ឋអាមេរិក​ដែល​បាន​ចាប់ផ្តើម​ផ្សាយ​នៅ​ខែកញ្ញា ឆ្នាំ ២០១៩ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ