ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបុរសជនជាតិថៃម្នាក់ ក្រោយប្រពន្ធខ្មែរប្តឹង​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​បុរស​ជា​ជនជាតិ​ថៃ​ម្នាក់ មាន​​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្នាក់​ការ៤០១ ធ្វើការ​ឃាត់ខ្លួន​ជាមួយ​អាវុធ​ខ្លី​មួយ​ដើម​ និង​​យក​មក​កាន់​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ព្រៃ​នប់ បន្ទាប់​ពី​បុរស​ជនជាតិ​ថៃ​រូប​នេះ​ត្រូវ​បាន​ស្ត្រី​ជា​​ប្រពន្ធ​ប្តឹង​​ចោទប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​៧​និង​​​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​មិ​នា​…

ខេត្តព្រះសីហនុ ៖ ​បុរស​ជា​ជនជាតិ​ថៃ​ម្នាក់ មាន​​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ស្នាក់​ការ៤០១ ធ្វើការ​ឃាត់ខ្លួន​ជាមួយ​អាវុធ​ខ្លី​មួយ​ដើម​ និង​​យក​មក​កាន់​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ព្រៃ​នប់ បន្ទាប់​ពី​បុរស​ជនជាតិ​ថៃ​រូប​នេះ​ត្រូវ​បាន​ស្ត្រី​ជា​​ប្រពន្ធ​ប្តឹង​​ចោទប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​៧​និង​​​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​មិ​នា​ ឆ្នាំ​២០២០ នៅ​ក្រុម​ទី​៤ ​ភូមិ​ស្វាយ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្ថកិច្ច​ក​រាជ​អា​ហត្ថ​មូលដ្ឋាន​ស្រុក​ព្រៃ​នប់​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ថៃ​ដែល​បាន​ឃាត់ខ្លួន​ខាលើ​ឈ្មោះ ប៊ុ​ន​ម៉ា ប៊ុ​ន​មី អាយុ៤៥​ឆ្នាំ ​មុខរប​​រជាអ្នកបើក​ទូក ​ស្នាក់នៅភូមិឃុំកើតហេតុ​ខាងលើ​ ។ ចំណែកស្ត្រីជា​ប្រពន្ធ ជនជាតិខ្មែរ មិនស្គាល់​ឈ្មោះនោះទេ​ ។

តាម​​ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​ដែល​ធ្វើ​អោយ​ជនសង្ស័យ​ឈាន​ដល់​ការ​ប្រើ​អំពើហិង្សា​​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ ​គឺ​ដោយសារ​ក្រោយ​ពេល​ផឹកស៊ី​ស្រវឹង កាលពី​យប់​ថ្ងៃ​ទី១៦ មិ​នា ​លុះ​ព្រឹក​ឡើង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង ។

បច្ចប្បន្ន ជនសង្ស័យ​រួម​ទាំង​អាវុធ​ខ្លី​ចំនួន​​មួយ​ដើម ត្រូវសមត្ថកិច្ច​​​បញ្ជូន​ទៅ​ការិយាល័យ​បទល្មើសព្រហ្មទណ្ឌ​កងរាជអាវុធហត្ថខេត្ត​ព្រះ​សីហ​នុ ដើម្បី​អនុវត្ត​បន្ត​តាម​ផ្លូវច្បាប់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ