ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ កម្ពុជា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង WURKZ ប្រកាស​ផ្អាក​ការ​ប្រគំ​តន្ត្រី និង​សកម្មភាព​កម្សាន្ត​នានា ដើម្បី​ចូល​រួម​ទប់ស្កាត់​ការ​ឆ្លង​វីរុស កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ផ្អាក​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ Cambodia…

រាជធានី​ភ្នំពេញ ៖ លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រកាស​ផ្អាក​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ Cambodia Brew the Beat និង WURKZ City Concert ទូ​ទាំង​ប្រទេស ព្រមទាំង​សកម្មភាព​ប្រមូលផ្តុំ​ការ​កម្សាន្ត​ផ្សេង​ៗ​ឯទៀត បន្ទាប់​ពី​វិបត្តិ​វីរុស កូ​វី​ដ​-១៩ កំពុង​កើត​មាន​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ស្ទើរតែ​គ្រប់​ប្រទេស​ទូ​ទាំង​សាកលលោក ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​ផ្អាក​សកម្មភាព​ប្រមូលផ្តុំ​ការ​កម្សាន្ត​ទាំង​អស់នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស កូ​វី​ដ​-១៩ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​» ។

លោកស្រី​បន្ត​ទៀត​ថា​៖ «​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន គ្រួសារ និង​សង្គម​យើង​ទាំងមូល នាង​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ឱ្យ​ចូលរួម​រក្សា​អនាម័យ​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ចៀសវាង​ការ​ដើរហើរ​ចេញ​ទៅ​ក្រៅ បើ​មិន​ចាំបាច់​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ