ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​រ៉​ង់​ប្រកាស​ពី​អ្នកបាត់​បង់​ជីវិត​​កើន​ដល់​៨៥៣​នាក់​ហើយ

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់ ប្រកាស​នា​ថ្ងៃ​ទី​១៦​មីនា​ថា តុល្យការ​នៃ​ការ​ឆ្លង​វីរុស​COVID-19​នៅ​អ៊ី​រ៉​ង់​នា​ពេល​នេះ អ្នក​បាត់​បង់​ជីវិត​បាន​ឡើង​ដល់​៨៥៣​នាក់​ជាមួយ​អ្នក​បាត់​បង់​ជីវិត​​ថ្មី​១២៩​នាក់​ថែម​ទៀត រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ តាម​TWITTER​លោក​ALIREZA VAHABZADEH​ថ្លែង​ថា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ…

ប្រទេស​អ៊ី​រ៉​ង់ ៖ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់ ប្រកាស​នា​ថ្ងៃ​ទី​១៦​មីនា​ថា តុល្យការ​នៃ​ការ​ឆ្លង​វីរុស​COVID-19​នៅ​អ៊ី​រ៉​ង់​នា​ពេល​នេះ អ្នក​បាត់​បង់​ជីវិត​បាន​ឡើង​ដល់​៨៥៣​នាក់​ជាមួយ​អ្នក​បាត់​បង់​ជីវិត​​ថ្មី​១២៩​នាក់​ថែម​ទៀត រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។

តាម​TWITTER​លោក​ALIREZA VAHABZADEH​ថ្លែង​ថា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ យើង​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​១.០៥៣​នាក់​និង​អ្នក​​បាត់​បង់​ជីវិត​​ថ្មី​១២៩​នាក់​។ ដើម្បី​ទប់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​នេះ អ៊ីរ៉​ង់​ជា​ប្រភព​នៃ​ការ​ចម្លង​សំខាន់​មួយ ក្នុង​ចំណោម​ប្រភព​ចម្លង​សំខាន់​ៗ​នៃ​វីរុស​លើ​ពិភពលោក អាជ្ញាធរ​ប្រទេស​នេះ​បាន​ស្នើ​ដល់​ប្រជាជន​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ​។

ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​នៅ​អ៊ីរ៉​ង​គឺ​ឆ្លង​រហូត​ដល់​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នយោបាយ មន្ត្រីជាន់​ខ្ពស់ ​និង​បណ្ដា​តំណាង​ទាំងឡាយ​នៃ​សាសនា​រហូត​ដល់​បណ្ដា​គ្រូពេទ្យ និង​ដល់​ក្នុង​ផ្ទៃ​កងកម្លាំង​បដិវត្តន៍​អ៊ី​រ៉​ង់​។ យោង​តាម​ណ្ដា​សារព័ត៌មាន​ផ្លូវការ​ថា វីរុស​បណ្ដាល​ឲ្យ​មាន​អ្នក​បាត់​បង់​ជីវិត​ច្រើន​នាក់​ក្នុង​ចំណោម​អ្នក​ទទួលខុសត្រូវ​ទាំងនោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ