ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ អ្នក​បាត់​បង់​ជីវិត ​​ជិត​៣៥០​នាក់​ថែម​ទៀត​នៅ​​អុីតាលី

4 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ ផ្នែក​ការពារ​ស៊ី​វិល​អ៊ី​តា​លី​ប្រកាស​ថា តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19 កាន់តែ​ធ្ងន់​ដោយ​មនុស្ស​៣៤៩​នាក់​ទៀត​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​មានការ​កើនឡើង​១៩,៣% នាំ​ឲ្យ​ចំនួន​អ្នកបាត់​បង់​ជីវិត​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​២.១៥៨​នាក់​ហើយ​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ដែល​ជំរឿន​ឃើញ​ក្នុង​ប្រទេស​អឺរ៉ុប​នេះ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស បាន​ឡើង​ដល់​២៧.៩៨០​នាក់​ទល់​នឹង​២៤.៧៤៧​នាក់​នា​ពេល​មុន​នេះ​។…

ប្រទេស​អ៊ីតា​លី ៖ ផ្នែក​ការពារ​ស៊ី​វិល​អ៊ី​តា​លី​ប្រកាស​ថា តុល្យការ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​COVID-19 កាន់តែ​ធ្ងន់​ដោយ​មនុស្ស​៣៤៩​នាក់​ទៀត​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​មានការ​កើនឡើង​១៩,៣% នាំ​ឲ្យ​ចំនួន​អ្នកបាត់​បង់​ជីវិត​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​២.១៥៨​នាក់​ហើយ​។

ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ដែល​ជំរឿន​ឃើញ​ក្នុង​ប្រទេស​អឺរ៉ុប​នេះ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស បាន​ឡើង​ដល់​២៧.៩៨០​នាក់​ទល់​នឹង​២៤.៧៤៧​នាក់​នា​ពេល​មុន​នេះ​។ ទោះបី​យ៉ាងណា​ទីភ្នាក់ងារ​ការពារ​ស៊ី​វិល​អ៊ី​តា​លី​បញ្ជាក់​ថា គេ​នៅ​រង់ចាំ​បណ្ដា​ទិន្នន័យ​មក​ពី​តំបន់​POUILLES ​ភាគ​ខាងត្បូង​ប្រទេស និង​មក​ពី​តំបន់​TRENTE​ភាគ​ខាងជើង​ប្រទេស​ទៀត​។ ក្នុង​ចំណោម​មនុស្ស​ដែល​ឆ្លង​វីរុស​១.៨៥១​នាក់​កំពុង​ទទួល​ការ​ព្យាបាល​បន្ទាន់ ទល់​នឹង​១.៦៧២​នាក់​នា​ពេល​មុន​នេះ រួច​មនុស្ស​២.៧៤៩​នាក់​បាន​ព្យាបាល​ជា​ទាំងស្រុង ទល់​នឹង​២.៣៣៥​នាក់​នា​ពេល​មុន​នេះ​។

ចំណែក​ប្រទេស​ចិន​វិញ​នឹង​បញ្ជូន​ពួក​អ្នក​ជំនាញការ​ពេទ្យ​បន្ថែម​ទៀត​ទៅ​កាន់​អ៊ី​តា​លី ហើយនឹង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង ដើម្បី​ផ្ដល់​សម្ភារ​ពេទ្យ​និង​ជំនួយ​ច្រើន​ប្រភេទ​ទៀត​ទៅ​កាន់​អ៊ី​តា​លី​។ នេះ​ជា​ការ​អះអាង​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង ក្នុង​ឱកាស​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​លោក ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​លោក​GIUSEPPE CONTE៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ