បន្ទាយមានជ័យ ៖ កម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ ក្រៅពីការពារបូរណៈភាពទឹក គឺដាំដំណាំកសិកម្ម និងចិញ្ចឹមសត្វសម្រាប់អង្គភាព ដែលស្ថិតស្រុកព្រះនេត្រព្រះ ។
មេបញ្ជាការកងពលថ្មើជើងលេខ៥១ លោកបានប្រាប់ថា កងកម្លាំងកងយោធពលខេមរភូមិន្ទកងពលតូចថ្មើជើងលេខ៥១ ខេត្តបន្ទាយមានជ័យ ក្រៅពីការងារការពារបូរណៈភាពទឹកជូនជាតិមាតុភូមិ គឺបានដាំដំណាំកសិកម្ម និងចញ្ចឹមសត្វ និងត្រីសម្រាប់ផ្គត់ផ្គង់ក្នុងអង្គភាពរហូតបាននាំចេញលក់ក្នុងទីផ្សារក្នុងស្រុកព្រះនេត្រព្រះទៀតផង ។
លោកបានបញ្ជាក់ថា ជាការណែនាំពីឯកឧត្តមនាយ ឧត្តមសេនីយ៍អគ្គបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាកាតយោធភូមិភាគទី៥ ដូចជា ការអប់រំពីមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមាយមានជ័យបានណែនាំបានទទួលការដាំបន្លែកសិកម្មរបៀបធម្មជាតិដូច ស្ពៃគ្រប់មុខ សាលាត់ ខាត់ណា ស្ពៃក្តោប ស្ពៃក្រញ៉ាញ់ ស្ពៃហាង សម្រាប់ជ្រក់ ត្រប់ ននោង ត្រឡាច ល្ពៅ និងចិញ្ចឹមសត្វមានមាន់ ទា ក្ងាន និងចិញ្ចឹមត្រីអណ្តែងផងដែរ ។
លោកមេបញ្ជាការបានបញ្ជាល់ថា ការដាំដំណាំកសិកម្មបន្លែផ្លែឈើ និងចិញ្ជឹមសត្វនេះសម្រាប់ផ្គត់ផ្គង់ក្នុងអង្គភាព ហើយបាននាំចេញលក់នៅទីផ្សារនៅក្នុងស្រុកព្រះនេត្រព្រះ ៕
ចែករំលែកព័តមាននេះ