ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗព្រលឹង​ចុង​សក់​! ឆេះ​កន្លែង​ស្តុក​​សំរាម​​ជាប់​អគារ​រោងចក្រ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​កំ​បូល​និង​សង្កាត់​កន្ទោក​បាន​ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ ព្រមទាំង​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ចេញ​ទៅ​កាន់​ទីតាំង​រោងចក្រ​ផលិត​កាបូប​មួយ​កន្លែង ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​មក​ថា មាន​អគ្គិភ័យ​ឆាបឆេះ​ទីតាំង​ស្តុក​​សំរាម​ ​ដែល​ស្ថិត​នៅ​ជាប់​ជញ្ជាំង​អគារ​រោងចក្រ​ ហើយ​បុគ្គលិក​នៅ​ទីនោះ​នាំ​គ្នា​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ​អស់​ជាង​១០​បំពង់​ទៅ​ហើយ​មិន​រលត់​ទៀត​នោះ ​និង​​មានការ​ព្រួយបារម្ភ​ខ្លាច​ឆេះ​រាល​ចូល​ទៅ​ដល់​ក្នុង​អគារ​រោងចក្រ​ទាំងមូល​។ ហេតុការណ៍​​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​កំ​បូល​និង​សង្កាត់​កន្ទោក​បាន​ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ ព្រមទាំង​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ចេញ​ទៅ​កាន់​ទីតាំង​រោងចក្រ​ផលិត​កាបូប​មួយ​កន្លែង ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​មក​ថា មាន​អគ្គិភ័យ​ឆាបឆេះ​ទីតាំង​ស្តុក​​សំរាម​ ​ដែល​ស្ថិត​នៅ​ជាប់​ជញ្ជាំង​អគារ​រោងចក្រ​ ហើយ​បុគ្គលិក​នៅ​ទីនោះ​នាំ​គ្នា​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ​អស់​ជាង​១០​បំពង់​ទៅ​ហើយ​មិន​រលត់​ទៀត​នោះ ​និង​​មានការ​ព្រួយបារម្ភ​ខ្លាច​ឆេះ​រាល​ចូល​ទៅ​ដល់​ក្នុង​អគារ​រោងចក្រ​ទាំងមូល​។

ហេតុការណ៍​​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​ក្នុង​រោងចក្រ​ផលិត​កាបូប​យីហោ​ QY BAG &LUGGAGE(CAMBODIA) CO.,LTD ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ខណៈ​ដែល​កម្មករ​កំពុង​ចូល​ទៅ​ធ្វើការ​បណ្ដើរ​ៗក្រោយ​ពី​ហូប​បាយ​ថ្ងៃត្រង់​រួច​នោះ ​ស្រាប់តែ​មានការ​ឆាបឆេះ​ទីតាំង​ស្តុក​សំរាម​​ដែល​មាន​កម្ទេច​ក្រណាត់​និង​ជ័រ​ ព្រមទាំង​​សំរាម​ជា​​ច្រើន​ប្រភេទ​ទៀត​ដែល​ស្ថិត​នៅ​ជាប់​ជញ្ជាំង​អគារ​រោងចក្រ​ផ្នែក​ខាងក្រោយ​ ។ ​ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ភ្លាម​ៗ​នោះ​បុគ្គលិក​រោងចក្រ​បាននាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​ជាង​១០​បំពង់​ ប៉ុន្តែ​មិន​​រលត់​ឡើយ ទើប​រាយការណ៍​សុំ​ជំនួយ​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​កំ​បូល ខណៈនោះ​អាជ្ញាធរ​បាន​ចេញ​អន្តរាគមន៍​និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ចេញ​ទៅ​កាន់​ទីតាំង​រោងចក្រ​ផលិត​កាបូប​នោះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ឆាបឆេះ​ខាងលើ​មិន​ទាន់​ពី​មូលហេតុ​នៅឡើយទេ ហើយគ​ពុំ​ដឹង​ថា​​មាន​​អ្នក​លួច​ដុត ​ឬ​បោះ​កន្ទុយបារី​ចោល​ផ្ដេសផ្ដាស់ ​ឬ​មកពី​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ ​ក្រោយ​ពេល​ទៅ​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ទឹក​អស់​១​រថយន្ត ទើប​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ។ ​ប៉ុន្តែ​ហេតុការណ៍​នេះ​ពិតជា​បង្ក​ឲ្យ​មានការ​ភិ​ត​ភ័យខ្លាំង​​ណាស់​ ព្រោះ​ទីតាំង​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​គឺ​ស្ថិត​នៅ​ជាប់​អគារ​រោងចក្រ​ដែល​មាន​ដាក់​ម៉ា​សុ​ី​ន​សង្វា​ក់​ផលិតកម្ម​ និង​គ្រឿងផ្សំ​ផ្សេង​ៗ​ ព្រមទាំង​វត្ថុធាតុដើម​សម្រាប់​ផលិត​កាបូប​និង​ផលិតផល​សម្រេច​ជា​ច្រើន​ទៀត​ផង​ដែរ​។ ​សំណាង​ខ្លាំង​ណាស់​ដែល​ពន្លត់​ទាន់​ពេល ប្រសិនបើ​ពន្លត់​អត់​ទាន់​ទេ ហើយភ្លើង​​ឆេះ​រាល​ដល់​អគាររោង​ចក្រ​​នេះ​វិញ​ នឹង​បង្ក​មហន្តរាយ​ធំ​ជាក់​ជា​មិន​ខាន​ឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ