ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ទើបតែ​កើត​សោះ​! ទឹក​ពិសា វី​តា​ល់ ឥឡូវ​មាន​អាយុ ១០​ឆ្នាំ​បាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

តើ​អ្នក​ធ្លាប់​បាន​ចាប់អារម្មណ៍​ដែរ​ទេ​ថា អ្នក​បាន​ស្គាល់​ទឹក​ពិសា វី​តា​ល់ ចាប់តាំងពី​ពេល​ណា​មក? ឆ្នាំ​២០២០​នេះ ត្រូវ​បាន​សម្គាល់ថា ជា​ខួប​១០​ឆ្នាំ​នៃ​ការ​កកើត​ឡើង​របស់​ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ។…

តើ​អ្នក​ធ្លាប់​បាន​ចាប់អារម្មណ៍​ដែរ​ទេ​ថា អ្នក​បាន​ស្គាល់​ទឹក​ពិសា វី​តា​ល់ ចាប់តាំងពី​ពេល​ណា​មក? ឆ្នាំ​២០២០​នេះ ត្រូវ​បាន​សម្គាល់ថា ជា​ខួប​១០​ឆ្នាំ​នៃ​ការ​កកើត​ឡើង​របស់​ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ។

ដើម្បី​អបអរសាទរ​ទៅ​នឹង​និរន្តរភាព វឌ្ឍនភាព និង​ភាព​ជោគជ័យ​ក្នុង​រយៈពេល​១០​ឆ្នាំ​នេះ ក្រុម​ហ៊ុន​ទឹក​ពិសា វី​តា​ល់ គ្រោង​នឹង​រៀបចំ​នូវ​កម្ម​វី​ធី​ជា​ច្រើន​ក្រោម​ប្រធានបទ «​វី​តា​ល់ ១០​ឆ្នាំ​អច្ឆរិយ​ភាព​ផលិតផល​ជាតិ​» ក្នុង​ចេតនា​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​គ្រួសារ វី​តា​ល់ ដៃគូ និង​អតិថិ​ជ​ន​របស់ វី​តា​ល់ ដែល​នឹង​ប្រព្រឹត្ត​ឡើង​ក្នុង​ឆ្នាំ ២០២០​នេះ ។

ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ បាន​ឲ្យ​ដឹង​ថា និរន្តរភាព វឌ្ឍនភាព និង​ភាព​ជោគជ័យ​ក្នុង​រយៈពេល​១០​ឆ្នាំ​នេះ មិនមែន​ជា​ភាព​ចៃដន្យ​នោះ​ទេ តែ​វា​ជា​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ និង​តាំងចិត្ត​ខ្ពស់​បំផុត ដើម្បី​ឲ្យ​រាល់​ដំណើរការ​ទាំងអស់​នៃ​ប្រតិបត្តិការ​ប្រព្រឹត្តិ​ទៅ​ដោយ​គុណភាព និង​ជោគជ័យ ។

វី​តា​ល់ ជា​ក្រុមហ៊ុន​តែង​យកចិត្តទុកដាក់​លើ​គុណភាព សោភ័ណ​ភាព សេវាកម្ម និង​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​សង្គម ដែល​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​ដោយ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​ទឹក​ពិសា​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១០ ដោយ​អ្នក​វិនិយោគទុន​ជនជាតិ​ខ្មែរ ក្នុង​គោលបំណង​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ ផលិតផល​ក្នុងស្រុក និង​ទីផ្សារ​ការងារ​ក្នុង​ប្រទេស ។ នា​ពេល​បច្ចុប្បន្ន ទឹក​ពិសា​វី​តា​ល់​ទទួល​បាន​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ខ្លាំង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​សឹងតែ​គ្រប់​ដណ្តប់​ទូ​ទាំង​ប្រទេស​កម្ពុជា ។

តោះ​! ចង់​ដឹង​អត់ថា ក្រុមហ៊ុន វី​តា​ល់ មានកា​រវិ​វត្ត​ដូច​ម្តេច​ខ្លះ​ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ ។ ខាងក្រោម​នេះ​ជា​កម្រ​រូបភាព​ខ្លះ​ៗ​របស់​ក្រុមហ៊ុន វី​តា​ល់ ៖
ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ