ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​នគរបាល​ស្នើ​អ្នក​ប្រកប​របរ​ទីផ្សារ​បណ្តាញ​សហការ​ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល​ធានា​ផលិតផល​ជូន​ពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ស្នើ​ដល់​អ្នក​ប្រកប​ទីផ្សារ បណ្តាញ​សហការ​ជាមួយ​ស្ថាប័ន​ថា រដ្ឋាភិបាល ដើម្បី​ធានា​ផលិតផល​ខ្លួន​ជូន​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព ។ ថ្លែង​ក្នុង​សំណេះសំណាល​ជាមួយ អាជីវករ​ខ្នាត​តូច និង​មធ្យម​ដែល​ជា​ធុរកិច្ច​ទីផ្សារ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​អគ្គស្នងការ​នគ​បាល​ជាតិ​បាន​ស្នើ​ដល់​អ្នក​ប្រកប​ទីផ្សារ បណ្តាញ​សហការ​ជាមួយ​ស្ថាប័ន​ថា រដ្ឋាភិបាល ដើម្បី​ធានា​ផលិតផល​ខ្លួន​ជូន​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព ។ ថ្លែង​ក្នុង​សំណេះសំណាល​ជាមួយ អាជីវករ​ខ្នាត​តូច និង​មធ្យម​ដែល​ជា​ធុរកិច្ច​ទីផ្សារ បណ្តាញ​តាម​ផ្នែក​តាម​វិស័យ​នា មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពីដើម​ស​ប្តា​ហ៍​កន្លង​មកនេះ ។

លោក​ជា ប៊ុ​ន ថុ​ល អនុប្រធាន​នាយកដ្ឋាន កណ្ដាល នគរបាល យុត្តិធម៌​នៃ​អគ្គស្នងការ នគរបាល​ជាតិ បាន​អំពាវនាវ​ឱ្យ​អ្នក​ប្រកប​របរ​ទីផ្សារ​បណ្ដាញ​ក៏​ដូច​ជា អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ទាំងអស់​ត្រូវ​ទាក់ទង​ទៅ​ក្រសួងសុខាភិបាល​នាយកដ្ឋាន ឱសថ និង​មន្ទីរពិសោធន៍​ដើម្បី​សុំ​ចូលរួម​ក្នុង​វេទិកា​នានា ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍​ក៏​ដូច​ជា ចំណេះដឹង នានា​យក​មក​ប្រើប្រាស់ និង​ដើម្បី​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ទៅ​រាជរដ្ឋាភិបាល​ថា វិស័យ​ឯកជន​ជាមួយ និង​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​តែ​មានការ​កៀក​កិត​គ្នា​លើស​មូល​ភូមិ​សេដ្ឋកិច្ច​មួយ​ក្នុង​ការ​ធានា ផលិតផល​ជូន​ប្រជាជន​ប្រើប្រាស់​ដោយ​សុវត្ថិភាព​ផង​ដែរ ។

លោក​បណ្ឌិត ឡី សុភាព ប្រធាន​សហព័ន្ធ វិនិយោគិន កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ធុរកិច្ច​ទីផ្សារ​បណ្ដាញ កម្ពុជា​បាន​លើក​ឡើង​ថា ដោយ​បង្ហាញ​ពី​ការ​គ្រោះថ្នាក់ និង​ក៏​ដូច​ជា ចង់ឱ្យ​អ្នក​ប្រកប​របរ​ធុរកិច្ច​ទីផ្សារ​បណ្តាញ​ទាំងអស់​ក្នុង​នេះ រួម​មាន​ទាំង​អ្នក​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ប្រកប​របរ​អាជីវកម្ម ប្រកបដោយ​សមត្ថភាព​ពេញលេញ និង​ពិសេស​មានការ​គោរព​ច្បាប់​ត្រឹមត្រូវ​នោះ​សហព័ន្ធ​វិនិយោគ​គិ​ន​កម្ពុជា​បាន​អំពាវនាវ ឱ្យ​បងប្អូន ដែល​ប្រកប​របរ​នេះ​ត្រូវ​តែ​មានចំណេះ​ដឹង​ជា​មូលដ្ឋាន​ត្រឹមត្រូវ ។ ជាមួយ​គ្នា ខ្ញុំ​ក៏​សុំ​អំពាវនាវ​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម នាំ​ចេញ​នាំ​ចូល​ការ​ចែកចាយ​ទាំងអស់​ត្រូវ​តែ​គោរព ច្បាប់​សម្រាប់​អាជីវកម្ម ខ្នាត​តូច និង​មធ្យម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ