ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​ខេត្តកំពង់ចាម​គ្រោង​ពង្រីក​បន្ទប់​សម្រាប់​អ្នកជំងឺ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្ថាប័ន​ជំនាញ​គ្រប់​ជាន់ថ្នាក់​បាន​ធ្វើការ​ប្រជុំ​ជា​បន្ទាន់​មួយ​ដោយ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​តូច​សាលាខេត្ត​កំពង់ចាម​។​ក្នុង​នោះ​គ្រោង​នឹង​ពង្រីក​អាគារ​របេង​មាន​ចំនួន​ប្រមាណ​៤០​បន្ទប់​សម្រាប់​ដាក់​អ្នកជំងឺ​កូ​វី​ដ​-19 បន្ថែម​ពីលើ​អាគារ​ចាស់​ចំនួន​៥ សរុប​កើន​ដល់​៤៥​បន្ទប់ ព្រោះ​តាម​ទូរលេខ​របស់​ក្រសួង​សុខា​ភិ បាល​ចេះ​តែ​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។…

ខេត្តកំពង់ចាម ៖ ស្ថាប័ន​ជំនាញ​គ្រប់​ជាន់ថ្នាក់​បាន​ធ្វើការ​ប្រជុំ​ជា​បន្ទាន់​មួយ​ដោយ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​តូច​សាលាខេត្ត​កំពង់ចាម​។​ក្នុង​នោះ​គ្រោង​នឹង​ពង្រីក​អាគារ​របេង​មាន​ចំនួន​ប្រមាណ​៤០​បន្ទប់​សម្រាប់​ដាក់​អ្នកជំងឺ​កូ​វី​ដ​-19 បន្ថែម​ពីលើ​អាគារ​ចាស់​ចំនួន​៥ សរុប​កើន​ដល់​៤៥​បន្ទប់ ព្រោះ​តាម​ទូរលេខ​របស់​ក្រសួង​សុខា​ភិ បាល​ចេះ​តែ​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។

លោក​វេជ្ជបណ្ឌិត​គី​ម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​សព្វ​ថ្ងៃនេះ​បន្ទប់​សម្រាប់​សង្គ្រោះ​អ្នកជំងឺ Covid-19 មាន​ចំនួន​តែ​៥​បន្ទប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដែល​ស្ថិត​នៅ​ដាច់​ដោយឡែក​ពី​គេ​។

ជាក់ស្ដែង​មាន​នាវា​ដឹក​អ្នកដំណើរ​ចម្រុះ​ជាតិ​សាស​បាន​មក​ចូល​ចត​នៅ​ច្រាំង​ទន្លេ​ក្រុង​កំពង់ចាម​កាលពី​ល្ងាច​ថ្ងៃ​ទី​៩​មីនា​២០២០ ។ តាម​រយៈ​ការ​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​រក​ឃើញ​ស្ត្រី​ចំណាស់​ជនជាតិ​អង់គ្លេស​ម្នាក់​មាន​ផ្ទុក​Covid-19 ក្រោយមក​ទៀត​ក៏​បាន​រក​ឃើញ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជនជាតិ​អង់គ្លេស​មាន​ផ្ទុក​ជំងឺ​នេះ​ទៀត​។​តែ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​រាជធានី​ភ្នំពេញ​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម មាន​ប្រសាសន៍​បន្ត​ថា ដោយឡែក​អ្នកដំណើរ​នៅ​លើ​នាវា​ទេសចរណ៍​នោះ​ត្រូវ​បាន​នាំ​មក​សម្រាក​នៅ​សណ្ឋាគារ​មេគង្គ​មាត់ទន្លេ រយៈពេល​១៤​ថ្ងៃ​ដើម្បី​តាមដាន​មើលជំងឺ​បន្ត​ទៀត​។​រហូត​មក​ដល់​ថ្ងៃ​ទី​២៣​មីនា​នឹង​ត្រូវ​យក​សំណាក​ទាំងអស់​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ម្ដងទៀត​ប្រសិនណាបើ​មិន​មាន​វីរុស​covid-19​នឹង​ត្រូវ​ឲ្យ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ​។

ដោយសារ​តែ​មាន​ក្តី​កង្វល់​ចំនួន​អ្នកជំងឺ​ត្រូវ​បាន​ក្រសួង សុខាភិបាល​រក​ឃើញ​ជា​បន្តបន្ទាប់​និង​មាន​ចំនួន​កើនឡើង​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។ ជាមួយ​នោះ​រូប​លោក​នឹង​មាន​គោលការណ៍​ពង្រីក​អគារ​សម្រាប់​អ្នកជំងឺ​របេង​ដែល​មាន​ចំនួន​៤០​បន្ទប់​នឹង​ត្រូវ​ធ្វើការ​ជួសជុល​ជា​បន្ទាន់​ហើយ​អ្នកជំងឺ​ដែល​មាន​គ្នា​មិន​ដល់​១០​នាក់​ផង​នោះ​នឹង​ត្រូវ​ឲ្យ​ទៅ​សម្រាក​នៅ​បន្ទប់​ផ្សេង​ទៀត​(​អ្នក​របេង​)​។

ក្រោយ​ពី​ជួសជុល​រួច អគារ​ទាំងនេះ​សម្រាប់​ដាក់​ព្យាបាល​អ្នកជំងឺ​covid-19​។​សូម​បញ្ជាក់​ថា​អ្នកដំណើរ​នៅ​លើ​នាវា​រួម​នឹង​ក្រុម​គ្រូពេទ្យ​ដែល​ទៅ​យក​សំណាង​និង​អ្នក​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​លើ​នាវា​ទេសចរណ៍​មាន​គ្នា​ចំនួន ២៣​នាក់​ក៏​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​រយៈពេល​១៤​ថ្ងៃ​ដែរ​។

លោក​អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា យើង​ត្រូវ​តែ​ធ្វើការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​covid-19 ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​រីក​រាលដាល​នៅ​តាម​សហ​គមន៍​ក៏​ដូច​ជា​នៅ​ក្នុង​ខេត្តកំពង់ចាម​បន្ត​ទៀត​ ។ ​អ្នកដំណើរ​ចម្រុះ​ជាតិ​សាសន៍​ដែល​បាន​មក​ស្នាក់​នៅ​លើ​សណ្ឋាគារ​មេគង្គ​រហូត​មក​ដល់​ពេល​នេះ​រយៈ ពេល​៨​ថ្ងៃ​ហើយ​សុខភាព​ម្នាក់​ៗ​ល្អជា​ធម្មតា ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​របស់​ក្រុម​គ្រូពេទ្យ​។​ហើយ​រាល់​ការ​ចំណាយ​ស្ថិត​នៅ​លើ​អាជ្ញាធរ​ជា​អ្នក​រាប់​រង​ដោះស្រាយ​ទាំងស្រុង​នេះ​ជា​កិច្ចការ​មនុស្សធម៌​។

លោក​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​ការពារ​កុំអោយ​ឆ្លង​ជំងឺ​covid-19 ដោយ​ត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្នាក់ដឹកនាំ​រហូត​ដល់​មន្ត្រី​ថ្នាក់​ក្រោម​កន្លែងធ្វើការ​ធ្វើ​យ៉ាងណា​ត្រូវ​មាន​អាកុល​សម្រាប់​លាងដៃ​និង​ម៉ាស​ពាក់​ផង​ដែរ​ ។ ​ជាមួយ​នោះ​មេរោគ​អាច​តោង​ជាប់​នៅ​ឯកសារ​ពិសេស​បន្ទប់​ដែល​មាន​បំពាក់​ម៉ាស៊ីនត្រជាក់​មេរោគ​នេះ​នៅ​បាន​យូរ​ម៉ោង​ហើយ​ថែម​ទាំង​ងាយ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ប្រសិនណាបើ​យើង​មិន​ចេះ​សម្អាត​និង​អនាម័យ​។

ជាមួយ​នោះ​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ត្រូវ​តែ​បង្កើត sport សម្រាប់​ធ្វើការ​អប់​រំជា​សំឡេង​ដែល​មាន​រយៈពេល​១៥​នាទី ក្រោយ​ពី​បង្កើត​បាន​ហើយនឹង​ត្រូវ​ចំលង​ចែកចាយ​ទៅ​តាម​បណ្ដាល​ស្រុក​-​ក្រុង​ទាំង​១០​និង​មានការ​បែងចែក​ទៅ​ដល់​សាលាឃុំ​និង​ទី​វត្ត​អារាម​ចាក់​តាម​មេក្រូ ក្នុង​នោះ​មាន​តាម​វិហារ​អ៊ី​ស្លា​ម វិហា​យេស៊ូ​គ្រី​ស្ទ បំផុស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​អនាម័យ​និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ធ្វើ​យ៉ាងណា​ចៀសវាង​កុំ​ឲ្យ​ឆ្លង​ជំងឺ covid-19 ដរាបណា​រហូត​ដល់​តែ​ជំងឺ​នេះ​ស្ងប់ស្ងាត់​ទើប​យើង​ឈប់​សម្រាក​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ