ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​បងប្រុស​ស្រឡាញ់​ស្រី​ស្នេហ៍​ខ្លួន ទ្រាំ​មិន​បាន​នាំ​គ្នា​ស្ទាក់​កា.ប់​ប្អូនប្រុស

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍បឋម​​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​មាន​៧​នាក់​នាំ​គ្នា​ស្ទាក់​កាប់​ជន​រង​គ្រោះ ព្រោះតែ​ទំនាស់​រឿង​បងប្រុស​ជន​រង​គ្រោះ​ស្រឡាញ់​ស្រី​ស្នេហ៍​របស់​គេ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដាច់​ដៃស្តាំ​ត្រឹម​ក​.​ដៃ ក្រោយមក​សមត្ថកិច្ច​ចាប់ខ្លួន​បាន​៥​នាក់ ចំណែក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។ ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ គឺ​ធ្វើ​ឡើង​នៅ​ម៉ោង​៥​និង​៣០​នាទី…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍បឋម​​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​មាន​៧​នាក់​នាំ​គ្នា​ស្ទាក់​កាប់​ជន​រង​គ្រោះ ព្រោះតែ​ទំនាស់​រឿង​បងប្រុស​ជន​រង​គ្រោះ​ស្រឡាញ់​ស្រី​ស្នេហ៍​របស់​គេ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដាច់​ដៃស្តាំ​ត្រឹម​ក​.​ដៃ ក្រោយមក​សមត្ថកិច្ច​ចាប់ខ្លួន​បាន​៥​នាក់ ចំណែក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។ ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នេះ គឺ​ធ្វើ​ឡើង​នៅ​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្ថិត​ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​៥​នាក់ រួម​មាន​១-​ឈ្មោះ ផា​ន់ ជីវ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ជន​ដៃដល់​) ២-​ឈ្មោះ មាស យ៉ុ​ង ហៅ​យ៉​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ រឿង កាំ​ល័យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៤-​ឈ្មោះ ធាង ចាន់​ណា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ និង​៥-​ឈ្មោះ នី​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនសង្ស័យ​៥​នាក់​រស់នៅ​ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ចំណែក​បក្សពួក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ វណ្ណ លី​ដា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​បុ​ស្ប​ឡោក ឃុំ​សឿ ស្រុក​មង្គល​បូ​រី រង​របួស​ដាច់​ដៃស្តាំ​ត្រឹម​ក​.​ដៃ ។

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​ចំណោម បាន​ប្រាប់​ថា នៅ​ពេល​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ក្នុង​ចំណោម​បក្ស​៧​នាក់​ដែល​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ដាច់​ដៃស្តាំ​ត្រឹម​ក​.​ដៃ កាលពី​ម៉ោង​៨​និង​១០​នាទី ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ក្បែរ​ផ្សារ​ហ៊ុយ​ឡេ​ង​ឃុំ​សឿ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ជនសង្ស័យ​ក្នុង​ចំណោម​បក្សពួក​៧​នាក់​ធ្វើ​សកម្មភាព​កាប់​លើ​ជន​រង​គ្រោះ បណ្តាល​ដាច់​ដៃ​ហើយ ក៏​នាំ​គ្នា​រត់គេច​ខ្លួន លុះ​៧​ម៉ោង​ក្រោយ​មក​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​សឿ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ចំណោម ធ្វើការ​ស្រាវជ្រាវ រួច​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​បាន​៥​នាក់​នៅ​ឃុំ​ចំណោម និង​បក្សពួក​២​នាក់​ទៀត​នៅ​ឃុំ​សឿ ដែល​កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​តាម​រក​ចាប់ខ្លួន​បន្ត ដើម្បី​ចាត់ការ​តាម​ច្បាប់​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​កាប់​ជន​រង​គ្រោះ គឺ​បណ្តាល​មក​ពី​បងប្រុស​ជន​រង​គ្រោះ​បាន​ស្រ​លាញ់​ស្រី​របស់​គេ ទើប​ស្ទាក់​កាប់ ហើយ​ខណៈ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​​បងប្រុស​របស់​គេ​​ក្បែរ​​ក្បែរ​ផ្សារ​ហ៊ុយ​ឡេ​ង​នោះ ពួក​គេ​ក៏​ស្ទាក់​កាប់ បណ្តាល​ជន​រង​គ្រោះ​ដាច់​ដៃ ព្រោះ​ស្មាន​តែ​ជា​បង​ប្រុស​ ក្រោយមក​ពួក​ខ្លួន​ក៏​នាំ​គ្នា​គេចខ្លួន តែ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា តាម​ចម្លើយ​ជនសង្ស័យ​៥​នាក់​បាន​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​តាម​ច្បាប់៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ