ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ WrestleMania ឆ្នាំ​នេះ នឹង​ប្រ​ព្រឹ​តិ្ត​ទៅ​ដោយ​គ្មាន​អ្នក​ទស្សនា

4 ឆ្នាំ មុន

ព្រឹត្តិការណ៍ WrestleMania 36 ដ៏​ធំ​របស់ WWE នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ ប៉ុន្តែ​គ្មាន​អ្នកគាំទ្រ​ណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ទេ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី The Sun​។…

ព្រឹត្តិការណ៍ WrestleMania 36 ដ៏​ធំ​របស់ WWE នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ ប៉ុន្តែ​គ្មាន​អ្នកគាំទ្រ​ណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ​ទេ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី The Sun​។

តាម​គម្រោង​ព្រឹត្តិការណ៍​នេះ នឹង​ធ្វើ​ក្នុង​ទីក្រុង Tampa រដ្ឋ Florida សហរដ្ឋអាមេរិក ប៉ុន្តែ​បាន​ផ្លាស់​ប្តូរ​មក​ធ្វើ​នៅ WWE’s Performance Center របស់​ក្រុមហ៊ុន WWE វិញ ។ ក្រុមហ៊ុន​បាន​សម្រេចចិត្ត​ធ្វើ​សកម្មភាព​លើ​ការ​ផ្លាស់​ប្តូរ​នេះ កើតឡើង​ចំ​ពេល​មាន​វិបត្តិ​នៃ​ការ​រីក​រាលដាល​វីរុស Covid-19 នៅ​សហរដ្ឋ​អាម​រិ​ក ។

យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​របស់ WWE បានឱ្យ​ដឹង​ថា «​ដោយ​មានការ​សម្របសម្រួល​ជាមួយ​ដៃគូ​ក្នុងស្រុក និង​មន្ត្រី​រដ្ឋាភិបាល ព្រឹត្តិការណ៍ WrestleMania និង​ព្រឹត្តិការណ៍​ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅ​ឆ្នេរសមុទ្រ Tampa នឹង​មិនកើត​ឡើង​ទេ​»​។

«​ទោះ​យ៉ាងណា WrestleMania នឹង​នៅ​តែ​បន្ត​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃអាទិត្យ​ទី​៥ ខែមេសា វេលា​ម៉ោង​៧​យប់ (​ម៉ោង​នៅ​សហរដ្ឋ​មេ​រិ​ក​) នៅ​លើ​គេហទំព័រ WWE Network»​។

តាម​ការ​បញ្ជាក់​បន្ថែម មាន​តែ​បុគ្គលិក​ចាំបាច់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​កន្លែង​បណ្តុះបណ្តាល​របស់​ក្រុមហ៊ុន WWE ក្នុង​ទីក្រុង Orlando រដ្ឋ Florida ដើម្បី​ផលិត​ព្រឹត្តិការណ៍ WrestleMania 36 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ